វត្តមាននៅប្រទេសវៀតណាមតាំងពីឆ្នាំ១៩៨៨ អង្គការចក្ខុវិស័យពិភពលោក (World Vision International) បានចូលរួមចំណែកជំនួយរដ្ឋាភិបាលក្នុងវិស័យជំរុញ និង ធានាសុខុមាលភាពកុមារ។
កសិផលមកពីកម្មវិធីបច្ចេកទេស “ចិញ្ចឹមជីវិតស្ថេរភាព”។
វត្តមាននៅប្រទេសវៀតណាមតាំងពីឆ្នាំ១៩៨៨ អង្គការចក្ខុវិស័យពិភពលោក (World Vision International) បានចូលរួមចំណែកជំនួយរដ្ឋាភិបាលក្នុងវិស័យជំរុញ និង ធានាសុខុមាលភាពកុមារ។ នៅឆ្នាំ២០២៤ World Vision សហការនឹងវិទ្យាស្ថានអាហារបំប៉នជាតិ ពង្រាយគំនិតផ្តួចផ្តើមអាហារបំប៉នគ្រប់គ្រាន់ ចូលរួមអភិវឌ្ឍគ្រប់ជ្រុងជ្រោយ អំពីបញ្ញា រាងកាយ និង ស្មារតី សម្រាប់កុមារវៀតណាម។
គំនិតផ្តួចផ្តើមអាហារបំប៉នគ្រប់គ្រាន់ របស់ World Vision International ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងការអន្តរគមន៍អាហារបំប៉នសហគមន៍។ សកម្មភាពនេះ ចូលរួមជាក់ស្តែងក្នុងការកសាងពិភពមួយ ដែលជាទីកន្លែងសម្រាប់កុមារទាំងឡាយសុទ្ធតែបានទទួលស្បៀងអាហារបំប៉ន ដើម្បីអាចលូតលាស់ល្អ កាត់បន្ថយទម្ងន់ជំងឺ បង្កើនកម្ពស់ កម្លាំងកាយ និង បញ្ញានៃប្រជាជនវៀតណាម។
ទិដ្ឋភាពសន្និសីទចលនាគំនិតផ្តួចផ្តើមអាហារបំប៉នគ្រប់គ្រាន់នៅហាណូយ។
ក្នុងប៉ុន្មានឆ្នាំកន្លង វៀតណាមសម្រេចបានសមទ្ធិផលជាច្រើន ក្នុងការខិតខំកាត់បន្ថយអត្រាកង្វះអាហារបំប៉នចំពោះកុមារ ចាប់ពី២៩,៣% (ឆ្នាំ២០១០) ចុះនៅ១៩,៦% (ឆ្នាំ២០២០) ចំពោះរាងកាយស្គម។ ទោះបី វៀតណាមនៅប្រឈមនឹងទម្ងន់ភ្លោះអំពីអាហារបំប៉នកុមារ នោះគឺស្ថានភាពអត្រាកង្វះអាហារបំប៉នទាបស្គម ចំពោះកុមារនៅតំបន់ភ្នំ តំបន់បងប្អូនជនជាតិភាគតិចនៅមានកម្រិតខ្ពស់នៅឡើយ (តំបន់តីង្វៀន (Tay Nguyen) និង តំបន់ភ្នំជម្រៅនៃភូមិភាគខាងជើង បន្តបន្ទាប់ពី២៩,៨% និង ២៧,១%) បង្កើនទម្ងន់រាងកាយចំពោះកុមារអាយុ៥ឆ្នាំ នៅតំបន់ទីក្រុង និង ជនបទ ព្រមទាំងមានការកង្វះខាតមីក្រូសារជាតិ ចំពោះកុមារ នៅក្នុងតំបន់ភូមិភាគជាច្រើននៃទូទាំងប្រទេស។ លើសពីនោះទៀត គឺបម្រែបម្រួលអាកាសធាតុមួយថ្ងៃកាន់តែស្មុគស្មាញ បង្កឥទ្ធិពលដល់សន្តិសុខស្បៀងអាហារសម្រាប់គ្រួសារ ក៏ជាបញ្ហាមួយក្នុងចំណោមបញ្ហាប្រឈម រាំងស្កាត់ការខិតខំកែសម្រួលស្ថានភាពអាហារបំប៉នចំពោះកុមារ។
ភ្ញៀវទស្សនាស្វែងយល់អំពីកសិផលដែលបានតាំងបង្ហាញក្នុងសន្និសីទ។
លោក Doseba Tua Sinay ប្រធានតំណាង World Vision International នៅវៀតណាម រៀបរាប់ថា៖ “គំនិតផ្តួចផ្តើមអាហារបំប៉នគ្រប់គ្រាន់ ជាសាក្ខីភាពនៃការខិតខំអនុវត្តសន្យាថែទាំសុខភាព ហើយទូលាយជាងគឺធានាសុខុមាលភាពកុមារប្រកបដោយចីរភាពរបស់យើងខ្ញុំ។ ដើម្បីអនុវត្តមានប្រសិទ្ធភាព យើងខ្ញុំអំពាវនាវរួមដំណើរនឹងស្ថាប័នអភិបាលថ្នាក់មជ្ឈិម និង មូលដ្ឋាន អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍ សហគ្រាស កុមារ និង សហគមន៍ក្នុងការបង្កើតផែនការ និង បំណែងចែកធនធានដោយអតិបរិមា ដើម្បីបង្កើនថែមទៀត នូវសកម្មភាពអាហារបំប៉នចាំបាច់។ យើងខ្ញុំជឿជាក់ថា ជាមួយការព្រួតដៃរួមកម្លាំងនេះ យើងខ្ញុំអាចបញ្ចប់កង្វះជាតិបំប៉នចំពោះកុមារនៅប្រទេសវៀតណាម បង្កើតការផ្លាស់ប្តូរសកម្ម ធានាកុមារគ្រប់រូប សុទ្ធតែអាចទទួលបានជីវភាពរស់នៅពោរពេញ និង មានអត្ថន័យ”។
បទបង្ហាញអំពី “សារមកពីតំណាងកុមារ” របស់ប្អូនលី អាភូ (Ly An Phu) និង ង្វៀន ឡេថាញផឿង (Nguyen Le Thanh Phuong)។
តារាចម្រៀង តា ក្វាងថាំង (Ta Quang Thang) រួមនឹងកុមារសម្តែងបទចម្រៀងនៃគំនិតផ្តួចផ្តើមអាហារបំប៉នគ្រប់គ្រាន់។
សកម្មភាពស្នូលនៃគំនិតផ្តួចផ្តើមអាហារបំប៉នគ្រប់គ្រាន់ - Enough រួមមាន៖ កែសម្អរ និង បង្កើនប្រភពស្បៀងអាហារបំប៉នត្រឹមត្រូវសម្រាប់កុមារ តាមរយៈសកម្មភាពកែលម្អរការចិញ្ចឹមជីវិត ចូលរួមធានាអាហារបំប៉នសម្រាប់គ្រួសារដែលមានកុមារ។ កែលម្អរប្រតិបត្តិថែទាំអាហារបំប៉ន សម្រាប់អ្នកថែទាំកុមារ តាមរយៈសកម្មភាពផ្សព្វផ្សាយសង្គម និង ពីគ្រោះនៅនឹងសង្គម។ រៀងចំវេទិកាសំណេះសំណាលអនុវត្តល្អ មេរៀនបទពិសោធន៍ តឹកតាង ស្នើសម្រាប់ការជំរុញពង្រាយគោលនយោបាយនៃរដ្ឋាភិបាលវៀតណាម អំពីអាហារបំប៉ន និង ភាពរសើបនៃអាហារបំប៉ន។ ប្រមូលផ្តុំការចូលរួមធនធាននៃភាគីទាំងឡាយដែលពាក់ព័ន្ធ រួមមានអ្នកឧបត្ថម្ភ អង្គការក្រៅរដ្ឋាភិបាលមូលដ្ឋាន និង អន្តរជាតិ អង្គការអន្តរជាតិ សហគមន៍ និងរដ្ឋាភិបាលវៀតណាម ក្នុងការដោះស្រាយលើវិស័យអាទិភាពនៃគំនិតផ្តួចផ្តើម។
World Vision International នៅវៀតណាម និង វិទ្យាស្ថានអាហារបំប៉នជាតិ ចុះកិច្ចសន្យាសហការពង្រាយគំនិតផ្តួចផ្តើមអាហារបំប៉នគ្រប់គ្រាន់ - Enough ដំណាក់កាល ២០២៤ - ២០១៦។
សកម្មភាពទាំងនេះ បានពង្រាយនៅតាមខេត្ត៖ ដៀនបៀន (Dien Bien) ហាយភុង (Hai Phong) ថាញហ្វ័រ (Thanh Hoa) ក្វាងទ្រី (Quang Tri) ដាណាំង ក្វាងណាម (Quang Nam) ក្វាងង៉ាយ (Quang Ngai) ដាក់ណុង (Dak Nong) ទីក្រុងហូជីមិញ។ នៅទម្រង់ទ្រាយសកលលោក រំពឹងថាកុមារ ១២៥លាននាក់ ក្នុង៦៧ប្រទេស នឹងបានទទួលផលមកពីគំនិតផ្តួចផ្តើម រីឯនៅវៀតណាមវិញរំពឹងថា កុមារប្រហែល២០០.០០០នាក់នឹងបានទទួលផលផ្ទាល់ពីគម្រោងនេះ។
ប្អូនអាភូ (A Phu) (អាយុ១៤ឆ្នាំ) នៅស្រុកតំបន់ភ្នំខេត្តដៀនបៀន (Dien Bien) រៀបរាប់ថា៖ នៅស្រុកកំណើតប្អូន នៅមានករណីកុមារកង្វះអាហារបំប៉នដោយសារម្តាយកើតកូនពេលអាយុនៅក្មេង សុខភាពមិនល្អ ខ្វះចំណេះដឹងអំពីការថែទាំកុមារ។ ប្អូនមានបំណង “មានសកម្មភាពផ្សព្វផ្សាយបន្ថែមសម្រាប់ម្តាយឪពុក និង កុមារអំពីប្រធានបទដូចជា សារៈសំខាន់នៃអាហារបំប៉ន និង របៀបត្រៀមអាហារសុវត្ថិភាព គ្រប់ជាតិបំប៉ន ផលវិបត្តិនៃការរៀបការមុនអាយុ។ រីឯប្អូន ថាញផឿង (Thanh Phuong) (អាយុ១៧ឆ្នាំ ខេត្តក្វាងទ្រី - Quang Tri) ដាក់ចេញបញ្ហាអាហាររហ័ស គ្មានដើមកំណើតច្បាស់លាស់ មិនធានាអនាម័យ ប៉ះពាល់ដល់សុខភាព កំពុងបានលក់យ៉ាងច្រើននៅតាមមណ្ឌលសាលារៀន។
គំនិតផ្តួចផ្តើមអាហារបំប៉នគ្រប់គ្រាន់ បាន និង កំពុងពង្រាយនៅវៀតណាម ជាមួយនឹងអត្ថន័យមនុស្សធម៌ខ្ពង់ខ្ពស់ ឆ្ពោះទៅរកអនាគតភ្លឺស្វាង សម្រាប់កុមារវៀតណាម៕
អត្ថបទ៖ ប៊ិចវឹន រូបថត៖ ថាញយ៉ាង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង