• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចិនវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងចិន - អាស៊ាន


អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian 
 

នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ​២០២០ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានបញ្ជាក់ថា ដោយការខិតខំរបស់ភាគីទាំងពីរ ទំនាក់ទំនងចិន - អាស៊ានបានឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ប្រទេសចិននិងអាស៊ាន មិនត្រឹមតែសហការគ្នាបានល្អក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត ការធ្វើឲ្យស្ថិរភាពសេដ្ឋកិច្ច និងធានាបានល្អនូវជីវភាពរស់នៅរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងភាគីទាំងពីរឲ្យកាន់តែរីកចម្រើនយ៉ាងសម្បូរបែបទៀតផង។
 
លោក Zhao Lijian បានសង្ឃឹមថា នៅឆ្នាំ ២០២១ គឺជាឆ្នាំដែលអបអរសាទរខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូសន្ទនា ភាគីទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឲ្យកាន់តែជាក់ស្តែងបន្ថែមទៀត ដើម្បី នាំទំនាក់ទំនងទ្វេភាគីឈានឡើងដល់កម្រិតខ្ពស់ថ្មីមួយផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


កំណែទម្រង់ស្ថាប័ន ដោះស្រាយចំណុចកកស្ទះ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពសេចក្តីសម្រេចចិត្តលេខ ០១ របស់រដ្ឋាភិបាល

កំណែទម្រង់ស្ថាប័ន ដោះស្រាយចំណុចកកស្ទះ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពសេចក្តីសម្រេចចិត្តលេខ ០១ របស់រដ្ឋាភិបាល

នៅក្នុងសន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាលជាប្រចាំក្នុងខែមករា ឆ្នាំ២០២៦ ដែលបានធ្វើឡើងនាថ្ងៃទី៤ ខែកុម្ភៈ នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ង្វៀន ថាញ់ទូ បានផ្តល់ព័ត៌មានអំពីកំណែទម្រង់ស្ថាប័នដែលមានគោលបំណងលុបបំបាត់ "ចំណុចកកស្ទះ" សម្រាប់អាជីវកម្មនិងមូលដ្ឋានក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ០១ របស់រដ្ឋាភិបាល។

Top