27/07/2020 14:57 GMT+7 Email Print Like 0

ខេត្ត Tay Ninh ប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធនិងបញ្ចុះអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន១៤៩នាក់

នាថ្ងៃទី ២៥ ខែកក្កដា នៅឈាបនដ្ឋានយុទ្ធជន ពលី ស្រុក Tan Bien ខេត្ត Tay Ninh បានប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធនិងបញ្ចុះអដ្ឋិធាតុចំនួន១៤៩នាក់ដែលជាកងទ័ពស្ម័គ្រចិត្តវៀតណាមបានពលីជីវិតក្នុងអំឡុងពេលសង្គ្រាមនៅកម្ពុជា។
 

ប្រតិភូអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលី (រូបថតៈ TTXVN)



ក្នុងឱកាសរំលឹកខួបលើកទី ៧៣ នៃទិវាយុទ្ធជនយុទ្ធជនពិការ - យុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២០) នាថ្ងៃទី ២៥ ខែកក្កដា នៅឈាបនដ្ឋានយុទ្ធជនពលី ស្រុក Tan Bien ខេត្ត Tay Ninh បានប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធនិងបញ្ចុះអដ្ឋិធាតុចំនួន ១៤៩ នាក់ដែលជាកងទ័ពស្ម័គ្រចិត្តវៀតណាមបានពលីជីវិតក្នុងអំឡុងពេលសង្គ្រាមនៅកម្ពុជា។

នៅទីនេះ អនុលេខាគណៈកម្មាធិការបក្សខេត្ត Tay Ninh លោក Nguyen Thanh Ngoc បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អាជ្ញាធរនិងប្រជាជនខេត្ត Tay Ninh តែងតែព្យាយាមស្វែងរកនិងប្រមូលអដ្ឋិធាតុវីរជននិងយុទ្ធជនពលីជានិច្ច។  ទន្ទឹមជាមួយគ្នានេះ ខេត្តក៏បានសម្របសម្រួលជាមួយមូលដ្ឋាននិងកងកម្លាំងនានានៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្វែងរក ប្រមូលនិងធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុស្ម័គ្រចិត្តវៀតណាមរាប់ពាន់នាក់ ដែលបានពលីជីវិតក្នុងអំឡុងពេលសង្គ្រាមនៅកម្ពុជា។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត Tay Ninh បានថ្លែងអំណរគុណចំពោះកងកម្លាំងនិងប្រជាជននៃព្រះរាជាណាចក្រកម្ពុជាដែលបានបង្ករលក្ខណៈងាយស្រួល គាំទ្រនិងជួយដល់អង្គភាព K70 និង K71 ក្នុងដំណើរការបំពេញភារកិច្ច។ ប្រការនេះបានបង្ហាញនូវមនោសញ្ចេតនាសាមគ្គីភាពនិងមិត្តភាពយ៉ាងល្អប្រសើររវាងប្រជាជនទាំងពីរវៀតណាម - កម្ពុជា ផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ