នាព្រឹកថ្ងៃទី ១ ខែតុលា ឆ្នាំ២០១៨ ខ្យល់ព្យុះ Trami បានឆ្ពោះទៅទិសនិរតីនិងបោកបក់ នៅខេត្តភាគខាងជើងនៃប្រទេសជប៉ុន។ នេះគឺជាខ្យល់ព្យុះយ៉ាងសាហាវមួយ ដែលមានកន្លាំងខ្យល់បក់មានល្បឿន ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបោកបក់ពីភាគខាងត្បូងទៅភាគខាងជើងនៃប្រទេសជប៉ុន។ ប្រជាជនប្រមាណ ៤ លាននាក់ ត្រូវទទួលរងផលប៉ះពាល់ដោយសារព្យុះ Trami ។
ខ្យល់ព្យុះ Trami បានបំផ្លិចបំផ្លាញប្រទេសជប៉ុន
គិតមលដល់ពេលនេះមានមនុស្ស ២ នាក់បានស្លាប់ និង ២ នាក់ បាត់ខ្លួនរួមទាំងមនុស្សជាង ១២០ នាក់ទៀតត្រូវបានរងរបួសផងដែរ។ ព្រលានយន្តហោះ អន្តរជាតិ Kansai ធ្លាប់ត្រូវបានទទួលរងមហន្តរាយយ៉ាងធ្ងន់ធ្ងរដោយសារដោយ ខ្យល់ព្យុះ Jebi កន្លងទៅ ហើយនាបច្ចុប្បន្នក៏ត្រូវបានបិទជាបណ្តោះអាសន្ន។ ជើងហោះហើរក្នុងស្រុកត្រូវបានលុបចោលនៅថ្ងៃទី ៣០ ខែកញ្ញា។ រហូតដល់ វេលាម៉ោង ៦ ព្រឹកនៅថ្ងៃទី ១ ខែតុលា ជើងហោះហើរទាំងអស់ក៏ត្រូវបានបន្តដំណើរការឡើងវិញ។ ទន្ទឹមនេះ ការងារជួយសង្គ្រោះនៅតែត្រូវបានប្រព្រឹត្តទៅជាបន្ទាន់ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម