• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចាប់ផ្តើមគម្រោងការដោះស្រាយការបំពុល dioxin ដំណាក់កាលទី២នៅក្រុង Da Nang


ទិដ្ឋភាពនៃពិធីបើក

នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុង Da Nang អនុរដ្ឋមន្ត្រីក្រសួងការពារប្រ​ទេស​វៀតណាម ​លោក Nguyen Chi Vinh និង ឯកអគ្គរដ្ឋទូត​អាមេរិកប្រ​ចាំ​នៅ​វៀត​ណាម លោក Ted Osius បានអញ្ជើញ​ជាអធិបតី​ពីធី​​​ចាប់​ផ្តើម​អនុវត្ត​គម្រោង​ការ​ដោះ​ស្រាយ​ ការបំពុល dioxin ដំណាក់កាល​ទី២និង​ជាដំណាក់​កាល​ចុង​ក្រោយ​នៅ​​អា​កាស​​យាន​ដ្ឋាន Da Nang។ គម្រោងការនេះគ្រោង​នឹង​បិទបញ្ជាប់នា​ឆ្នាំ២០១​៧​ខាងមុខ។ លោក Nguyen Chi Vinh បាន​ឲ្យដឹង​ថា៖

​​“ដំណាក់កាលទី២នៃគម្រោងការដោះស្រាយការបំពុលជាតិ dioxin នៅអាកាស​យាន​ដ្ឋាន Da Nang ជាការ​បោះ​ជំហាន​​សំខាន់ អះអាង​នូវការខិត​ខំប្រឹង​ប្រែងរបស់​ស្ថាប័ន​មាន​សមត្ថកិច្ច​វៀត​ណាម​និង​អាមេរិក​ក្នុង​ការ​ជម្រុញ​ល្បឿន​អនុវត្តនូវគម្រោង​ការ​នេះ។ ហើ​យត្រូវបញ្ចប់​គម្រោងការ​នេះឲ្យ​បាន​ឆាប់ ត្រឹម​ត្រូវតាម​ការ​សន្យារ​បស់​រដ្ឋាភិបាល វៀតណាមនិងអាមេរិក។ តាមនោះរួមចំណែក សំអាតបរិស្ថាន ធានា​សុខ​ភាព សម្រាប់​ប្រជា​ជន​”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា នៅក្នុងសម័យប្រជុំការងារនាថ្ងៃទី ១៩ ខែមីនា ជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមការងារ នៅ វៀតណាម ដើម្បីវាយតម្លៃនិងពិនិត្យឡើងវិញនូវការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅវៀតណាម។

Top