12/11/2020 13:01 GMT+7 Email Print Like 0

គ្រឿងស្មូនក្វាងមិញ (Quang Minh) Mosaic - ឯកទគ្គកម្មនៃការផ្គុំរូបភាពដែលល្អឥតខ្ចោះ

ការប្តេជ្ញា​ឆ្ពោះទៅ​រក​កំពូល​នៃសិល្បៈ Mosaic គ្រឿង​ស្មូន​គឺជា​ទិ​ស​ដៅ​ប្រ​ក​ប​​ដោ​យ​ជោគជ័យនិង​មាន​​ភាព​ច្នៃ​ប្រឌិត​​ពិសេសរបស់​​យីហោគ្រឿង​ស្មូន​​ក្វាងមិញ (Quang Minh)។ តាមរយៈ​​បាត​ដៃ​ដែលមាន​ទេព​កោ​សល្យ​របស់​ជាងស្មូន​នៃ​ក្រុមហ៊ុន​គ្រឿង​​ស្មូន​​ក្វាងមិញ (Quang Minh) នោះ​​បា​ន​ផលិតចេញផលិតផល​ល្អ​ៗ​​  និង​​បង្កើ​ត​​កន្លែង​សិល្បៈ​​ដ៏​​អស្ចា​រ្យ​ជា​ច្រើន​នៅទូទាំងប្រទេស។
 

ផ្នែក Mosaic (សិល្បៈផ្គុំបំណែក) មានប្រវត្តិជាង ៤០០០ ឆ្នាំនៅពិភពលោកហើយ។ ក្រុមហ៊ុនភាគហ៊ុនគ្រឿនស្មូនក្វាងមិញ  (Quang Minh) គឺជាសហគ្រាសមួយក្នុងចំណោមសហគ្រាសវៀតណាមដំបូងគេដែលអនុវត្តនិងចាប់យកបានទីផ្សារ Mosaic គ្រឿងស្មូន។ សិល្បករ ង្វៀនគ្វី សឺន( Nguyen Quy Son ) បានទទួលបន្តប្រពៃណីរបស់គ្រួសារ ដើម្បីបង្កើតយីហោគ្រឿនស្មូនក្វាងមិញ (Quang Minh) ។ គាត់រៀនធ្វើគ្រឿងស្មូនតាំងពីអាយុ ៥ ឆ្នាំមកហើយដល់អាយុ ២៤ ឆ្នាំ គាត់បានក្លាយជាសិល្បករម្នាក់ដែលផលិតចេញគ្រឿងស្មូនផ្សេងៗ គ្នារាប់រយប្រភេទ។ ដោយចៃដន្យបានអានសៀវភៅមួយអំពីផ្នែក Mosaic នោះ លោកសឺន (Son)  បានប្រឹងអស់ពីកម្លាំងកាយចិត្ត ហើយប្តេជ្ញាចិត្តយកឈ្នះលើវិស័យនេះ។ ស្នាដៃដំបូងរបស់លោកសឺន (Son)  គឺជាផ្ទាំងរូបភាពត្រីផ្គុំពីគ្រឿនស្មូន ហើយស្នាដែនេះទទួលបានការពេញចិត្តយ៉ាងខ្លាំងពីវិចិត្រការិនីរម្នាក់ឈ្មោះ ធូធុយ( Thu Thuy )  ហើយនៅពេលដែលលោកស្រី ធុយ (Thuy )  កំពុងធ្វើការរោងផ្លូវគ្រឿងស្មូនសុងហុង (Song Hong)នោះ លោកស្រី ធុយ (Thuy )  បានឱ្យក្រុមហ៊ុនគ្រឿងស្មូនក្វាងមិញ (Quang Minh) អនុវត្តគម្រោងនេះដែលមានចម្ងាយជាង ១០០ ម៉ែត្រការ៉េនៅផ្លូវនេះ។
 


ក្រុមអ្នករចនាវ័យក្មេងនៅក្រុមហ៊ុនក្វាងមិញ Mosaic (Quang Minh ) ខិតខំបង្កើតបានផលិតផលគ្រឿនស្មូន Mosaic ថ្មី ពិសេស និងប្លែកៗ


ការផលិតផ្ទាំងរូបភាពផ្គុំពីគ្រឿងស្មូន នៅក្រុមហ៊ុនភាគហ៊ុនគ្រឿងស្មូនក្វាងមិញ Mosaic (Quang Minh) 


កាត់ជាបំណែកសម្រាប់ធ្វើផ្ទាំងរូបភាពផ្គុំមុនពេលដាក់ដុតក្នុងឡ


ផ្ទាំងរូបភាពផ្គុំពីគ្រឿងស្មូនបានរៀបចំយ៉ាងហ្មត់ចត់ មុននឹងដាក់ចូលឡ


ការវេចខ្ចប់ផលិតផលនៅក្រហ៊ុនក្វាងមិញ Mosaic (Quang Minh)


វិចិត្រករជិត ១០០ នាក់កំពុងផលិតដោយផ្ទាល់នូវផលិតផលផ្ទាំងរូបភាពផ្គុំពីគ្រឿងស្មូននៅក្រុមហ៊ុនក្វាងមិញ Mosaic (Quang Minh)។


ជ្រុងមួយនៃផ្ទាំងរូបភាពផ្គុំពីគ្រឿងស្មូន


ផ្ទាំងរូបភាព mosaic មួយត្រូវបានផ្គុំពីគ្រឿងស្មូនរាប់ពាន់បំណែកដែលបង្កើតជាលក្ខណៈប្លែកនិងពិសេស


ផលិតផលរបស់ក្រុមហ៊ុនក្វាងមិញ Mosaic (Quang Minh )  ត្រូវបានផលិតចេញពីដៃដែលមានទេពកោសល្យរបស់វិចិត្រករឆ្នើមរាប់រយនាក់ ព្រមទាំងមានការណែនាំពីវិចិត្រករ ស្ថាបត្យករ អ្នករចនា ជាងចម្លាក់ជាច្រើនទៀត


ក្រុមហ៊ុនក្វាងមិញ Mosaic (Quang Minh)ទទួលបានកំណត់ត្រាឯកទគ្គកម្មនូវផ្ទះមួយធ្វើពីការផ្គុំគ្រឿងស្មូន mosaic ធំបំផុតនៅវៀតណាម

ទិសដៅអភិវឌ្ឍន៍ផ្ទាំងរូបភាពផ្គុំពីគ្រឿងស្មូនត្រូវបានលោក ង្វៀនគ្វី សឺន  (Nguyen Quy Son) កសាងឡើងតាមវិធីសាស្ត្រវិទ្យាសាស្ត្រនិងការបណ្តុះបណ្តាលជាងស្មូនដែលមានជំនាញខ្ពស់។ លោកសឺន  (Son) ចង់បង្កើតស្នាដៃមានតម្លៃ ដើម្បីបន្សល់ទុកចំណាប់អារម្មណ៍ល្អចំពោះអតិថិជនម្នាក់ៗ ដូច្នេះលោកតែងតែត្រួតពិនិត្យគុណភាពផលិតផលនៅដំណាក់កាលចុងបញ្ចប់ដែលជាដំណាក់កាលត្រូវត្រួតពិនិត្យយ៉ាងហ្មត់ចត់បំផុត ដើម្បីផលិតផលទទួលបានស្តង់ដារល្អឥតខ្ចោះ។
 

រោងចក្រគ្រឿងស្មូននៅក្រហ៊ុនក្វាងមិញ Mosaic (Quang Minh )  គឺជាកន្លែងប្រមូលផ្តុំមួយសម្រាប់វិចិត្រករអន្តរជាតិមកស្នាក់នៅបណ្តោះអាសន្ន និងបង្កើតស្នាដៃសិល្បៈអំពីទីក្រុងហាណូយ (Ha Noi ) និងអំពីបេតិកភណ្ឌគ្រឿងស្មូនរបស់វៀតណាម។ 

ជា​ង​ស្មូន​​ឆ្នើ​មៗ​​​រដែល​ធ្វើផ្ទាំង​រូប​ភាព​ផ្គុំ​ពីគ្រឿង​ស្មូន​នៅ​ក្រុមហ៊ុន​​​ក្វាង​មិញ​​​ Mosaic (Quang Minh) មិន​ត្រឹម​​តែ​មាន​ជំនាញខ្ពស់ទេ ថែម​ទាំង​ត្រូវ​មាន​ជំនាញ​រចនា​នៃ​ផ្នែក​​ស្ថាបត្យកម្ម ក៏ដូចជាអាច​អនុវត្តយ៉ាង​បត់​បែន​នូវ​សោភ័​ណភាព​នៃផ្នែក​​គំនូ​រ​ទៀត​​​ផង​។

គ្រឿងស្មូន​ក្វាងមិញ (Quang Minh) ត្រូវបានបង្កើតឡើងពីដីឥដ្ឋ តាមរយៈ​​​ការ​ដុ​ត​ក្នុ​ង​ឡ​​​ បាន​ប​ង្កើត​ជាបំ​ណែកស្មូនមួយ​ៗ​ វិចិត្រករ​ធ្វើ​បំណែក​មួយៗ​ឲ្យ​មាន​​រូប​រាង​​ ហើយបន្ទាប់​មក​​ផ្តុំ​វា​​ទៅ​ជា​ផ្ទាំង​រូប​ភាព​មួយ។ ជាពិសេស គ្រឿង​ស្មូន​ត្រូវ​​បាន​​ដុត​នៅកំដោ​​​ ១៣០០ អង្សា​សេ​​​គឺ​មាន​អាយុកាលវែង មាន​ស្ថិរ​ភា​ព​​ ហើយ​អាច​​​ប្រើ​នៅក​ន្លែ​ង​ជា​ច្រើន​ទាំង​ក្នុងផ្ទះនិង​ទាំងនៅ​ខាង​ក្រៅ។​​

គ្រឿ​ងស្មូ​ន​ក្វា​ងមិញ​ (Quang Minh )បាន​ប​ង្កើ​ត​ចំណាប់​អា​រ​ម្ម​ណ៍​ខ្លាំ​ងៗ​នៅ​ប្រ​ទេ​ស​វៀ​ត​ណា​ម តា​ម​រ​យៈ​ស្នាដៃពិសេសៗដូចជា ដើមស្មូន​ចំនួន ១១ ដែល​ត្រូវ​បា​នគេ​ផ្គុំ​​​ពី​​គ្រឿ​​ង​ស្មូ​ន ២ លានបំណែកនៅឯ Goldmark City (ហាណូយ) (Ha Noi) ; ស្នា​ដៃ​ក្តោង​​​​​នៅទីលានប៊ិញមិញ (Binh Minh) (ទីរួមខេត្តគឿឡ (Cua Lo) ង៉ែអាន (Nghe An)); តំបន់​ទេស​ច​រណ៍វ៉ាន់ឡាងភូថូឋ(Van Lang Phu Tho) ; Angsana ឡាងខូ (Lang Co - Hue);ផ្កា​ព្រលឹត(តំបន់អេកូឡូស៊ីថាយបិញ (Thai Binh)) ។

 


ទង់ជាតិមានផ្ទៃ ៣០៣.៨ ម៉ែត្រការេ ដោយផ្គុំពីគ្រឿងស្មូនជាង ២ លានបំណែកត្រូវបានគេដាក់នៅលើដំបូលសាលប្រជុំនៃកោះទ្រឿងសា(Truong Sa) ធំ (ស្រុកកោះទ្រឿងសារ (Truong Sa)ខេត្តខាន់ហ័រ(Khanh Hoa )) ។ រូបថត៖ កាសែតរូបភាពវៀតណាម


ស្នាដៃលេចធ្លោមួយក្នុងចំណោមស្នាដៃលេចធ្លោជាច្រើននៅទូទាំងប្រទេសវៀតណាមត្រូវបានធ្វើដោយក្រុមហ៊ុនក្វាងមិញ(Quang Minh )ជាស្នាដៃក្តោងដែលមានទីតាំងនៅទីលានប៊ិញមិញ (ស្នាដៃក្តោងនៅទីលានប៊ិញមិញ (Binh Minh) ទីរួមខេត្តគឿឡ (Cua Lo)ង៉ែអាន (Nghe An))។
រូបថត៖ ឯកសារ



ផលិតផលផ្ទាំងរូបភាពផ្គុំពីគ្រឿងស្មូនដែលមានអត្តសញ្ញាណវៀតណាមរបស់ក្រុមហ៊ុនក្វាងមិញ(Quang Minh )។ រូបថត៖ ឯកសារ


ស្នាដៃ Mosaicគ្រឿងភាជន៍តុបតែងប្លែកៗរបស់ក្រុមហ៊ុនក្វាងមិញ(Quang Minh ) Mosaic។ រូបថត៖ ឯកសារ


ផលិតផលផ្ទាំងរូបភាពផ្គុំពីគ្រឿងស្មូននានារបស់ក្រុមហ៊ុនក្វាងមិញ(Quang Minh )Mosai។ រូបថត៖ ឯកសារ


ផ្ទាំងរូបភាពផ្គុំពីគ្រឿងស្មូនមានលក្ខណៈសិល្បៈរបស់ក្រុមហ៊ុនក្វាងមិញ (Quang Minh )Mosaic។ រូបថត៖ ឯកសារ
 

ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះក្រុមហ៊ុនភាគហ៊ុន​ក្វា​ងមិញ(Quang Minh )​បាន​រួ​មដំ​ណើ​រ​ជាមួ​យនិស្សិត​នៃ​សាលាវិចិត្រ​សិល្បៈ​និងស្ថាបត្យកម្មជាច្រើនជំនាន់ ដើម្បីជួយ​ពួក​គេមានឱកាសអ​នុវត្ត​ជាក់ស្តែង​នៅ​​រោងច្រក​ស្មូន​ដើម្បី​លើក​ក​ម្ពស់​ស​មត្ថ​ភា​ព​នៅក្នុងការងារ ​នាពេល​អនាគត។ / ។

មកដល់ភូមិបាត់ត្រាងអ្នកទេសចរគួរឱ្យចាប់អារម្មណ៍ណាស់ដោយបានឃើញផ្ទះមួយដែលធ្វើពីការផ្គុំគ្រឿងស្មូនចំនួន៣លានដុំ។ កម្រាលស្មូនជញ្ជាំងស្មូន ផ្ទាំងរូបភាពផ្គុំពីស្មូននិងវត្ថុនានាផ្គុំពីស្មូនយ៉ាងប្លែកៗ។ ផ្ទះផ្គុំពីគ្រឿងស្មូននេះជាគឺផ្ទះគំរូបរបស់ក្រុមហ៊ុនគ្រឿងស្មូនក្វាងមិញ QuangMinh ជាកន្លែងដែលបំផុសគំនិតនៃផ្នែកគ្រឿងស្មូនMosaic ។

អត្ថបទ៖ ត្រឹនវ៉ឹន រូបថត៖ វៀតគឿងនិងឯកសា

បណ្តាអត្ថបទបានផ្សាយ