• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គំរោងសហប្រតិបត្តិការអភិវឌ្ឍន៍របស់ប្រទេសស្វីស បានរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍន៍ប្រទេសវៀតណាម

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសស្វីស លោកស្រី Le Linh Lan បានមានប្រសាសន៍ថា អស់រយៈពេលកន្លងមក ចំណងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរបានអភិវឌ្ឍន៍យ៉ាងសកម្មដោយឥតឈប់ឈរជាលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យនយោបាយ ការទូត ពាណិជ្ជកម្ម - វិនិយោគ កិច្ចសហប្រតិបត្តិ ការអភិវឌ្ឍន៍និងការអប់រំ - បណ្តុះបណ្តាល។
 

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសស្វីស លោកស្រី Le Linh Lan ( រូបថត៖ VNA)


ផ្លាស់ប្តូរយោបល់ជាមួយអ្នកសារព័ត៌មានក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (ឆ្នាំ១៩៧១ -២០២១) និងខួបគម្រប់ ៣០ ឆ្នាំនៃកម្មវិធី សហប្រតិបត្តិការអភិវឌ្ឍន៍រវាងស្វីសនិងវៀតណាម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសស្វីស លោកស្រី Le Linh Lan បានមានប្រសាសន៍ថា អស់រយៈពេលកន្លងមក ចំណងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរបានអភិវឌ្ឍន៍យ៉ាងសកម្មដោយឥតឈប់ឈរជាលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យនយោបាយ ការទូត ពាណិជ្ជកម្ម - វិនិយោគ កិច្ចសហប្រតិបត្តិ ការអភិវឌ្ឍន៍និងការអប់រំ - បណ្តុះបណ្តាល។

លោកស្រីឯកអគ្គរដ្ឋទូត Le Linh Lan បានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសឧស្សាហកម្មដែលមានការអភិវឌ្ឍនៅកំរិតខ្ពស់ គំរោងសហប្រតិបត្តិការអភិវឌ្ឍន៍របស់ប្រទេសស្វីស បាននិងកំពុងរួមវិភាគទានយ៉ាងសកម្មក្នុងអនុវត្តន៍គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរបស់វៀតណាម ដែលកំពុងលើផ្លូវអភិវឌ្ឍន៍ទៅជាប្រទេសឧស្សាហកម្មមួយតាមទិសទំនើប មានប្រាក់ចំណូលមធ្យមខ្ពស់ មានប្រព័ន្ធគ្រប់គ្រងទំនើបៗ និងមានការប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាពនិងមានកំណើនប្រកបដោយគុណភាព ដើម្បីធានានូវនិរន្តរភាពផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top