08/03/2019 10:34 GMT+7 Email Print Like 0

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវអញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្ត Lam Dong


 គណៈប្រតិភូអញ្ជើញទៅទស្សនានៅក្រុមហ៊ុនចំកាត់ Hasfarm (រូបថតៈ TTXVN )

 ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារនៅខេត្ត Lam Dong នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ​២០១៩ គណៈប្រតិ ភូ ជាន់​ខ្ពស់​នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលដឹកនាំដោយលោកស្រី Pany Yathotou ប្រធាន​រដ្ឋសភា​ ឡាវ​ បានធ្វើទស្សនកិច្ចដោយទស្សនារូបសណ្ឋានផលិតកម្ម ​កសិកម្មបច្ចេកវិទ្យាខ្ពស់នៅទីក្រុង ​Da Lat ផងដែរ។​

នៅឯតំបន់​ផលិតកម្មកសិកម្មដែលមានបច្ចេកវិទ្យាខ្ពស់នៃក្រុមហ៊ុ​ន Hasfarm Da Lat និងក្រុមហ៊ុនចំ​កាត់​ Da Lat ដាំបន្លែលើ​ទឹកនោះ គណៈប្រតិភូបានទស្សនានិង​ស្វែងយល់ពីដំណើរការបច្ចេ​កវិជ្ជា ការវេចខ្ចប់​និង​ការ​ថែ​រក្សា​បន្លែ ផ្កា ដែលមានគុណភាពខ្ពស់សម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុកនិងនាំចេញ។ នៅ​ឯកន្លែង​ដែល​ត្រូវ​បាន​ទៅទស្សនា ប្រធានរដ្ឋសភាឡា​វ លោកស្រី Pany Yathotou ​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​អនុវត្ត​បច្ចេក​វិជ្ជាទំនើប​ ឈានមុខគេ ដើម្បីបម្រើដល់ផ​លិតកម្មកសិកម្មរប​ស់ទីក្រុង Da Lat ខេត្ត Lam D​ong ព្រមទាំង​បញ្ជាក់ថា​ ទាំងអស់នេះ គឺ​ជាគំរូផលិត​កម្មកសិកម្ម​ប្រកបដោយ​ប្រសិទ្ធភាព​និងមាន​ចរិតលក្ខណៈ​និរន្តរភាព​ដែលឡាវ​ត្រូវការរៀន​សូត្រពីបទពិសោធន៏នេះ ដើម្បីអនុវត្តលើវិស័យកសិក​ម្មរបស់ខ្លួន។ ប្រធានរដ្ឋ​សភាឡាវ​សង្ឃឹម​ថា ​ខេត្ត Lam Dong នឹងបង្កលក្ខណៈងាយស្រួល ចែករំលែកបទ​ពិសោធន៍ជាក់ស្តែង ដ​ល់គណៈ​ប្រតិភូ​របស់ឡា​វ​ បានមកទស្សនានិងរៀនពីរ​បៀបធ្វើកសិកម្មមានបច្ចេក​វិទ្យាខ្ពស់ក្នុងតំ​បន់ពេលខាងមុ​ខ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ