10/09/2020 14:52 GMT+7 Email Print Like 0

គ្មានប្រទេសណាមួយអាចរួចផុតពីការរីករាលដាលនៃជំងឺ Covid-19 តែម្នាក់ឯងនោះឡើយ

គ្មានប្រទេសណាមួយអាចជៀសរួចផុតពីការរីករាល ដាលនៃជំងឺ Covid-19 តែម្នាក់ឯងនោះឡើយ ។ នេះជាការបញ្ជាក់របស់តំណាងអង្គប្រជុំដែលចូលរួមក្នុងកិច្ចប្រជុំនៃគណៈកម្មការសេដ្ឋកិច្ចអាស៊ាន ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ៩ ខែកញ្ញា ក្រោមប្រធានបទ “តួនាទីនៃសភាក្នុងការជំរុញភាពស្អិតរមួតនិងការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិជំងឺរាតត្បាត Covid-19» ។
 
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុង AIPA គឺជាបញ្ហាគន្លឹះមួយដែលជះឥទ្ធិពលយ៉ាងស៊ីជម្រៅ ដល់វិស័យសហប្រតិបត្តិការនៅក្នុងតំបន់និងសហគមន៍សេដ្ឋកិច្ចអាស៊ាន។ អង្គប្រជុំទាំងអស់បានឲ្យដឹងថាក្នុងរយៈពេលកន្លងមក ពិភពលោក និងតំបន់ បានមើលឃើញដោយផ្ទាល់ភ្នែកពីការបំផ្លិចបំផ្លាញយ៉ាងគំហុកនៃជំងឺរាតត្បាត Covid-19 ដែលមិនត្រឹមតែធ្វើឲ្យមនុស្សជាច្រើនត្រូវបានបាត់បង់ជីវិតប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់ត្រូវ ជួបការលំបាកទៀតផង។ ហេតុដូច្នេះ ចាំបាច់ត្រូវមានវិធានការណ៍សមស្របនិងខ្លាំងក្លាបន្ថែមទៀតដើម្បីជំនះពុះពារលើរាល់ការលំបាកឧបសគ្គនានាក្រោយពីវិបត្តិជំងឺរាតត្បាតដ៏កាចសាហាវនេះផងដែរ។ តំណាងប្រទេស      ប្រ៊ុយណេបានចែករំលែកថា៖
 
« យើងខ្ញុំគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដោយមិនចេះនឿយហត់របស់ AIPA ដើម្បីធ្វើឱ្យស្ថេរភាពសេដ្ឋកិច្ចក្នុងតំបន់តាមរយៈការរួបរួមគ្នា និងការបន្សាំខ្លួនដោយភាពម្ចាស់ការ។ គ្មានប្រទេសណាមួយអាចរួចផុតពីជំងឺរាតត្បាតនេះតែម្នាក់ឯងទេ។ យើងចាំបាច់ត្រូវតែមានភាពម្ចាស់ការនិងសកម្មថែមទៀតផងដែរ។  AIPA គប្បីសហការជាមួយគ្នា ដើម្បីរួមដៃជាមួយបណ្តាប្រទេសសមាជិកអាស៊ានធ្វើឲ្យស្ថេរភាពសេដ្ឋកិច្ច ក្នុងតំបន់។ ផែនការស្តារសេដ្ឋកិច្ចអាស៊ានឡើងវិញ គួរតែអនុម័តលើគំនិតផ្តួចផ្តើម រួមមានការបន្ធូរបន្ថយការដាក់កំហិតទៅលើការធ្វើដំណើរទៅវិញទៅមកក្នុងតំបន់ និងការជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីបង្កើន ការផ្លាស់ប្តូរជាមួយគ្នាក្នុងប្លុកអាស៊ានផងដែរ។ សមាជិក សភាអាស៊ានអាចចូលរួមតាមរយៈថវិកា ក៏ដូចជាតាមដានយ៉ាងដិតដល់នូវដំណើរការនៃការគាំទ្រដល់ក្រុមប្រជាជនដែលងាយរងគ្រោះជាដើមផងដែរ»។
 
នៅចុងបញ្ចប់នៃសម័យប្រជុំពិភាក្សានេះ អង្គប្រជុំទាំងអស់ក៏បានឯកភាពគ្នាលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពី “តួនាទីរបស់សភាក្នុងការជំរុញភាពស្អិតរមួតនិងការស្តារសេដ្ឋកិច្ចអាស៊ានឡើងវិញ បន្ទាប់ពីវិបត្តិជំងឺរាតត្បាត Covid-19” ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ