• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចិនត្រៀមខ្លួនជាស្រេចសំរាប់សង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក


 អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang

នាថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០១៨ ចិនបានប្រកាសថា ប្រទេសនេះបានត្រៀមរៀបចំដ៏គ្រប់គ្រាន់សំរាប់សង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិកក្នុងកាលៈទេសៈភាពតានតឹង ពាណិជ្ជកម្មកាន់តែកើនឡើងរវាងវ៉ាស៊ីនតោននិង​ប៉េ​កាំង។ ឆ្លើយសំណួររបស់មជ្ឈដ្ឋានអ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang បានឲ្យដឹងថា៖ ប្រទេសនេះបានត្រៀមរៀបចំដ៏ពេញលេញកញ្ចប់វិធានការចាំបាច់មួយដើម្បីការពារផលប្រយោជន៍ជាតិ។ ទាក់ទិនដល់ការដែលស្ថាប័នព័ត៌មាននិងផ្សព្វផ្សាយអាមេរិក (NTIA) ព្រមានគណៈកម្មាធិការគមនាគមន៍​អាមេរិក (FCC) បដិសេធន៍ពាក្យសូមផ្គត់ផ្គង់សេវាកម្មទូរគមនាគមន៍នៅទីផ្សារអាមេរិករបស់ក្រុមហ៊ុនទូរគមនាគមន៍ចិន China Mobile លោក Lu Kang រិះគន់អាមេរិកថាកំពុងប្រកាន់ទស្សនៈពីសម័យកាល​សង្គ្រាមត្រជាក់។ នាថ្ងៃទី ៦ កក្កដា អាមេរិកនឹងដាក់ពន្ធចំពោះ ទំនិញនាំចូលពីចិនដែលមានតំលៃ ៣៤ ពាន់​លានដុល្លាអាមេរិក ហើយប៉េកាំង នឹងមានទង្វើតបតវិញផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

លោកអគ្គលេខាបក្ស តូ ឡឹម បញ្ចប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំបើកនៃក្រុមប្រឹក្សាសន្តិភាពអំពីតំបន់ហ្គាហ្សានៅសហរដ្ឋអាមេរិក

លោកអគ្គលេខាបក្ស តូ ឡឹម បញ្ចប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំបើកនៃក្រុមប្រឹក្សាសន្តិភាពអំពីតំបន់ហ្គាហ្សានៅសហរដ្ឋអាមេរិក

នាថ្ងៃទី ២០ ខែកុម្ភៈ (ម៉ោងក្នុងតំបន់) លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញចាកចេញពីអាកាសយានដ្ឋានយោធា Andrews បញ្ចប់ដោយជោគជ័យដំណើរទស្សកិច្ច ចូលរួមកិច្ចប្រជុំបើកនៃក្រុមប្រឹក្សាសន្តិភាពអំពីតំបន់ហ្គាហ្សា នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី (សហរដ្ឋអាមេរិក) ចាប់ពីថ្ងៃទី ១៨-២០ខែកុម្ភៈ តាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រធានក្រុមប្រឹក្សាសន្តិភាពអំពីតំបន់ហ្គាហ្សា។

Top