បច្ចុប្បន្នលោក ង្វៀន ថាញ់ជុង ( Nguyen Thanh Chung) ជានាយករងនៃមជ្ឈមណ្ឌល UNESCOសម្រាប់ការអភិវឌ្ឍវប្បធម៌និងកីឡានៅវៀតណាមនិងជាមេក្រុមក្បាច់គុនឡាកវៀតវ៉ដាវ (Lac Viet Vo Dao) លោកង្វៀនថាញ់ជុង (Nguyen Thanh Chung) មានការចូលរួមវិភាគទានយ៉ាងច្រើនដល់សហគមន៍ក្នុងវិស័យអភិវឌ្ឍន៍ក្បាច់គុនបុរាណ ដែលផ្សាភ្ជាប់នឹងការព្យាបាលជំងឺតាមបែបបុរាណដើម្បីលើកកម្ពស់សុខភាពសហគមន៍។
កើតនៅទីក្រុងហាណូយក្នុងឆ្នាំ ១៩៦៣ គ្រូបង្ហាត់ក្បាច់គុន ង្វៀនថាញ់ជុង(Nguyen Thanh Chung) បានហាត់ក្បាច់គុនតាំងពីអាយុ ១៤ ឆ្នាំ និងជាអ្នកបានពង្រីកក្បាច់គុន ឡាកវៀតវ៉ដាវ (Lac Viet Vo Dao) នៅវៀតណាម។ ដោយមានរយៈពេល ៣០ ឆ្នាំនៃការប្រមូលសិល្បៈក្បាច់គុននិងរយៈពេល ១០ ឆ្នាំនៃការសិក្សាវិជ្ជសាស្ត្របុរាណ (ការចាក់ម្ជុលវិទ្យាសាស្ត្របែបបុរាណ) គ្រូបង្ហាត់ក្បាច់គុនង្វៀនថាញ់ជុង (Nguyen Thanh Chung) បច្ចុប្បន្នជាអ្នកមានបទពិសោធន៍ជាច្រើនលើវិស័យក្បាច់គុន និងវេជ្ជសាស្រ្តបុរាណ។