10/05/2020 13:49 GMT+7 Email Print Like 0

គ្រួសារដើមកំណើតវៀតណាមនៅកម្ពុជា ជាង ៣.០០០ គ្រួទទួលបានអំណោយជួយឧបត្ថម្ភនាគ្រាជំងឺរាតត្បាត COVID-19

នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ​២០២០ អំណោយជាជំនួយឧបត្ថម្ភប្រមាណ ៤៣០ កញ្ចប់ ត្រូវបាន​ប្រគល់​ជូន​ដល់​ក្រុម​គ្រួសារ​ខ្មែរដើមកំណើតវៀតណាម និងប្រជាជនខ្មែរនៅរាជធានីភ្នំពេញ ដែលស្ថិតក្នុងស្ថាន​ភាពលំបាក​ដោយ​សារ​ផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19។
 
សកម្មភាព​នេះគឺស្ថិតក្នុងក្របខ័ណ្ឌជុំទី៣ នៃកម្មវិធីជំនួយឧបត្ថម្ភបន្ទាន់ដែលអនុវត្តដោយស្ថានទូតវៀត ណាមប្រចាំ​នៅកម្ពុជា​ សហការជាមួយសមាគមខ្មែរ - វៀតណាមនៅកម្ពុជា ដើម្បីជួយឧបត្ថម្ភដល់សហគមន៍ ជនវៀត​ណាម ក្នុងដំណាក់កាលនៃការរីករាលដាល COVID-19 ដែលកំពុងជះឥទ្ធិពល​យ៉ាង​ធ្ងន់​ធ្ងរដល់​ជីវភាព​សង្គម​របស់​កម្ពុជា។
 
រហូតមកដល់​ពេលនេះ សមាគមខ្មែរ - វៀតណាមនៅកម្ពុជាបានរួមសហការជាមួយស្ថានទូតនិងស្ថានកុងស៊ុល វៀត​ណាម​ប្រចាំខេត្តបាត់ដំបងនិងខេត្តព្រះសីហនុ បានប្រគល់អំណោយ​ជួយ​ឧបត្ថម្ភ​ដល់ប្រជា​ជន​ដើម​កំណើត​វៀត​ណាម​ ប្រមាណ ៣.០០០ គ្រួសារ នៅទូទាំងប្រទេសកម្ពុជា។ អំណោយដ៏មានអត្ថន័យទាំងនេះ គឺជាការចូល​រួម​ចំណែក​និង​រួមវិភាគទានរបស់ទីភ្នាក់ងារនានា មន្ទីរ អង្គភាពអាជីវកម្ម ខេត្តជាប់ព្រំដែននិង​អាជីវកម្មជា​ច្រើនផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ