17/04/2018 11:14 GMT+7 Email Print Like 0

គំនូរលើជញ្ជាំង នៅវិថីភុងហ៊ឹង (Phung Hung)

នាសព្វថ្ងៃនេះ បណ្តាគំនូរស្រស់ស្អាតអស្ចារ្យ​​លើជញ្ជាំង​​គឺជាទីកន្លែង​​ check in របស់ ភ្ញៀវទេសចរណ៍ ជាពិសេសគឺ​​យុវវ័យ​  ក្រៅពីទីកន្លែងមានគំនូរលើជញ្ជាំងដូចជា៖ ភូមិតាមថាញ (Tam Thanh) (ខេត្តក្វាងណាម)  (Quang Nam) កោះលីសើន (Ly Son) (ខេត្តក្វាងងាយ) (Quang Ngai) ក្រោមស្ពានកាវឡាញ (ខេត្តដុងថាប) (Cao Lanh) (Dong Thap) … ​នាពេលថ្មីៗនេះភ្ញៀវអាចមកទស្សនា​​​វិថីគំនូរលើជញ្ជាំងភុងហ៊ឹង  (Phung Hung) ស្ថិតនៅកណ្តាលរដ្ឋធានីហាណូយ (Ha Noi)

បន្តភាពជោគជ័យនៃគម្រោងភូមិគំនូរលើជញ្ជាំងតាមថាញ (Tam Thanh) ទីក្រុងតាមគី (Tam Ky) (ខេត្តក្វាងណាម) (Quang Nam) មូលនិធី Korea Foundation បានបន្តសហការជាមួយកម្មវិធីទីលំនៅរបស់ប្រជាជននៃអង្គការសហប្រជាជាតិ – UN – Habitat និងគណៈកម្មាការខណ្ឌហ័នគៀម (Hoan Kiem) បានអនុវត្តគម្រោងគំនូរលើជញ្ជាំង នៅវិថីភុងហ៊ឹង (Phung Hung)។

នេះគឺជាគម្រោងបានអនុវត្តដោយវិចិត្រករ វិចិត្រការិនីជនជាតិកូរ៉ែខាងត្បូង និងវិចិត្រករ វិចិត្រការិនីជនជាតិវៀតណាម នៅវិថីភុងហ៊ឹង (Phung Hung) ចាប់ពីកំណាត់វិថី ឡេវ៉ាន់លិញ (Le Van Linh) កាត់វិថីហាងកត់ (Hang Cot)។ គំនូរមួយផ្ទាំងលើជញ្ជាំងបានបញ្ចេញសារមួយនូវរដ្ឋធានីហាណូយ (Ha Noi) មានអាយុមួយពាន់ឆ្នាំហើយ និងកំពុងប្រែប្រួលយ៉ាងខ្លាំង ប៉ុន្តែនៅរក្សាវប្បធម៌និងចំណែកដែលផូរផង់ជាទីបំផុត ក្នុងដួងចិត្តប្រជាជននិងភ្ញៀវអន្តរជាតិ។


វិចិត្រករជនជាតិកូរ៉េខាងត្បូងឆាប់រហ័សសម្រេចគំនូរ មុនពេលបើកដាក់ឲ្យប្រើប្រាស់វិថីគំនូរលើជញ្ជាំង
ភុងហ៊ឹង (Phung Hung)។


លោកស្រី Oh Ye Seul វិចិត្រការិនីមកពីកូរ៉េខាងត្បូងកំពុងកែលំអគំនូររបស់ខ្លួន។ មុននោះ លោកស្រីធ្លាប់
គូរបណ្តាគំនូរ នៅភូមិនេសាទតាមថាញ (Tam Thanh) (ខេត្តក្វាងណាម) (Quang Nam) នាបច្ចុប្បន្ននេះ
លោកស្រីបន្តគូរបណ្តាគំនូរលើជញ្ជាំង នៅរដ្ឋធានីហាណូយ ដូច្នេះ លោកស្រីសប្បាយរីករាយណាស់។


បរិយាកាសនៅរដ្ឋធានីហាណូយ នាសម័យមុនបានលេចចេញ ក្នុងគំនូររបស់វិចិត្រករ
វិចិត្រការិនីកូរ៉េខាងត្បូង។


ជញ្ជាំងមួយផ្ទាំងស្ថិតនៅក្រោមស្ពានរថភ្លើងឆ្លងកាត់ បានឧទ្ទេសនាមនូវគម្រោងគំនូរលើជញ្ជាំង
នៅវិថីភុងហ៊ឹង (Phung Hung)។


គំនូររថភ្លើងអគ្គីសនី... បានរំលឹកនឹកដល់រដ្ឋធានីហាណូយនាសម័យមុន។ 

គំនូរអង្រែកលក់ផ្កាគ្រប់ពណ៌ដែលជារូបភាពពិសេសនៃរដ្ឋធានីហាណូយ។

គំនូរផ្ទះបុរាណ នៅរដ្ឋធានីហាណូយ នាសម័យមុន។

គំនូរពិសេសនិងស្រស់ស្អាតមួយផ្ទាំងលើជញ្ជាំង របស់វិចិត្រករ វិចិត្រការិនីវៀតណាម។

គំនូរលើជញ្ជាំងទាំងឡាយសុទ្ធតែរស់រវើក ដូចជាបង្ហាញសោភណ្ឌភាពនៃច្រកតូចៗ
វិថីបុរាណ នៅរដ្ឋធានីហាណូយ។


គំនូរលើជញ្ជាំងពិសេសមួយផ្ទាំងបានប្រើប្រាស់ក្រដាសផ្តិតរូប បន្ទាប់ពីលាបលើថ្ម
ស្ថិតនៅក្រោមស្ពានដែលរថភ្លើងឆ្លងកាត់។


ជញ្ជាំងមួយផ្ទាំងស្ថិតនៅក្រោមស្ពានដែលរថភ្លើងឆ្លងកាត់
ដាក់តាំងគ្រឿងបន្លាស់នៃម៉ូតូសេរីចាស់។


ចាប់ពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ “វិថីគំនូរលើជញ្ជាំង” វិថីភុងហ៊ឹង (Phung Hung)  បានដាក់ឲ្យប្រើប្រាស់
និងបង្កើតទឹកមុខថ្មីនៅក្រោមស្ពានដែលរថភ្លើងឆ្លងកាត់។ បណ្តាគំនូរលើជញ្ជាំងនៅទីនេះបានបង្ហាញ
ជីវភាពរស់នៅ របស់ប្រជាជនហាណូយ (Ha Noi)  នាសម័យនិមួយៗ កន្លងទៅ។


គំនូរលើជញ្ជាំងបានទាក់ទាញភ្ញៀវក្នុង និងអន្តរជាតិជាច្រើននាក់
មកទស្សនានិងថតរូបក្បែរគំនូរទាំងនោះ។

នាខាងមុខឆាប់ៗនេះ នៅពេលទីស្ថានក្រោមស្ពានដែលរថភ្លើងឆ្លងកាត់បានស្តារឡើងវិញសំរាប់ទិសដៅទេសចណ៍​វប្បធម៌ និងពាណិជ្ជកម្ម វិថីភុងហ៊ឹង (Phung Hung) នឹងក្លាយទៅជាវិថីដើរ តភ្ជាប់នឹងប្រព័ន្ធបេតិកភណ្ឌនៃវិថីបុរាណនិងវិថីចាស់ ព្រមទាំងគឺជាទីកន្លែងមកទស្សនាគំនូរ និងពិសាម្ហូបអាហារពិសេសនៃរដ្ឋធានីហាណូយ ផងដែរ( Ha Noi)។

ជាលើកដំបូង សិល្បនៃសម័យបច្ចុប្បន្នបានបញ្ជូនយ៉ាងជិតស្និទ្ធដល់សហគមន៍ តាមរយៈគំនូរបានគូសនៅទីស្ថានសាធារណៈ។ វិចិត្រករ វិចិត្រការិនីជាស្ម័គ្រចិត្ត ជនជាតិវៀតណាម ក៏ដូចជាវិចិត្រករ វិចិត្រការិនីជនជាតិកូរ៉េខាងត្បូងបានបង្កើតមុខមាត់ថ្មី នៅទីស្ថានក្រោមស្ពានដែលរថភ្លើងឆ្លងកាត់  - ទីកន្លែងចាប់ចិត្តសំរាប់ភ្ញៀវដើរ តភ្ជាប់តំលៃបេតិកភណ្ឌសិល្បៈនិងសហគមន៍។ ការរំជួលចិត្តពីគម្រោងការណ៍នេះបានរាលដាលយ៉ាងឆាប់រហ័សក្នុងសង្គម ជាពិសេសគឺយុវវ័យ ជំរុញគំនិតផ្តួចផ្តើមនូវការអភិរក្សបេតិកភណ្ឌ និងកសាងទីស្ថានសាធារណៈ។ របៀបគូរលើជញ្ជាំង នៅវិថីភុងហ៊ឹង (Phung Hung) បានឧទ្ទេសនាម នៅវេទិកានគរពិភពលោកលើកទី ៩ បានរៀបចំនៅប្រទេសម៉ាឡេស៊ី./.

 

បញ្ជូនសារមួយនូវរដ្ឋធានីហាណូយ មានអាយុ ១០០០ ឆ្នាំ វិថីគំនូរលើជញ្ជាំងភុងហ៊ឹង (Phung Hung) មិនត្រឹមតែទីកន្លែងមកទស្សនា ថតរូបសំរាប់ប្រជាជននិងភ្ញៀវទេសចរណ៍ តែប៉ុណ្ណោះ ថែមទាំងជាទីកន្លែងចាប់ចិត្ត ផងដែរ ពីព្រោះមានសកម្មភាពពិសេស ដូចជា៖ គូរគំនូរ លេងល្បែងប្រជាប្រិយ...

អត្ថបទនិងរូបថត៖កុងដាត ថាញយ៉ាង


បណ្តាអត្ថបទបានផ្សាយ