31/05/2019 10:46 GMT+7 Email Print Like 0

គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមអញ្ជើញចូលរួមកិច្ចសន្ទនា Shangri-La នៅសឹង្ហបុរី

 នាយឧត្តមសេនីយ៍លោក Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារជាតិ វៀតណាម ដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅ បំពេញដំណើរចូលរួមកិច្ចសន្ទនា Shangri-La លើកទី១៨ (រូបថត៖ TTXVN)
 

តាមការ​អញ្ជើញរបស់គណៈចាត់តាំងកិច្ចសន្ទនា Shangri-La នាថ្ងៃទី៣០ ខែឧសភា នាយឧត្តមសេនីយ៍លោក Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារជាតិ វៀតណាម ដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម បានអញ្ជើញ​ទៅ បំពេញដំណើរចូលរួមកិច្ចសន្ទនា Shangri-La លើកទី១៨នៅប្រទេសសឹង្ហបុរីចាប់ ពីថ្ងៃទី៣១ខែឧសភាដល់​ថ្ងៃទី​២ ខែមិថុនា។
 
ការចូលរួម​របស់គណៈប្រតិភូវៀត ណាមបានអះអាងនូវតួនាទីយ៉ាងសកម្ម ម្ចាស់ការនិង​មាន​ការ​ទទួល​ខុស​ត្រូវ​របស់​ វៀតណាមចំពោះបញ្ហាអន្តរជាតិនិងតំបន់ ព្រមទាំងបង្ហាញនូវសុឆន្ទៈរបស់វៀត ណាម​ដោយ​ចង់​ជំរុញ​ទំនាក់​ទំនង​មិត្តភាព​សហប្រតិ​បតិ្តការ​និង​ចែក​រំលែក​បទ​ពិសោធន៍​ជាមួយ​ប្រទេសដទៃ​ក្នុងការ​ដោះស្រាយ​ការសា​កល្បង​សន្តិសុខរួមផងដែរ។
 
កិច្ចសន្ទនា ​Shangri-La លើកនេះមានសម័យប្រជុំពេញអង្គចំនួន៦​ក្រោម​ ប្រធានបទ៖ ទស្សនៈ​វិស័យ​របស់​អាមេរិក​ស្ដីពីសន្តិសុខនៅសមុទ្រឥណ្ឌា-ប៉ាស៊ី ​ហ្វិក សន្តិសុខកូរ៉េខាងជើង៖ ជំហានជា​បន្តបន្ទាប់​ សណ្ដាប់​ធ្នាប់សន្តិសុខ​កំពុង ផ្លា​ស់ប្ដូរនៃទ្វីបអាស៊ីនិងការសាកល្បង ចិននិងកិ​ច្ចសហប្រតិបតិ្តការសន្តិសុខ អ​ន្តរជាតិ រាំង​ស្កាត់​ជម្លោះនៅក្នុងវិស័យដែលមានការ​ប្រកួតប្រជែងគ្នា និងធានា​ តំបន់មួយ​ប្រកបដោយ​លក្ខណៈ​ខ្លួន​ទីពឹង​ខ្លួន​និង​ស្ថិរភាព៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ