03/04/2019 10:05 GMT+7 Email Print Like 0

គណៈប្រតិភូនៃគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាម​ចូលជួបសម្តែង​ការគួរសមជាមួយ​ឧបនាយករដ្ឋមន្ត្រីកម្ពុជា​


 លោក Vu Chien Thang អញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវ ម៉ែន សំអន (រូបថតៈ VOV5)
 

 តាមការ​អញ្ជើញរបស់ក្រសួងធម្មការនិងសាសនានៃព្រះរាជាណាចក្រកម្ពុជា គណៈ​ប្រតិភូ​នៃ​គណៈ​កម្មាធិការ​សាសនា​រដ្ឋាភិបាល​វៀតណាម បានទៅបំពេញទស្សនកិច្ចការងារ​នៅព្រះរាជាណាចក្រកម្ពុជាចាប់ ពីថ្ងៃទី ១ ខែ​មេ ​សាដល់ថ្ងៃ​ទី៦ ខែមេសា ឆ្នាំ​២០១៩​។

នា​ព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ​២០១៩ គណៈប្រតិភូនៃគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀត ណាម ដឹក​នាំ​ដោយ​លោក​ Vu Chien Thang ប្រធានគណៈកម្មាធិការសាសនារ​ដ្ឋាភិ បាលវៀតណាម បាន​អញ្ជើញ​ចូលជួប​សម្តែង​ការ​គួរ​សម​និង​ពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រីក​ម្ពុជា លោកជំទាវ ម៉ែន សំអ​ន។ នៅទីនេះ លោ​ក Vu Chien Thang បានសង្កត់ធ្ងន់ពីគោលនយោបាយឥតងាករេរបស់បក្សនិងរដ្ឋាភិបាលវៀត ណាម​ក្នុង​ការ​សាមគ្គី​សាស​នា​ទាំងអស់ ដោយបង្កើត​លក្ខណៈងាយស្រួលសម្រាប់សាស​ នានានា មានសេរីភាព​ក្នុងការ​ប្រតិបត្តិ​សកម្មភាព​។ លោក Vu Chien Thang សង្ឃឹមថា ភាគីទាំងពីរនឹងបន្តអ​នុវត្តប្រកបដោយប្រសិទ្ធភា​ព នូវខ្លឹម​សារ​នៃ​កិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរគណៈប្រ​តិភូគ្រប់ជាន់ថ្នាក់និងចែករំលែកនូ​វបទពិសោធ ន៍ក្នុង​ការគ្រប់​គ្រងស​កម្មភាពសាសនា ដើម្បីជួយឲ្យសាសនា​ទាំងអស់​នៃប្រទេស​ទាំងពីរ​សហការ​គ្នាប្រកប​ដោយ​សុខដុម​រម្មនា ​ក្លាយជាប្រភពកម្លាំងពលំ រួមចំណែកក្នុងការកសាងនិងកា​រពារប្រទេសជា​តិ។

 


 លោក Vu Chien Thang អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាកម្ពុជា ឯកឧត្តម ហ៊ឹម ឆែម (រូបថតៈ VOV5)
 

ក៏នៅ​ពេលព្រឹកថ្ងៃដដែល ប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាមលោក Vu Chien Thang បាន​អញ្ជើញ​ជួប​ពិភាក្សាការងារជាមួយឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាកម្ពុជា។ នៅឯកិច្ច​ពិភាក្សានេះ​ ភាគីទាំងពីរបានឯកភាពលើខ្លឹម​សារនៃកិច្ចសហប្រតិបត្តិការ​ ដើម្បីបង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​អភិវឌ្ឍន៍​សាសនានៅក្នុងប្រទេសនីមួ​យៗ ជួយសាសនាទាំងអស់ មានស​កម្ម ភាពកាន់​តែច្រើន​ថែម​ទៀត​ និងចូលរួមចំណែកក្នុងកិច្ចកា​រស្ថាបនានិងការការពារមាតុប្រទេ​ស រួម​ចំណែក​ពង្រឹង​ទំនាក់​ទំនង​មិត្តភាព​ពិសេសរវាង​វៀតណាមនិង​កម្ពុជា៕​
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ