18/07/2019 11:42 GMT+7 Email Print Like 0

គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបើកសម័យប្រជុំចុងក្រោយ


ទិដ្ឋភាពនៃសម័យប្រជុំចុងក្រោយរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថតៈ quochoi.vn) 
 

នាព្រឹក​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ​២០១៩ គណៈកម្មា ធិការអចិន្ត្រៃយ៍នៃ​រដ្ឋសភា​បាន​បើក​សម័យប្រជុំចុងក្រោយ។ 

អញ្ជើញ​​ថ្លែងមតិ សន្និដ្ឋានសម័យប្រជុំលើកទី ៣៥ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានស្នើ​រឲ្យ​រដ្ឋាភិ​បាល ក្រុមប្រឹក្សា​ជនជាតិ​និងបណ្តា​គណៈកម្មាធិការរបស់រដ្ឋសភា  ត្រូវច្បាម​ជាប់​នូវស្មារតី​និង​ខ្លឹម​សារ​នៃកិ​ច្ច​ប្រជុំដើម្បីបន្តការស្រាវជ្រាវនិងបញ្ចប់ពង្រាងសេចក្តីសម្រេចចិត្តចំនួន ៤ បណ្តារ​បាយ​ការណ៏​និង​សេចក្តី​ព្រាង​នៃ​សេច​ក្តីសម្រេចចិត្តសម្រាប់ការដា​ក់សំណើរ ហើយផ្សព្វផ្សាយជាធរមាន។ 
 
​ទន្ទឹមនឹងនោះ ត្រូវម្ចាស់ការក្នុងការត្រៀមរៀបចំផែនការសម្រាប់សម័យប្រជុំលើកទី ៨។ ស្ដីពី​គោល​នយោបាយ​វិនិយោគ​ក្នុង​ការសាងសង់គម្រោងរដ្ឋសភាអេឡិចត្រូនិក ដំណាក់កាល ២០១៩-២០២៦  ប្រធានរដ្ឋ​សភា​លោក​ស្រី ​ Nguyen Thi Kim Ngan បានស្នើឲ្យបន្តទទួលយកនូវមតិរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បី​បង្ហើយ​​គម្រោង​នេះ​ផងដែរ។ លោកស្រី Nguyen Thi Kim Ngan អញ្ជើញមានប្រ សាសន៍​ថា៖

“គម្រោង​នេះមិនមែនជាគម្រោងវិនិយោគទេ។ គម្រោងនេះគឺដើម្បី កំណត់ក្រប​ខ័ណ្ឌ​ច្បាប់​ដើម្បី​រៀប​ចំ​ដំណើរ​ការ​កសាង​រដ្ឋសភាអេឡិចត្រូនិក។ ស្នើរដ្ឋ សភា រដ្ធាភិបាលនិងស្ថាប័នសំខាន់ៗនៃប្រព័ន្ធនយោបាយ បង្កើនការ​ប្រើប្រា​ស់បច្ចេកវិទ្យាព័ត៌មាន​ផងដែរ ”៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ