• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណបក្សពលករស្វីសបង្ហាញសាមគ្គីភាពជាមួយជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតវៀតណាម

 គណបក្សពលកររបស់ស្វីសបានបញ្ជាក់ថា ខ្លួនតែងតែគាំទ្រលោកស្រី Tran To Nga ក្នុងការតស៊ូនេះជានិច្ច។

សមាជិកនៃគណបក្សពលកររបស់ស្វីសបានបង្ហាញសាមគ្គីភាពជាមួយលោកស្រី Tran To Nga និងជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ (រូបថត៖ TTXVN)


គណបក្សពលករស្វីស បានបង្ហាញសាមគ្គីភាពជាមួយលោកស្រី Tran To Nga និងជនរងគ្រោះដោយជាតិគីមីពុល ពណ៌ លឿងទុំ/ឌីអុកស៊ីតទាំងអស់ បន្ទាប់ពីតុលាការជម្រះក្តីបារាំង Evry នាពេលថ្មីៗនេះ បានចេញ សាលដីកាដែលថាខ្លួនមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការ បើកសវនាការលើករណីរបស់ស្ត្រីអាយុ ៧៩ ឆ្នាំ  ទទួលរងនូវផលប៉ះពាល់ពីជាតិគីមីពុល ពណ៌ លឿងទុំ ហើយទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតនៅក្នុងប្រទេសវៀតណាម។ នៅក្នុងសេចក្តីប្រកាសនៅថ្ងៃទី ១១ ឧសភា គណបក្សពលកររបស់ ស្វីសបានសង្កត់ធ្ងន់ថា បណ្តឹងរបស់លោកស្រី Tran To Nga គឺជាឱកាសដ៏ល្អមួយក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ រួមចំណែកជួយពួកគេកាត់បន្ថយការឈឺចាប់បណ្តាលពីសង្គ្រាម។ គណបក្សពលកររបស់ស្វីសបានបញ្ជាក់ថា ខ្លួនតែងតែគាំទ្រលោកស្រី Tran To Nga ក្នុងការតស៊ូនេះជានិច្ច៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅវេលាម៉ោង ៩ និង ៤០ នាទី ថ្ងៃទី ១២ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi, New Dlhi ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា។

Top