09/02/2021 12:01 GMT+7 Email Print Like 0

គ្រូបង្ហាត់ក្បាច់គុន និងសេចក្តីស្រឡាញ់ចំពោះក្បាច់គុនវៀតណាម

បច្ចុប្បន្នលោក ង្វៀន ថាញ់​ជុង ( Nguyen Thanh Chung) ជានាយករងនៃមជ្ឈមណ្ឌល UNESCOសម្រាប់ការអភិវឌ្ឍវប្បធម៌និងកីឡានៅវៀតណាមនិងជាមេក្រុម​ក្បាច់គុនឡាកវៀតវ៉ដាវ (Lac Viet Vo Dao) លោកង្វៀនថាញ់​ជុង (Nguyen Thanh Chung)​ មានការចូលរួម​វិភាគទាន​យ៉ាងច្រើនដល់សហគមន៍ក្នុងវិស័យអភិវឌ្ឍន៍​ក្បាច់​គុនបុរាណ ដែល​ផ្សាភ្ជាប់​នឹង​ការ​ព្យា​បាល​ជំងឺ​តាម​បែប​បុរាណ​ដើម្បីលើក​កម្ពស់សុខភាពសហគមន៍។

កើតនៅទីក្រុងហាណូយក្នុងឆ្នាំ ១៩៦៣ គ្រូបង្ហាត់ក្បាច់គុន  ង្វៀនថាញ់ជុង(Nguyen Thanh Chung) បានហាត់ក្បាច់គុនតាំងពីអាយុ ១៤ ឆ្នាំ និងជាអ្នកបានពង្រីកក្បាច់គុន ឡាកវៀតវ៉ដាវ (Lac Viet Vo Dao) នៅវៀតណាម។ ដោយមានរយៈពេល ៣០ ឆ្នាំនៃការប្រមូលសិល្បៈក្បាច់គុននិងរយៈពេល ១០ ឆ្នាំនៃការសិក្សាវិជ្ជសាស្ត្របុរាណ (ការចាក់ម្ជុលវិទ្យាសាស្ត្របែបបុរាណ) គ្រូបង្ហាត់ក្បាច់​គុន​ង្វៀនថាញ់ជុង (Nguyen Thanh Chung) បច្ចុប្បន្នជាអ្នកមានបទពិសោធន៍ជាច្រើនលើវិស័យក្បាច់គុន និងវេជ្ជសាស្រ្តបុរាណ។
 

បច្ចុប្បន្នក្បាច់គុន ក្បាច់គុន ឡាកវៀតវ៉ដាវ (Lac Viet Vo Dao) មានសាលាគុនចំនួន ៦៤ ដែលមានកម្មវិធីហាត់ក្បាច់គុនប្រចាំសប្តាហ៍ ក៏ដូចជាសហការជាមួយកម្មវិធីវប្បធម៌ជាច្រើន ដើម្បីផ្សព្វផ្សាយសិល្បៈក្បាច់គុនដល់សហគមន៍ ។ 

ជាមួយការយកចិត្តទូកដាក់យ៉ាងខ្លាំងរបស់ខ្លួន លោកង្វៀនថាញ់ជុង (Nguyen Thanh Chung) មិនត្រឹមតែពង្រីកក្បាច់គុន ឡាកវៀតវ៉ដាវ (Lac Viet Vo Dao) ប៉ុណ្ណោះទេ ថែមទាំងអនុវត្តវេជ្ជសាស្ត្របុរាណ និងក្បាច់គុនបញ្ចូលទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃដែលជួយមនុស្សហឹ្វកហាត់ និងព្យាបាលជំងឺទូទៅដោយខ្លួនឯងដើម្បីលើកកម្ពស់សុខភាព និងរាងកាយទៀតផង។ បច្ចុប្បន្នក្បាច់គុន ឡាកវៀតវ៉ដាវ ​(Lac Viet Vo Dao) មានសាលាគុនចំនួន ៦៤ និងសិស្សជិត ១ ម៉ឺននាក់អំពីប្រពៃណីប្រវត្តិសាស្ត្រក្បាច់គុន ឡាកវៀតវ៉ដាវ (Lac Viet Vo Dao)កំពុងនៅជួមុខគេនៃក្បាច់គុនបុរាណនៅទីក្រុងហាណូយដោយមានវិធីសាស្រ្តបណ្តុះបណ្តាល និងកម្មវិធីទាក់ទាញ លើកទឹកចិត្តប្រជាជនឱ្យហាត់ក្បាច់គុនយ៉ាងក្លៀវក្លា​និងមានប្រសិទ្ធិភាពតាមរយៈការប្រឡងដំឡើងខ្សែក្រវាត់និងការសម្តែងក្បាច់គុនជាដើម ... 

ជាពិសេសរៀងរាល់សប្តាហ៍មានម៉ោងមួយដែលលោកគ្រូង្វៀនថាញ់ជុង (Nguyen Thanh Chung) បង្រៀនអំពី “ឥរិយាបទសង្គមក្នុងការទំនាក់ទំនងប្រចាំថ្ងៃ” ។ ចំណុចដែលគួរឱ្យចាប់អារម្មណ៍នេះបានធ្វើឱ្យចំណងទាក់ទងក្នុងចំណោមមិត្តរួមថ្នាក់ រួបរួមគ្នាចាប់តាំងពីថ្ងៃហ្វឹកហាត់ដំបូង។

ទន្ទឹមនឹងការពង្រីកក្បាច់គុនក្បាច់គុន ឡាកវៀតវ៉ដាវ (Lac Viet Vo Dao)ហើយនាំមកនូវលំហាត់ក្បាច់គុនបុរាណដល់សហគមន៍ ដើម្បីឱ្យមនុស្សគ្រប់វ័យមានសុខភាពមានតុល្យភាពរាងកាយ និងលើកទឹកចិត្តខាងស្មារតី គាត់ក៏ជាមនុស្សដែលបំផុសស្មារតីហ្វឹកហាត់កីឡាបង្ការនិងព្យាបាលជំងឺដល់មនុស្សគ្រប់វ័យនៅប្រទេសវៀតណាមផងដែរ។ កន្លែងណាដែលគាត់មកដល់ គាត់បានធ្វើជាគំរូនៃការហ្វឹកហាត់ និងបង្ហាត់សិស្សគ្រប់វ័យចាប់ពីកុមារអាយុ ៥ ឆ្នាំដល់មនុស្សចាស់អាយុ ៩០ ឆ្នាំនៅពេលដែលមានតម្រូវការហាត់ប្រាណ ដើម្បីលើកកំពស់សុខភាព និងរាងកាយ។


លោកគ្រូ ង្វៀនថាញ់ជុង(Nguyen Thanh Chung) ជាអ្នកបង្កើតក្បាច់គុនឡាកវៀតវ៉ដាវ (Lac Viet Vo Dao) ទទួលបានប័ណ្ណសរសើរពីអង្គការ UNESCO វៀតណាម ហើយដាក់ក្បាច់គុនឡាកវៀតវ៉ដាវ (Lac Viet Vo Dao)ចូលក្នុងបញ្ជីឈ្មោះក្បាច់គុនជាតិដែលត្រូវការថែរក្សានិងអភិវឌ្ឍ។ រូបថត៖ វៀតគឿង 

លោកគ្រូ ង្វៀនថាញ់ជុង (Nguyen Thanh Chung) សំដែងកាយវិការក្បាច់គុនដ៏ស្រស់ស្អាត។ រូបថត៖ វៀតគឿង 


លោកគ្រូង្វៀនថាញ់ជុង (Nguyen Thanh Chung) និងរបាំរាំដាវ។ រូបថត៖ វៀតគឿង





 ... ដែលគាត់សម្តែងនៅទីធ្លានៃប្រាសាទ ក្វានថាញ (Quan Thanh)ទីក្រុងហាណូយ។ រូបថត៖ វៀតគឿង 
 

បំណងប្រាថ្នារបស់លោកគ្រូង្វៀនថាញ់ជុង (Nguyen Thanh Chung)គឺ “អភិវឌ្ឍន៍ និងផ្សព្វផ្សាយក្បាច់គុនបុរាណទៅអន្តរជាតិដើម្បីឱ្យមិត្តភក្តិអន្តរជាតិបានស្គាល់អំពីក្បាច់គុនវៀតណាម” ។ នៅឆ្នាំ ២០០៥ គាត់ត្រូវបានមជ្ឈមណ្ឌលអប់រំអន្តរជាតិ ILO (ទីក្រុង Torinoប្រទេសអ៊ីតាលី) អញ្ជើញចូលរួមសិក្ខាសាលានិងណែនាំក្បាច់គុនបុរាណវៀតណាមដល់អ្នកគាំទ្រសក្បាច់គុននៅអឺរ៉ុប។ សិក្ខាសាលានេះទទួលបានជោគជ័យនិងទទួលបានការកោតសរសើរខ្ពស់ពីមិត្តភក្តិអន្តរជាតិ។ គ្រូបង្ហាត់ក្បាច់គុនអ៊ីតាលីខ្លះបានហាត់ក្បាច់គុនក្បាច់គុនឡាកវៀតវ៉ដាវ (Lac Viet Vo Dao)រីឯលោកគ្រូ ង្វៀនថាញ់ជុង (Nguyen Thanh Chung) ក៏បានរៀនបច្ចេកទេសមួយចំនួននៃក្បាច់គុនអ៊ីតាលីដែរ តាមរយៈនោះបើកឱកាសសម្រាប់ការផ្លាស់ប្តូរវប្បធម៌ក្បាច់គុនរវាងវៀតណាមនិងអ៊ីតាលី។ បច្ចុប្បន្ននេះលោកគ្រូ ង្វៀន ថាញ់ជុង (Nguyen Thanh Chung) ទទួលបានវិញ្ញាបនបត្រជាគ្រូបង្ហាត់ក្បាច់គុនលក្ខណៈអន្ដរជាតិនិងជាអ្នកក្បាច់គុនតំណាងវៀតណាមចូលរួមក្នុងសមាគមក្បាច់គុនអន្ដរជាតិនៅ Torino ប្រទេសអ៊ីតាលី។

បន្ទាប់ពីទទួលបានជោគជ័យនេះគ្រូក្បាច់គុនង្វៀនថាញ់ជុង(Nguyen Thanh Chung) ក៏បានធ្វើដំណើរទៅកាន់ប្រទេសជាច្រើនទៀតក្នុងស្មារតីផ្សព្វផ្សាយក្បាច់គុនបុរាណវៀតណាមដល់មិត្តអន្តរជាតិ។ គ្រូបង្ហាត់គ្បាច់ជប៉ុនល្បីៗជាច្រើនបានមកប្រទេសវៀតណាមដើម្បីទស្សនាសាលាគុននៃក្បាច់គុនឡាកវៀតវ៉ដាវ (Lac Viet Vo Dao)ហើយចូលចិត្តកាយវិការក្បាច់គុនដ៏ស្រស់ស្អាត និងពាសពេញដោយអត្តសញ្ញាណវប្បធម៌វៀតណាម។ មានមនុស្សជាច្រើនបានស្នើសុំលោកគ្រូ ង្វៀន ថាញ់ ជុង(Nguyen Thanh Chung) ជួយបង្ហាត់ដែរ។ លោកគ្រូង្វៀនថាញ់ជុង (Nguyen Thanh Chung) បច្ចុប្បន្នកំពុងពង្រីកក្បាច់គុនឡាកវៀត(Lac Viet)ដល់ខេត្តជាច្រើននៃប្រទេសវៀតណាម ហើយទាក់ទាញមនុស្សជាច្រើនចូលរួមហ្វឹកហាត់ដែរ។

ក្បាច់គុនឡាកវៀតវ៉ដាវ (Lac Viet Vo Dao)បានរៀបចំកម្មវិធីជាច្រើនដើម្បីផ្សព្វផ្សាយស្មារតីនៃក្បាច់គុននិងផ្តល់វិញ្ញាបនបត្រដល់និស្សិតជារៀងរាល់ឆ្នាំក៏ដូចជាឆ្ពោះទៅរកការអភិវឌ្ឍវិស័យទេសចរណ៍ក្បាច់គុនដោយហេតុនេះលើកកម្ពស់ការផ្សព្វផ្សាយវប្បធម៌ក្បាច់គុនបុរាណ និងវេជ្ជសាស្ត្របុរាណរបស់ប្រជាជនវៀតណាមដល់មិត្តភក្តិអន្តរជាតិ។ អស់រយៈពេលជាង ២០ ឆ្នាំមកហើយលោកគ្រូង្វៀនថាញ់ជុង (Nguyen Thanh Chung)  រួមជាមួយសិស្ស និងសហការីបានសហការជាមួយបណ្ឌិត្យសភាសន្តិសុខប្រជាជននិងបណ្ឌិតសភានគរបាលប្រជាជន ដើម្បីបង្រៀនសិក្ខាកាមនៅទីនេះនូវបច្ចេកទេសជាក់លាក់សម្រាប់ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម។ ទាំងនេះគឺជាលំហាត់ក្បាច់គុនដែលជួយដល់យុទ្ធជនប៉ូលីសនូវជំនាញបន្ថែម ដើម្បីបំពេញបេសកកម្មរបស់ពួកគេ។

លោកគ្រូង្វៀនថាញ់ជុង (Nguyen Thanh Chung) ក៏មានវគ្គសិក្សាឥតគិតថ្លៃជាច្រើនផងដែរ ដើម្បីជួយមនុស្សឱ្យមានជំនាញការពារខ្លួន ការពារសុខភាពរបស់ពួកគេ និងបមានស្មារតីនៃភាពខ្ជាប់ខ្ជួន និងស្ងប់ស្ងាត់ចំពោះមុខរាល់ឧប្បត្តិហេតុនៃជីវិត។ បច្ចុប្បន្ននេះក្បាច់គុនបុរាណមិនត្រឹមតែជាកីឡាដែលបង្ហាញពីអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវិធីហ្វឹកហាត់មួយដែលលុបបំបាត់ជំងឺនិងកែលម្អរាងកាយសម្រាប់មនុស្សដែរ។



លោកគ្រូង្វៀនថាញ់ជុង(Nguyen Thanh Chung) ជាមួយសិស្សតូចម្នាក់កំពុងសិក្សាក្បាច់គុនបុរាណនៅក្នុងសាលាគុនរបស់គាត់
រូបថត៖ ឯកសារ



ការសម្តែងក្បាច់គុនដោយសិស្សក្បាច់គុន ឡាកវៀតវ៉ដាវ (Lac Viet Vo Dao។ រូបថត៖ វៀតគឿង


លោក ង្វៀន ថាញ់ជុង (Nguyen Thanh Chung) ផ្តល់វត្ថអនុស្សាវរីយ៍ជូនសាលាគុននានានៅពិធីសម្តែងក្បាច់គុន។


លោកង្វៀនថាញ់ជុង(Nguyen Thanh Chung) និងគ្រូបង្ហាត់ក្បាច់គុណនៃសាលាគុន ឡាកវៀតវ៉ដាវ (Lac Viet Vo Dao )។ រូបថត៖ ឯកសារ 
 

លោក ង្វៀនថាញ់ជុង(Nguyen Thanh Chung)  ត្រូវបានផ្តល់ប័ណ្ណសរសើរពីសហភាពសមាគម UNESCO វៀតណាមហើយក្បាច់គុន ឡាកវៀតវ៉ដាវ (Lac Viet Vo Dao) ត្រូវបានដាក់ក្នុងបញ្ជីក្បាច់គុនជាតិដែលត្រូវការថែរក្សានិងអភិវឌ្ឍ។

ឍ។ លោក ង្វៀន ថាញ់ជុង(Nguyen Thanh Chung)  ជាមនុស្សតែងតែប្រកាន់ខ្ជាប់នូវស្មារតីរៀនហើយ រៀនទៀត រៀនរហូត សដែលជាគោលការណ៍ណែនាំក្នុងអាជីពរបស់គាត់។ កាលនៅក្មេង គាត់បានចូលរៀននៅសាកលវិទ្យាល័យចំនួនពីរគឺសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិនិងសាកលវិទ្យាល័យនីតិសាស្ត្រហាណូយ ហើយនៅពេលអាជីពក្បាច់គុនរបស់គាត់ឈានដល់កំរិតកំពូលហើយនោះ គាត់នៅតែមិនឈប់រៀនទេ ថែមទាំងសិក្សាផ្នែកវេជ្ជសាស្ត្របុរាណទៀតផង។ 

យោងតាមគាត់៖  "ចាំបាច់ត្រូវមានការយល់ដឹងច្បាស់អំពីរាងកាយរបស់មនុស្ស តើបច្ចេកទេសចលនាដែលភ្ជាប់នឹងការដកដង្ហើមត្រឹមត្រូវយ៉ាងដូចម្តេចទើននឹងមានប្រសិទ្ធភាពចំពោះជំងឺរ៉ាំរ៉ៃដូចជាជំងឺហឺត ឬក្រពះ ... ការតភ្ជាប់អាកាសធាតុវៀតណាមជាមួយរាងកាយមនុស្ស "។

ពីទីនោះគាត់យល់ថាតើជីពចរមានសារៈសំខាន់ប៉ុណ្ណាក្នុងការធ្វើរោគវិនិច្ឆ័យការរងរបួសក៏ដូចជាការព្យាបាល។ ជាគ្រូក្បាច់គុនផង និងជាគ្រូពេទ្យបុរាណផង ទាំងពីរនេះត្រូវបានបញ្ចូលគ្នាយ៉ាងប៉ិនប្រសប់ក្នុងខ្លួនគាត់ ដែលគាត់បានជួយព្យាបាល​​កុមារដែលមានជំងឺភ្នែកម៉្ញូបមនុស្សចាស់ជរារជំងឺរលាកសន្លាក់ឆ្អឹង ឈឺឆ្អឹងខ្នង ជំងឺរ៉ាំរ៉ៃច្រើនទៀតដោយបច្ចេកទេសព្យាបាលចាក់ម្ជុលវិទ្យាសាស្ត្រ។ ។គាត់បានធ្វើដំណើរទៅខេត្តនិងទីក្រុងជាច្រើននៃប្រទេសវៀតណាមដើម្បីរៀនសូត្រសិក្សានិងហាត់ក្បាច់គុននិងព្យាបាលមនុស្សជាច្រើន ហើយតែងតែត្រូវបាននសិស្ស និងអ្នកជំងឺគោរពស្រឡាញ់។ លោកគ្រូង្វៀនថាញ់ជុងបានចែករំលែកថា៖“ សម្រាប់ខ្ញុំក្បាច់គុនគឺកម្មវេជ្ជសាស្ត្រ គឺជាវិជ្ជាជីវៈមួយ, ខ្ញុំបានបញ្ចូលគ្នានូវពីរប្រភេទនេះដើម្បីជួយសិស្សនិងមនុស្សនៅជុំវិញខ្លួនអោយមានសុខភាពកាន់តែប្រសើរឡើងដោយហេតុនេះមានស្មារតីធរឹងមាំដែលអាចធ្វើការដែលមានប្រយោជន៍ជាច្រើនសម្រាប់សហគមន៍ "។

លោកគ្រូ ង្វៀនថាញ់ជុង (Nguyen Thanh Chung) ជាគ្រូក្បាច់គុនសាមញ្ញសុភាពរាបសា ដែលបង្ហាត់ក្បាច់គុនដល់សិស្សជារៀងរាល់ថ្ងៃ។ ផ្ទះដែលគាត់រស់នៅពាសពេញទៅដោយសម្លេងសើចរបស់អ្នកដែលមកឲ្យគាត់ផ្តល់យោបល់ ព្យាបាលក៏ដូចជានិងចែករំលែកអំណរនិងទុក្ខព្រួយនៃជីវិត ។ ចំពោះគាត់ក្បាច់គុននិងវេជ្ជាសាស្ត្រគឺជាចំណង់ចំណូលចិត្តពីរដែលដើរតាមគាត់ពេញមួយជីវិតហើយអ្វីដែលធ្វើអោយគាត់សប្បាយចិត្តបំផុតនោះគឺការនាំយកគ្បាច់គុន - និងវេជ្ជសាស្ត្រមកដល់ជនជាតិវៀតណាមជាច្រើននាក់ ក៏ដូចជាអ្នកចូលចិត្តវិស័យក្បាច់គុននៅលើពិភពលោកដែលចូលរួមក្នុងការអនុវត្តន៍ដូចតាមស្មារតីនៃ ក្បាច់គុន (Lac Viet Vo Dao) គឺ“ អ្នកដែលហាត់ក្បាច់គុននឹងមានសីលធម៌សុទ្ធសាធមានស្មារតីជម្នះរាល់ការលំបាក មានរបៀបរស់នៅដ៏ល្អប្រសើ និងរក្សាអត្តសញ្ញាណជាតិ ... » ./.

អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ វៀតគឿង ឯកសារ
បកប្រែដោយង្វៀនយ៉ាង

 

បណ្តាអត្ថបទបានផ្សាយ