• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គយទីក្រុងហូជីមិញត្រៀមរៀបចំសម្រាប់ការអនុវត្ដ EVFTA


 តំណាងសហគ្រាសអឺរ៉ុបចូលរួមកិច្ចសន្ទនាស្ដីពីការអនុវត្តកិច្ចព្រមព្រៀង EVFTA នៅវៀតណាម (រូបថត៖ nld.com.vn)
 

នាថ្ងៃទី៩ ខែតុលា ឆ្នាំ​២០១៩ នាយកដ្ឋានគយទីក្រុងហូជីមិញនិងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំ នៅ​វៀត​ណាម​បាន​សហការ​គ្នារៀបចំសន្និសីទសន្ទនា ​“នាយកដ្ឋានគយ​ទីក្រុង​ហូជីមិញ​និង​សហគមន៍​សហគ្រាស​អឺរ៉ុបរួមគ្នា​អនុវត្ត​កិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - ​សហភាពអឺរ៉ុប (EVFT​A)” ។
 
សន្និសីទនេះបាន​ទាក់ទាញការចូលរួមរបស់ អ្នកតំណាងសម្ព័ន្ធក្រុមហ៊ុននិងសហគ្រាសប្រមាណជាង ២០០ របស់​សមាគម​​ពាណិជ្ជកម្ម​អឺរ៉ុប និងប្រទេសដទៃទៀតដែលកំពុង​ធ្វើអាជីវកម្មនិងនៅវៀត​ណាម។
 
នៅក្នុងសន្និសិទ បញ្ហានិងសំណួរជាច្រើនរបស់សហគ្រាស អឺរ៉ុប​ដែលវិនិយោគ​នៅទីក្រុងត្រូវ​បានតំណាង​គយទីក្រុង ផ្លាស់ប្តូរនិងឆ្លើយដូចជាបញ្ហាគោលការណ៍​ប្រភពដើម ការដឹកជញ្ជូន​ទំនិញ ការកាត់​បន្ថយ​ពេល​វេលាស្តុក​ទុក ការពិគ្រោះយោបល់តម្លៃ បែង​ចែកថ្នាក់ទំនិញ។ល។  និងឯកសារ គតិយុត្តពាក់ព័​ន្ធផ្សេងទៀត។ នាយកដ្ឋាន​គយទីក្រុងហូជីមិញបានឲ្យដឹងថាខ្លួននឹងកត់សំគាល់និងសំយោគរាល់អនុសាសន៍ ការលើក​សំណើរ​និង​ដំណោះ​ស្រាយដែលអាចធ្វើបានបំផុតដើម្បីលើកកម្ពស់គុណភាពសេវាកម្ម ជួយសម្រួយដល់​សហគមន៍​សហគ្រាស​ក្នុង សកម្មភាពនាំចូលនិងនាំចេញនាពេលខាងមុខ។ យោងតាមតួរលេខស្ថិតិ បច្ចុប្បន្ននេះ ទីក្រុងហូជីមិញ​មានគម្រោងជាង ១.១០០ នៃសហគ្រាសអឺរ៉ុបដោយមានទឹកប្រាក់វិនិយោគប្រមាណ ៣,៨៦ ពាន់លានដុល្លារ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top