• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចិនបញ្ជាក់សាជាថ្មីនូវអាទិភាពលើទំនាក់ទំនងគ្រប់ជ្រុងជ្រោយជាមួយវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh ទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាងយី អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម (រូបថត៖ VOV)


ក្រសួងការបរទេសចិននៅរសៀលថ្ងៃទី ១៣ ខែកញ្ញានេះបានបញ្ជាក់ជាថ្មីម្តងទៀតពីសារៈសំខាន់នៃទំនាក់ទំនងជាមួយវៀត ណាម នៅពេលនិយាយអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាងយី មកកាន់ប្រទេសវៀតណាមនាពេលថ្មីៗនេះ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីចៀន ( Zhao Lijian ) បានសង្កត់ធ្ងន់ថា ប្រទេសចិនតែងតែដាក់ទំនាក់ទំនងចិន-វៀតណាមជាអាទិភាពក្នុងទំនាក់ទំនងការទូត អ្នកជិតខាង ហើយត្រៀមខ្លួនជាស្រេចសហការជាមួយវៀតណាមដើម្បីរក្សាសន្ទុះអភិវឌ្ឍន៍ប្រកប ដោយតម្លាភាព រឹងមាំ ស្ថិរភាព គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ប្រទេសចិនបានត្រៀមជាស្រេចសហការជាមួយវៀតណាមដើម្បីជំរុញនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការតំបន់ ដោយយកអាស៊ានជាមជ្ឈភាព ជំរុញកិច្ចសហប្រតិបត្តិការតភ្ជាប់រវាងគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់និងផ្លូវ” និង “ច្រករបៀងពីរ ខ្សែក្រវ៉ាត់មួយ” បញ្ចប់ការផ្តល់សច្ចាប័នលើ “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់” (RCEP) ក៏ដូចជា ជំរុញយ៉ាងសកម្មនូវការពិគ្រោះយោបល់អំពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) រួមគ្នាថែរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត។

វៀតណាមនិងកម្ពុជាគឺជាចំណតពីរដំបូងនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាស៊ីចំនួន បួនប្រទេសរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាងយី ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែកញ្ញា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top