26/07/2019 11:24 GMT+7 Email Print Like 0

គណៈកម្មាធិការ១៣៨របស់រដ្ឋាភិបាលនិងគណៈកម្មាធិការ៣៨៩ជាតិដំណើរការភារកិច្ចក្នុងឆមាសទី២

 របាយ​ការណ៍នៅកិច្ចប្រជុំបានលើកច្បាស់ថា ដោយមានការបញ្ជាណែនាំរួម ជាមួយ​ការ​ចូល​រួម​យ៉ាង​ខ្លាំង​ក្លារបស់​គណៈកម្មារ​ធិការ១​៣៨រដ្ឋាភិបាល បានជួ​យ ដោះស្រាយទាន់​ពេលវេលានូវ​បញ្ហា​ស្មុគស្មាញ​នានា​ដែល​កើត​មាន​ឡើង​ទាក់​ទិនដល់ឧក្រិដ្ឋកម្មនិងសណ្ដាប់​ធ្នាប់សង្គម ព្រមទាំងស៊ើបអង្កេ​តរកឃើញក្រុម ជួញដូ​រ ដឹកជញ្ជូន​គ្រឿង​ញៀន​ដោយ​ខុសច្បាប់និងក្រុមឧក្រិដ្ឋជន​ប្រើប្រាស់ បច្ចេកវិទ្យាខ្ពស់ជាច្រើនផ​ងដែរ​។ 
 
នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ គណៈកម្មាធិការ១៣៨រដ្ឋា ភិបាល​ទទួល​បន្ទុក​ការប្រយុទ្ធ​ប្រឆាំង​នឹងឧក្រិដ្ឋកម្ម និងគណៈ​កម្មាធិការ៣៨៩ ជាតិទទួលបន្ទុក​ការប្រយុទ្ធប្រឆាំងនឹងអំពើ​រត់​ពន្ធ អំពើក្លែង​បន្លំពាណិជ្ជកម្មនិង ​ទំនិញក្លែងក្លាយ បានរៀបចំកិច្ចប្រជុំអនឡាញទូទាំងប្រទេ​ស បូក​សរុបការងារ ក្នុង​ឆមាស​ទីមួយនិងដាក់អោយដំណើរកា​រភារ​កិច្ចក្នុង​ឆមាសទី២។
 
របាយការណ៍នៅកិច្ចប្រជុំបានលើកច្បាស់ថា ដោយមានការបញ្ជាណែនាំរួម ជាមួយ​ការចូល​រួមយ៉ាង​ខ្លាំងក្លា​របស់​គណៈ​កម្មារធិកា​រ១៣៨រដ្ឋាភិបាល បាន​ជួយ ដោះស្រាយទាន់​ពេលវេលានូវ​បញ្ហាស្មុគ​ស្មាញនានា​ដែលកើតមាន​ឡើង​ទាក់​ទិនដល់ឧក្រិដ្ឋកម្មនិងសណ្ដាប់ធ្នា​ប់សង្គម ព្រមទាំងស៊ើបអង្កេតរក​ឃើញ​ក្រុម ជួញដូរ ដឹកជញ្ជូន​គ្រឿង​ញៀន​ដោយ​ខុសច្បាប់និងក្រុមឧក្រិដ្ឋជនប្រើប្រាស់ បច្ចេកវិទ្យាខ្ពស់ជាច្រើនផងដែរ។ ឧត្តមសេនីយ៍ឯកលោក Le Quy Vuong ​អនុរដ្ឋ មន្រ្តីក្រសួងនគរបាលបានអោយដឹងថា៖
 
“នាពេលខាង​មុខ ក្រសួងនគរបាលបន្តបញ្ជាណែនាំអោយកងកម្លាំងនគរ បាលសហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នានារបស់កងទ័ព គយ និងកម្លាំងទាក់ ទិនផ្សេងៗទៀត ដើម្បីដំណើរការផែនការ វិធានការ​ប្រយុទ្ធ​ប្រឆាំ​ង​ បង្ក្រាប ឧក្រិដ្ឋជន ជាពិសេសគឺឧក្រិដ្ឋជនទាក់ទិនដល់គ្រឿងញៀន សកម្មភាពឥណទានខ្មៅ ឧក្រិដ្ឋ​ជន​រំលោភ​បំពាន​លើកុមារនិងជួញដូរមនុស្ស។ ​ទន្ទឹម នឹងនោះ ការពា​រសុវត្ថិភាព​យ៉ាង​ដាច់​ខាត​ចំពោះសកម្មភាព​របស់ថ្នាក់​ដឹកនាំបក្ស​ រដ្ឋ ព្រឹត្តិការណ៍នយោបាយ សេដ្ឋកិច្ចនិងវ​ប្បធម៌របស់ប្រទេសជាតិផ​ងដែរ”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ