• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចិនមានគោលបំណងរួមជាមួយអាមេរិកពង្រឹងទំនុកទុកចិត្តយុទ្ធសាស្ត្រ


ចិនមានគោលបំណងរួមជាមួយអាមេរិកពង្រឹងទំនុកទុកចិត្តយុទ្ធសាស្ត្រ 

នាថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០១៧ នាយករងវិទ្យាស្ថានវិទ្យាសាស្ត្រយោធាចំណុះ កងទ័ពរំដោះប្រជាជនចិន ឧត្តសេនីយ៍ទោ Helei បានចាត់ទុកថា៖ ចិននិងអាមេរិកគប្បីបង្កើនទំនុកទុកចិត្តយុទ្ធសាស្ត្រររវាងភាគីទាំងពីរ។
ថ្លែងមតិនៅសន្និសីទកាសែតនៅខាងក្រៅការសន្ទនា  Shangri-la លើកទី ១៦ នៅសឹង្ហបុរី ឧត្តសេនីយ៍ Helei បានសង្កត់ធ្ងន់ថា៖ ការចរចារជិតស្និទ្ធរវាងប្រធានរដ្ឋចិន លោក Xi Jinping ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅរដ្ឋ  Florida នាខែមេសាកន្លងទៅបានបង្កើតឡើងគ្រិះស្ថានសំរាប់ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោក Helei បានអំពាវនាវឲ្យភាគីទាំងពីរប្រតិបត្តិ តាមគោលការណ៍មិនប៉ះទង្គិច មិនប្រឈមមុខនឹងជាមួយគ្នា គោរពរគ្នាទៅវិញទៅមក បង្កើនទំនុកទុកចិត្តយុទ្ធសាស្ត្រហើយទប់ស្កាត់គ្រោះអាសន្ន។

នាថ្ងៃដដែល  បណ្ដារដ្ឋមន្ត្រីការពារជាតិរបស់អាមេរិកជប៉ុននិងអ៊ូស្ត្រាលីបានមានបទសន្ទរកថាស្តី​អំពីទស្សនៈវិស័យចំពោះសន្តិសុខក្នុងតំបន់។ រដ្ឋមន្ត្រីការពារជាតិ អាមេរិក លោក James Mattis បានសង្កត់ធ្ងន់ថា៖ អាមេរិកសន្យាគោរពរនិងរក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយឈរលើច្បាប់អន្តរជាតិ ធានាឲ្យបានផលប្រយោជន៍និងសមភាពរបស់ប្រទេសទាំងឡាយ។ ក្នុងពេលនោះ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោកស្រី  Tomomi Inada មានគោលបំណងកសាងទំនាក់ទំនងសម្ព័ន្ធមិត្តដ៏ស៊ីជម្រៅថែមទៀតជាមួយអាមេរិកសំដៅដើរតួនាទីសកម្ម​ថែមទៀតចំពោះសន្តិសុខក្នុងតំបន់៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញ ទៅទស្សនានិងចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦ នៅបណ្ឌិតសភាការពារជាតិនៅទីក្រុងហាណូយ។

Top