14/01/2021 13:33 GMT+7 Email Print Like 0

គំនិតផ្ដួចផ្ដើមរបស់វៀតណាមបង្កើតឡើងភាពស្អិតរមួតក្នុងអាស៊ាន

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួប លោកស្រីឯកអគ្គរដ្ឋទូតសឹង្ហបុរី Catherine Wong។ (រូបថត៖ VGP)
 

នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួប លោកស្រីឯកអគ្គរដ្ឋទូតសឹង្ហបុរី Catherine Wong ដើម្បីសម្ដែងការគួរសមនិងជម្រាបលាក្នុងឱកាសដែលលោកស្រីបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម។

លោកនាយករដ្ឋមន្រ្តីបានអះអាងថា លោកស្រីឯកអគ្គរដ្ឋទូត Catherine Wong បានចូលរួមចំណែកយ៉ាងសកម្មដល់ការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យមានការរីកចម្រើនគ្រប់ជ្រុងជ្រោយនិងប្រកបដោយប្រសិទ្ធភាពក្នុងអំឡុងពេល៤ឆ្នាំកន្លងមក។ លោកនាយករដ្ឋមន្រ្តីបានសម្ដែងនូវគោល បំណងថា ភាគីទាំងពីរនឹងបន្តជំរុញយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ហើយមានសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាកាន់តែច្រើនរបស់សឹង្ហបុរីនឹងមកស្វែងយល់និងវិនិយោគនៅទីផ្សារវៀតណាមផងដែរ។

រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូត Catherine Wong បានអបអរសាទរវៀតណាមដោយបានសម្រេចប្រកបដោយជោគជ័យនូវតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០ ទោះបីជាត្រូវប្រឈមនឹងការលំបាកជាច្រើនបណ្ដាលមកពីជម្ងឺ Covid-19 ក៏ដោយ។ លោកស្រីឯកអគ្គរដ្ឋទូតបានចាត់ទុកថា រាល់គំនិតផ្តួចផ្ដើមរបស់វៀតណាមបានចូលរួមចំណែកដល់ការបង្កើតឡើងភាពស្អិតរមួតនិងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធក្នុងប្លុកអាស៊ាន។

លោកស្រីឯកអគ្គរដ្ឋទូតក៏បានគូសបញ្ជាក់ថា វៀតណាមជាទីផ្សារដ៏សំខាន់របស់សឹង្ហបុរី ហើយវិនិយោគិនសឹង្ហបុរីកំពុងស្វែងរកកាលានុវត្តភាពវិនិយោគនៅវៀតណាម ជាពិសេសគឺលើវិស័យថ្មីៗដូចជា ការចាប់ផ្ដើមអាជីវកម្ម (start-up) និងទីក្រុងឆ្លាតវៃ។ នេះគឺជាវិស័យដ៏សមស្របនឹងអាទិភាពក្នុងទិសដៅអភិវឌ្ឍរបស់រដ្ឋាភិបាល​វៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ