អ្នកឧបត្ថម្ភគាំទ្រសហគ្រាសវៀតណាម startup ដោយស្ងៀមស្ងាត់

អ្នកឧបត្ថម្ភគាំទ្រសហគ្រាសវៀតណាម startup ដោយស្ងៀមស្ងាត់

ជំនួប​បង​ អាន​ង្វៀន (An Nguyen) ​នៅ​សិក្ខាសាលា​ លោតផ្លោះ​ដើម្បីភាពជោគជ័យ​ - ស្វែងរក​ចំណង់ចំណូល​ចិត្ត​ដើម្បី​ប្រតិបត្តិការ​​សហគ្រាស។ កម្មវិធី​នេះ ទាក់ទាញ​នាយក​វ័យក្មេង​យ៉ាង​ច្រើន​ នៅ​ក្នុងសហគមន៍ផ្ដើម​ធុរកិច្ច​វៀតណាម​។ រូបភាព​បង អានង្វៀន ​(An Nguyen) ​​ ដែល​ពោរពេញ​ដោយ​ថាមពល ទឹក​ចិត្តស្មោះស​ ​ចែករំលែក​បញ្ហា​​ និង វិធីសាស្រ្ត​ប្រតិបត្តិ​អាជីវកម្ម​ នា​​សម័យ​សេដ្ឋកិច្ច​ឌីជីថល​ស្អាត​។ បង​ជួយ​សហគមន៍ផ្ដើម​ធុរកិច្ច​វៀតណាម​ ពីមួយ​ជំហានទៅមួយជំហាន ​កសាង​ទម្រង់​​អាជីវកម្ម​សុក្រិត​ និងមានយុទ្ធសាស្រ្ត​សម្រាប់​ប្រតិបត្តិការ​សហគ្រាស ជា​គំនិតសកលលោក។

យុវជន​ស្តាប់​ការ​ចែករំលែក​របស់​បង អាន​ង្វៀន (An Nguyen) ខណៈពេល​សំណេះសំណាល​​។​
បង អាន​ង្វៀន (An Nguyen) ជា​អ្នក​តាំង​ចិត្តស្មោះ​ ដែល​ពោរពេញ​ដោយ​ថាម​ពល​ម្នាក់។​

បងអាន​ង្វៀន (An Nguyen)  កើតក្នុង​តំបន់ដី​តីង្វៀន​ (Tay Nguyen) (ខេត្ត​ដាក់ឡាក់ - Dak Lak) សម្បូរ​ទៅ​ដោយ​ខ្យល់ក្តៅ​ ព្រមទាំង​ភាពក្រីក្រ​។ បង​ទៅ​ប្រទេស​អាមេរិក​កាល​អាយុ​១៦ឆ្នាំ ​ជាមួយ​អារម្មណ៍​ភ្ញាក់ផ្អើលក្តុកក្តួរ​​ ​លំបាកដើម្បី​បន្សាំ​និង​សម្របខ្លួន​ បងត្រូវ​​ឧស្សាហ៍​រៀនសូត្រ​លើស​គេ​ បើប្រៀបនឹង​មិត្តភក្តិ​ដែលមាន​អាយុដំណាលគ្នា រៀន​​ដើម្បីមានសមត្ថភាពខាង​​ភាសាបរទេស ការ​​ស្វ័យ​ភាពបាន​ជួយ​ឱ្យ​បង​វិវឌ្ឍន៍ខ្លួនឯង​​ ពេលនៅឆ្ងាយ​ពី​ស្រុកកំណើត​។ បងរៀន​បញ្ចប់បរិញ្ញាបត្រ​នៅ​សកលវិទ្យាល័យ​ UC Davis ទទួលសញ្ញាបត្រអនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម នៅ California State University, East Bay ​ពេល​គាត់ទើបមានអាយុ​២៨ឆ្នាំ​។ ដោយ​ការ​ខិតខំប្រឹង​ប្រែង​​ និង មហិច្ឆតា​នៃជនជាតិ​វៀតណាម​ម្នាក់ ស៊ូ​ទ្រាំទុក្ខលំបាក​បងបើកប្រព័ន្ធភោជនីយដ្ឋាន​ នៅ California ចាប់​ផ្តើម​បោះជំហាន​ចូល​ទីផ្សារ​ពាណិជ្ជកម្ម​ដោយ​គោល​បំណង​៖ ធ្វើ​ឱ្យ​លក្ខណៈវប្បធម៌​អន្តោគ្រាម​វៀតណាមចូលទៅ​​ក្នុង​ម្ហូបអាហារ​អាមេរិក​។ បង​ជា​ CEO ភោជនីយដ្ឋាន​ចំនួន​៤​ រួមមាន៖ អង្ករ Fresh Noodles ជំនាញ​ខាង​នំផើ​, Nam Phương Vietnamese Restaurant ជំនាញ​ខាង​ម្ហូប​​ប្រពៃណីវៀតណាម, Sate Viet Grills & នំប៉ាំង​ ជំនាញ​បម្រើ​នំប៉ាំង​និង​មី, Q-Time Restaurant ជំនាញ​ម្ហូប​លោក​ខាងលិច។​ ទន្ទឹមនោះ បង​ក៏ជា CEO ​ប្រព័ន្ធ​សាលា​បង្រៀន​របរធ្វើ​សក់​ កែសម្ផស្ស​ចំណុះ​ពាណិជ្ជសញ្ញា​ Atlanta Beauty & Barber Academy ទៀតផង។


ការ​ងារជោគជ័យ​ក្នុង​ពាណិជ្ជកម្ម​ នាំមក​ឱ្យ​បងមាន​​ប្រាក់ចំណូល​ និង ឋានៈ​ នៅ​អាមេរិក​ ក៏ប៉ុន្តែ នោះ​មិនមែន​ជាមហិច្ឆតាដែល​បង​ឆ្ពោះទៅរក​។ ប្រការ​ធំធេងដែល​​បង​ចង់ធ្វើ ​នោះគឺ​តភ្ជាប់​ជាមួយនឹង​​ស្រុកកំណើត​វៀតណាម​ ដើម្បី​​ជួយ​​យុវជនវៀតណាម​ធ្វើ​អាជីវកម្ម​ និង សាង​អាជីព​។ បងបង្កើត​ Superx Academy (សិក្ខាកាម​បណ្តុះបណ្តាល​ពាណិជ្ជករ​វៀតណាម​) នៅ​អាមេរិក​ នៅ​​ឆ្នាំ២០២២។ បង​បណ្តុះបណ្តាលផ្ទាល់​ បើក​វគ្គ​ហ្វឹកហាត់​ណែនាំ​សហគ្រាសថ្មី​ របៀបគ្រប់គ្រង​ ទន្ទឹមនោះ​ណែនាំ​ពាណិជ្ជករ​ធ្វើដំណើរ​ពី​លំដាប់ទាបទៅ​កាន់លំដាប់ខ្ពស់។​


សិស្សានុសិស្សរីករាយ​ពេល​ជួបសំណេះសំណាល​ជាមួយ​បងអាន​ង្វៀន​ (An Nguyen) ។​

ឆ្នាំ២០២៣ បង​រួមនឹង​ Superx Academy មានវត្តមាន​នៅប្រទេស​វៀតណាម​ ដើម្បី ​ឧបត្ថម្ភជំនួយ​សហគ្រាសវៀតណាម​​មួយ​ជំហានទៅ​មួយជំហាន ធ្វើ​អាជីវកម្ម​កាន់តែរីកលូតលាស់​​ បង្កើត​ជា​ខឿន​ពាណិជ្ជសញ្ញា ឈាន​​ចេញ​ពិភពលោក​។ SuperX Academy ឆ្ពោះទៅ​ដល់ការ​​ផ្គត់ផ្គង់​កម្មវិធី​បង្រៀន​ និងសិក្ខាសាលា​ដើម្បី​អភិវឌ្ឍ​បំណិន​​សម្រាប់​ពាណិជ្ជករ​​នៅមជ្ឈដ្ឋាន។ ដោយ​របៀបមួយ គឺ​ប្រើប្រាស់​ឧបករណ៍ជឿនលឿន​លើ​ពិភពលោក​អភិវឌ្ឍខ្លួន​ ​ បន្ទាប់មក​ប្រែជា​ភាសា​វៀតណាម​ ដើម្បី​ជួយឱ្យ​​​ម្ចាស់​សហគ្រាសខ្នាត​​ល្មម និង តូច​ យល់ត្រូវអំពី​​ចំណុច​ខ្លាំង​ ចំណុចខ្សោយ​ ផ្តើម​ពី​នោះ ស្វែងរក​បាន​មាគ៌ា​រៀន​សូត្រ​សមស្រប ឈានទៅ​ដល់​ការ​កសាង​សហគ្រាស​ ដោយ​ចក្ខុវិស័យ​១០០ឆ្នាំ​ ជំនួស​ឱ្យចក្ខុវិស័យ​​បានត្រឹមតែ​​២០ ឬ៣០ឆ្នាំ​។​

បង​នៅ​ជា​វាគ្មិន​រវៀសរវៃ​ និង​ Master Facilitator តែមួយ​គត់ ជា​​ជនជាតិ​វៀតណាម​នៅ​ Points-of-You។ បង​ឱ្យ​ដឹងថា​៖ យើងខ្ញុំ​នៅពីក្រោយ​សកម្មភាព​សង្គម​ ដើម្បី​សមភាព និង វិបុលភាព ក្នុ​ងការ​អប់រំ​ ជាពិសេស​គឺនៅប្រទេស​វៀតណាម។​ ពាណិជ្ជករម្នាក់ៗ​ ចូល​រួម SuperX Academy នឹង​បង្កើត​អន្តរកម្ម​ដោយ​ការ​ចូល​រួម​​ព្រឹត្តិការណ៍​ និង កម្មវិធី​បង្រៀន​។​

បច្ចុប្បន្ន​ វិទ្យាស្ថាន​ SuperX Academy កំពុង​ខិតខំ​បង្កើត​ភាពខុសប្លែក​ សម្រាប់​ពាណិជ្ជករ​វៀតណាម​ ដោយ​របៀប​ផ្គត់ផ្គង់​ខឿន​អប់រំ​លំដាប់​ពិភពលោក​មួយ​ ជំនួយ​អ្នក​ធម្មតា​ក្លាយ​ជា​ពាណិជ្ជករ​ឆ្នើម​លើសគេ​។ នោះក៏ជា​បំណងប្រាថ្នា​ក្លៀវក្លា​របស់បងអានង្វៀន (An Nguyen) ចំពោះស្រុកកំណើត​ខ្លួន​ និង សហគមន៍ផ្ដើម​​ធុរកិច្ចវៀតណាម​។​

ពេលវេលា​ទំនេរ បងអាន​ង្វៀន (An Nguyen) ស្វែងរក​អំណាន​សៀវភៅ ​នៅ​បណ្ណល័យ​។​

បងអាន​ង្វៀន (An Nguyen) បានធ្វើ​ដំណើរ​ទៅ​ប្រទេសជាច្រើន​ដូចជា ឥណ្ឌូនេស៊ី សិង្ហបូរី ចិន រួមជាមួយ​នឹង​វគ្គបណ្តុះបណ្តាល លើ​​មូលដ្ឋាន​​របស់​ SuperX Academy។ ចំពោះ​សហគមន៍​ពាណិជ្ជករ​វ័យក្មេង​វៀតណាម​ បង​អាទិភាព​ និង ចំណាយ​ពេល​ជា​ច្រើនសម្រាប់​វិស័យ​នេះ។ ចំពោះបង សំឡឹង​ឃើញ​សហគមន៍​ពាណិជ្ជករ​វ័យក្មេង​ធំពេញវ័យ​ ហើយ​បង្កើតបាន​សហគ្រាសផ្ទាល់ខ្លួន នោះគឺ​ជាកម្លាំង​ចលករ​សម្រាប់បង រួមនឹង​ SuperX Academy ឈានទៅ ​កាន់តែឆ្ងាយ​ថែមទៀត​៕​

អត្ថបទ៖ ប៊ិច​វឹន រូបថត៖ ថាញ​យ៉ាង/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


Top