World Vision ជាមួយគំនិតផ្តួចផ្តើមអាហារបំប៉នគ្រប់គ្រាន់

World Vision ជាមួយគំនិតផ្តួចផ្តើមអាហារបំប៉នគ្រប់គ្រាន់

កសិផល​មកពី​កម្មវិធី​បច្ចេកទេស​ “​​ចិញ្ចឹម​ជីវិត​ស្ថេរភាព”។​

វត្តមាន​នៅប្រទេសវៀតណាម​តាំងពី​ឆ្នាំ​១៩៨៨ អង្គការ​​ចក្ខុវិស័យ​ពិភពលោក​ (World Vision International) បាន​ចូល​រួម​ចំណែក​ជំនួយ​រដ្ឋាភិបាល​ក្នុងវិស័យ​ជំរុញ​ និង ធានា​សុខុមាលភាព​កុមារ​។ នៅ​ឆ្នាំ​២០២៤  World Vision សហការ​នឹង​វិទ្យាស្ថាន​អាហារបំប៉ន​ជាតិ​ ពង្រាយ​​គំនិត​ផ្តួច​ផ្តើម​អាហារ​បំប៉ន​គ្រប់គ្រាន់​ ចូល​រួម​អភិវឌ្ឍ​គ្រប់ជ្រុងជ្រោយ​ អំពី​បញ្ញា រាងកាយ​ និង ស្មារតី​ សម្រាប់​កុមារ​វៀតណាម​។​

គំនិត​​ផ្តួច​ផ្តើម​​អាហារ​បំប៉ន​គ្រប់គ្រាន់​ របស់ World Vision International ដើម្បី​ដោះស្រាយ​បញ្ហាប្រឈម​ក្នុងការ​អន្តរគមន៍​អាហារ​បំប៉ន​សហគមន៍​។ សកម្មភាពនេះ​ ចូល​រួម​ជាក់ស្តែង​ក្នុងការ​កសាង​ពិភពមួយ​ ដែលជាទីកន្លែង​សម្រាប់​កុមារ​ទាំងឡាយ​សុទ្ធតែ​បាន​ទទួល​ស្បៀង​អាហារ​បំប៉ន​ ដើម្បី​អាច​លូត​លាស់​ល្អ​ កាត់បន្ថយ​ទម្ងន់​ជំងឺ​ បង្កើនកម្ពស់ កម្លាំង​កាយ​ និង បញ្ញា​នៃ​ប្រជាជន​វៀតណាម​។​

ទិដ្ឋភាព​សន្និសីទ​ចលនា​គំនិត​ផ្តួច​ផ្តើម​អាហារ​បំប៉ន​គ្រប់គ្រាន់នៅ​ហាណូយ​។​

ក្នុង​ប៉ុន្មាន​ឆ្នាំកន្លង​ វៀតណាម​សម្រេចបាន​សមទ្ធិផល​ជាច្រើន​ ក្នុង​ការ​ខិតខំ​កាត់បន្ថយ​​អត្រា​កង្វះ​អាហារ​បំប៉ន​ចំពោះកុមារ​ ចាប់ពី​២៩,៣%​ (ឆ្នាំ២០១០) ចុះ​នៅ​១៩,៦%​ (ឆ្នាំ​២០២០) ចំពោះ​រាងកាយ​ស្គម​​។ ទោះបី​ វៀតណាម​នៅប្រឈម​នឹង​ទម្ងន់​ភ្លោះ​អំពី​អាហារ​បំប៉ន​កុមារ​ នោះ​គឺ​ស្ថានភាព​អត្រា​កង្វះ​អាហារ​បំប៉នទាបស្គម​ ​ចំពោះកុមារនៅ​តំបន់ភ្នំ​ តំបន់​បងប្អូន​ជនជាតិ​ភាគតិច​នៅ​មានកម្រិត​ខ្ពស់នៅឡើយ​​ (តំបន់​តីង្វៀន​ (Tay Nguyen) និង តំបន់ភ្នំ​ជម្រៅ​នៃ​ភូមិភាគខាងជើង​ បន្តបន្ទាប់ពី​២៩,៨% និង ២៧,១%) បង្កើន​ទម្ងន់រាងកាយ​ចំពោះ​​កុមារ​អាយុ​៥ឆ្នាំ​ នៅ​តំបន់​ទីក្រុង​ និង ជនបទ​ ព្រមទាំង​មានការ​​កង្វះខាតមីក្រូ​សារជាតិ​ ចំពោះ​​កុមារ​ នៅ​ក្នុង​តំបន់​ភូមិភាគ​ជា​ច្រើននៃ​ទូទាំងប្រទេស​។ លើសពីនោះ​ទៀត គឺបម្រែបម្រួល​អាកាសធាតុ​មួយថ្ងៃកាន់តែ​ស្មុគស្មាញ បង្កឥទ្ធិពល​ដល់​សន្តិសុខ​ស្បៀង​អាហារ​សម្រាប់គ្រួសារ​ ក៏ជា​បញ្ហា​មួយ​ក្នុង​​ចំណោម​បញ្ហា​ប្រឈម​ រាំងស្កាត់​ការ​ខិតខំ​កែសម្រួល​ស្ថានភាព​អាហារ​បំប៉ន​ចំពោះ​កុមារ​។​



ភ្ញៀវទស្សនា​ស្វែងយល់​អំពី​កសិផល​ដែល​បាន​តាំង​បង្ហាញ​ក្នុងសន្និសីទ​។​

លោក​ Doseba Tua Sinay ប្រធាន​តំណាង​ World Vision International នៅវៀតណាម​ រៀប​រាប់ថា៖ គំនិត​​ផ្តួច​ផ្តើម​​អាហារ​បំប៉ន​គ្រប់គ្រាន់​ ជា​សាក្ខីភាព​នៃ​ការ​ខិតខំ​​អនុវត្ត​សន្យា​ថែទាំ​សុខភាព​ ហើយ​ទូលាយ​ជាង​គឺ​ធានា​សុខុមាលភាព​កុមារ​ប្រកបដោយ​ចីរភាព​របស់យើង​ខ្ញុំ​។ ដើម្បី​អនុវត្ត​មានប្រសិទ្ធភាព​ យើងខ្ញុំ​អំពាវ​នាវ​រួម​ដំណើរ​នឹង​ស្ថាប័ន​អភិបាល​​ថ្នាក់​មជ្ឈិម​ និង មូលដ្ឋាន​ អង្គការ​អន្តរជាតិ​ ដៃគូ​អភិវឌ្ឍ សហគ្រាស កុមារ​ និង សហគមន៍​ក្នុងការ​បង្កើត​ផែនការ​ និង បំណែងចែក​ធនធាន​ដោយ​អតិបរិមា​ ដើម្បី​បង្កើន​ថែមទៀត​ នូវ​សកម្មភាព​អាហារ​បំប៉ន​ចាំបាច់​។ យើង​ខ្ញុំ​ជឿជាក់ថា​ ជាមួយការ​ព្រួតដៃ​រួម​កម្លាំងនេះ​ យើងខ្ញុំ​អាច​បញ្ចប់​កង្វះជាតិ​បំប៉ន​ចំពោះ​កុមារ​នៅ​ប្រទេស​វៀតណាម​ បង្កើត​ការ​ផ្លាស់ប្តូរ​សកម្ម​ ធានា​កុមារ​គ្រប់រូប​ សុទ្ធតែ​អាច​ទទួល​បាន​ជីវភាព​រស់នៅ​ពោរពេញ ​និង ​មានអត្ថន័យ​

បទបង្ហាញអំពី​ “សារ​មកពី​តំណាង​កុមារ” របស់​ប្អូន​​លី អាភូ (Ly An Phu) និង​ ង្វៀន ឡេថាញ​ផឿង​ (Nguyen Le Thanh Phuong)។​
តារា​ចម្រៀង​ តា​ ក្វាង​ថាំង (Ta Quang Thang) ​រួម​នឹង​កុមារ​សម្តែង​បទចម្រៀង​នៃគំនិត​ផ្តួច​ផ្តើម​​អាហារ​បំប៉ន​គ្រប់គ្រាន់​។​

សកម្មភាព​ស្នូល​នៃគំនិត​ផ្តួច​ផ្តើម​អាហារ​បំប៉ន​គ្រប់គ្រាន់ - Enough រួម​មាន​៖ កែសម្អរ​ និង បង្កើនប្រភពស្បៀង​អាហារ​បំប៉ន​ត្រឹមត្រូវ​សម្រាប់កុមារ​ តាមរ​យៈ​សកម្មភាព​កែលម្អរ​ការ​ចិញ្ចឹម​ជីវិត​ ចូល​រួម​ធានា​អាហារ​បំប៉ន​សម្រាប់គ្រួសារ​ដែល​មាន​កុមារ​។ កែលម្អរ​ប្រតិបត្តិថែទាំ​អាហារ​បំប៉ន​ សម្រាប់អ្នក​ថែទាំ​កុមារ​ តាមរ​យៈ​សកម្មភាព​ផ្សព្វផ្សាយ​សង្គម​ និង ពីគ្រោះ​នៅនឹង​សង្គម​។ រៀង​ចំ​វេទិកា​សំណេះសំណាល​អនុវត្ត​ល្អ មេរៀន​បទពិសោធន៍​ តឹកតាង​ ស្នើ​សម្រាប់ការ​ជំរុញ​ពង្រាយ​គោលនយោបាយ​នៃរដ្ឋាភិបាល​វៀតណាម​ អំពី​អាហារបំប៉ន​ និង ភាព​រសើប​នៃអាហារ​បំប៉ន។ ប្រមូល​ផ្តុំការ​ចូល​រួម​ធនធាន​នៃភាគី​ទាំងឡាយដែល​ពាក់ព័ន្ធ​ រួម​មាន​អ្នក​ឧបត្ថម្ភ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​មូលដ្ឋាន​ និង ​អន្តរជាតិ​ អង្គការ​អន្តរជាតិ​ សហគមន៍ ​និង​រដ្ឋាភិបាល​វៀតណាម​ ក្នុងការ​ដោះស្រាយ​លើ​វិស័យ​អាទិភាព​នៃគំនិត​ផ្តួ​ចផ្តើម​។​

World Vision International នៅវៀតណាម​ និង វិទ្យាស្ថាន​អាហារបំប៉ន​ជាតិ​ ចុះកិច្ចសន្យា​សហការ​ពង្រាយ​គំនិត​ផ្តួច​ផ្តើម​អាហារ​បំប៉ន​គ្រប់គ្រាន់ - Enough ដំណាក់កាល​ ២០២៤ - ២០១៦។​

សកម្មភាពទាំងនេះ បានពង្រាយ​នៅ​តាម​ខេត្ត​៖ ដៀន​បៀន (Dien Bien) ហាយ​ភុង (Hai Phong) ថាញហ្វ័រ​ (Thanh Hoa) ក្វាង​ទ្រី (Quang Tri) ដាណាំង​ ក្វាង​ណាម​ (Quang Nam) ក្វាង​ង៉ាយ​ (Quang Ngai) ដាក់ណុ​ង (Dak Nong) ទីក្រុង​ហូជីមិញ។ នៅទម្រង់ទ្រាយ​សកលលោក​ រំពឹ​ងថា​កុមារ ​១២៥លាននាក់ ក្នុង៦៧ប្រទេស​ នឹងបាន​ទទួល​ផលមក​ពីគំនិត​ផ្តួច​ផ្តើម​ រីឯនៅវៀតណាមវិញ​​រំពឹងថា ​កុមារ​ប្រហែល​២០០.០០០នាក់​នឹង​បានទទួល​ផល​ផ្ទាល់​ពីគម្រោងនេះ​។

ប្អូន​អាភូ (A Phu) ​(អាយុ១៤ឆ្នាំ) នៅ​ស្រុក​តំបន់​ភ្នំ​ខេត្ត​ដៀន​បៀន (Dien Bien) ​​រៀប​រាប់​ថា៖ នៅ​ស្រុកកំណើត​ប្អូន​ នៅមាន​ករណី​កុមារ​កង្វះ​អាហារ​បំប៉ន​ដោយ​សារ​ម្តាយ​កើតកូន​ពេល​អាយុនៅ​ក្មេង​ សុខភាព​មិនល្អ ខ្វះ​ចំណេះដឹង​អំពីការ​ថែទាំ​កុមារ​។ ប្អូន​មាន​បំណង​ មាន​សកម្មភាពផ្សព្វផ្សាយបន្ថែម​សម្រាប់ម្តាយ​ឪពុក​ និង កុមារ​អំពីប្រធាន​បទ​ដូចជា​ ​សារៈសំខាន់​នៃ​អាហារ​បំប៉ន​ និង របៀប​ត្រៀម​អាហារ​សុវត្ថិភាព​ គ្រប់ជាតិ​បំប៉ន​ ផលវិបត្តិ​នៃ​ការ​រៀប​ការ​មុនអាយុ​។ រីឯប្អូន​ ថាញ​ផឿង​ (Thanh Phuong) (អាយុ​១៧ឆ្នាំ ខេត្ត​ក្វាង​ទ្រី​ - Quang Tri​) ដាក់ចេញ​បញ្ហា​អាហាររហ័ស​ គ្មាន​ដើម​កំណើត​ច្បាស់លាស់​ មិនធានាអនាម័យ​ ប៉ះពាល់ដល់សុខភាព​ កំពុង​បាន​លក់​យ៉ាង​ច្រើន​នៅតាម​មណ្ឌល​​​សាលារៀន​។​

គំនិត​ផ្តួច​ផ្តើម​អាហារ​បំប៉ន​គ្រប់គ្រាន់ បាន ​និង កំពុង​ពង្រាយ​នៅវៀតណាម​ ជាមួយ​នឹង​អត្ថន័យ​មនុស្សធម៌ខ្ពង់ខ្ពស់ ឆ្ពោះទៅ​រក​អនាគត​ភ្លឺស្វាង​ សម្រាប់កុមារ​វៀតណាម​៕​

អត្ថបទ៖ ប៊ិច​វឹន​ រូបថត៖ ថាញ​យ៉ាង​/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


Top