• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈប្រតិភូកងយោធពលខេមរភូមិន្ទមកអុជធូបនៅឈាបនដ្ឋានវីរៈយុទ្ធជន ពលីស្រុក Duc Co ខេត្ត Gia Lai


 ទិដ្ឋភាពនៃពិធីនេះ (រូបថត៖ qdnd.vn)

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍​លើកទី៣៩ទិវាជ័យជំនះរបប​ប្រល័យ​ពូជសាសន៍នៅកម្ពុជា (ថ្ងៃ​ទី៧ ខែមករា ឆ្នាំ១៩៧៩ -​ ថ្ងៃទី៧ មករា ឆ្នាំ២០​១៨​) នាថ្ងៃ​ទី២៩ ខែមករា ឆ្នាំ​២០១៨​ គណៈប្រតិភូជាន់ខ្ពស់កងយោ​ធពល​ខេម​រភូមិន្ទ​បានរៀបចំ​ដំណើរ ទស្សនកិច្ច​អុជធូបនៅឈាបនដ្ឋានវីរៈ​យុទ្ធជន​ស្ម័គ្រចិត្ត​ពលីវៀត​ណាម នៅស្រុក Duc Co ខេត្ត Gia ​Lai តំបន់ Ta​y Nguyen វៀត​ណាម។​
 
អញ្ជើញចូលរួមពិធីអុជធូ​បមាននាយឧត្តម សេនីយ៍ ហួ​ត ឈាង មេបញ្ជាការរង​កងទ័ព​ជើង​គោកនិង​ជាមេបញ្ជា​ការកងយោធ​ ភូមិភាគទី១ ដែលដឹកនាំ​គណៈប្រតិភូយោធាជាន់ខ្ពស់ និ​ង​តំណាងបណ្ដាខេត្ត ភាគឦសាន​កម្ពុជារួម​មានខេត្តស្ទឹង​ត្រែង ខេត្តរតនគីរីនិងខេ​ត្តមណ្ឌលគីរី។ ​ចំពោះភាគី​វៀតណាម​មានឧត្តម​សេនីយ៍​ទោ Nguyen Long Cang មេបញ្ជាការ កងយោធភូមិភាគទី៥ និង​ថ្នាក់ដឹកនាំខេត្ត G​ia Lai ខេត្ត Kon Tum ​ខេត្ត Dak Lak ខេត្ត Dak Nong និងប្រជាជនស្រុក Du​c Co យ៉ាងច្រើនកុះករ។
​ 
ថ្លែងមតិនៅពិធីនេះ តំ​ណាងកងយោធពលខេមរភូមិន្ទអះអាង​ថា ​ប្រជាជន កម្ពុជាចងចាំជានិច្ច​នូវការ​ជួយ​ឧបត្ថម្ភ​របស់​បក្ស រដ្ឋនិងកងទ័ពស្ម័​គ្រចិត្តវៀ​ត​ណាម ដែលបានប្រកៀកស្មា ​ចែករំលែក​ការលំបាក ដើម្បីនាំ​មកនូវ​ជ័យ​ជំនះ ប្រវត្តិសាស្ត្រសំរាប់ប្រទេសកម្ពុជា​រួចផុត​ពីរបបប្រល័យពូជសាស​ន៍៕​

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top