27/12/2019 18:09 GMT+7 Email Print Like 0

គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅបរទេសផ្តល់ព័ត៌មានអំពី លទ្ធផលធ្វើសកម្មភាពនាឆ្នាំ ២០១៩​ និង សកម្មភាពសំខាន់នាឆ្នាំ​២០២០

ក្នុងឆ្នាំ ២០១៩ សកម្មភាពរបស់សមាគម ក្រុមបុគ្គល អ្នកជំនាញ បញ្ញវ័ន្ត ពាណិជ្ជករអាណិកជនវៀតណាមមានភាពល្អប្រសើរក្នុងសហគមន៍ រួមចំណែកយ៉ាងសំខាន់ក្នុងការតភ្ជាប់ពាណិជ្ជករ បញ្ញាវ័ន្ត និងអ្នកជំនាញវៀតណាមនៅលើពិភពលោក; ជំរុញការរួមវិភាគទានរបស់ប្រជាអាណិកជនដល់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។

ទិដ្ឋភាពនៃ កម្មវិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន ដើម្បី ផ្តល់ព័ត៌មានអំពីលទ្ធផលធ្វើសកម្មភាពនាឆ្នាំ ២០១៩ និងគម្រោងសកម្មភាពសំខាន់នាឆ្នាំ ២០២០ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

លោក Luong Thanh Nghi អនុប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសបានថ្លែងដូច្នេះ នៅក្នុងកម្មវិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន ដើម្បីផ្តល់ព័ត៌មានអំពីលទ្ធផលធ្វើសកម្មភាព នាឆ្នាំ២០១៩ និងគម្រោងសកម្មភាពសំខាន់នាឆ្នាំ ២០២០ របស់គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅបរទេស នាព្រឹកថ្ងៃទី ២៦ ខែធ្នូ នៅទីក្រុងហាណូយ។

នាបច្ចុប្បន្ន មានសហគ្រាសរបស់ជនវៀតណាមនៅបរទេសប្រមាណ ៣ ០០០ អង្គភាព កំពុងធ្វើសកម្មភាពវិនិយោគនៅខេត្ត ក្រុងចំនួន ៥២ ទូទាំងប្រទេស ដែលមានទុនសរុបចំនួន ៤ ពាន់លានដុល្លារអាមេរិក។ សហគ្រាសទាំងនេះភាគច្រើនមកពីសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី សហព័ន្ធរុស្ស៊ី បារាំង ហូឡង់ ជប៉ុន ប៉ូឡូញ និងស្វីស។ គម្រោងវិនិយោគរបស់ប្រជាអាណិកជនភាគច្រើនបានផ្ដោតសំខាន់លើវិស័យផលិត កែច្នៃទំនិញនាំចេញ ពាណិជ្ជកម្ម ទេសចរណ៍ សំណង់ អចលនទ្រព្យ និងបច្ចេកវិទ្យាជាដើម។

ស្ដីពីទិសដៅក្នុងឆ្នាំ ២០២០ នោះ គណកម្មាធិការនឹងបន្តជំរុញខ្លាំងការងារពង្រឹងផែនមហាសាមគ្គី ពង្រីកប្រភពធនធានមនុស្សវៀតណាមនៅបរទេសក្នុងស្ថានភាពថ្មី; ទាក់ទាញបុគ្គលចូលរួមក្នុងសកម្មភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា; រក្សាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានអត្ថន័យសម្រាប់ប្រជាអាណិកជន ដូចជាកម្មវិធីនិទាឃរដូវនៅស្រុកកំណើត និងជំរំវិស្សមកាលជាដើម៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ