15/06/2020 14:56 GMT+7 Email Print Like 0

ខេត្ត Quang Binh ប្រារព្ធពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៦៣ ឆ្នាំនៃដំណើរទស្សនកិច្ចរបស់លោកប្រធានហូជីមិញ


 ថ្នាក់ដឹកនាំបក្ស រដ្ ឋនិងថ្នាក់ដឹកនាំខេត្ត Quang Binh បានកាត់ខ្សែបូសម្ពោធរូបសំណាកលោកប្រធាន ហូជីមិញជាមួយប្រជាជនខេត្ត Quang Binh
 

នាយប់​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ​២០២០ គណៈកម្មាធិការបក្សខេត្តនិងគណៈកម្មាធិការប្រជាជនខេត្ត Quang Binh បានប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៣ ឆ្នាំ នៃដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធាន​ហូជីមិញ​មក​កាន់​ខេត្ត​ Quang Binh (១៦ មិថុនា ១៩៥៧ -១៦ មិថុនា ២០២០)។ 

អញ្ជើញ​ថ្លែងក្នុងពិធី លោក Tran Quoc Vuong សមាជិកប្រចាំការ នៃលេខាធិការដ្ឋាន គណៈ កម្មាធិការ​មជ្ឈឹម​បក្សបាន​កោត​សរសើរនិងទទួលស្គាល់នូវសមិទ្ធិផលដែលបក្ស ភាគនិងប្រជា ជនខេត្ត Quang Binh ទទួលបានក្នុង ​រយៈពេល ៦៣ ឆ្នាំកន្លងមក។ យ៉ាងណាមិញ ក្នុងដំណាក់កាលបច្ចុប្បន្ននេះ ខេត្ត Quang Binh ចាំបាច់ត្រូវបន្ត​ប្រមូលផ្តុំនិង​ប្រើប្រាស់​ប្រកបដោយ​មានប្រសិទ្ធភាព​រាល់ប្រភព​ធនធាន​ទាំង​អស់​សម្រាប់​ការវិនិយោគ​អភិវឌ្ឍន៍។ ជាពិសេស ជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍវិស័យទេសចរណ៍និងសេវាកម្ម និងផ្តោត​យក​ចិត្ត​ទុក​ដាក់លើការអភិវឌ្ឍន៍វិស័យវប្បធម៌និងសង្គម ក៏ដូចជាអភិវឌ្ឍ​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព​ខ្ពស់​។
 
ក្នុងឱកាស​នេះខេត្ត Quang Binh ក៏បានរៀបចំពិធីបើសម្ពោធរូបសំណាកលោកប្រធានហូជី មិញជាមួយ​ប្រជាជន​ខេត្ត Quang Binh ផងដែរ។ នេះគឺជាសំណង់​វប្បធម៌​ដែលមាន​តម្លៃ​ពិសេស​និង​មាន​សារៈ​សំខាន់​ខាង​នយោបាយ​ មិនត្រឹមតែជាការកត់សម្គាល់នូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏អស្ចារ្យ  ថ្ងៃដែលលោក​ប្រធាន​ហូជីមិញ​អញ្ជើញ​មក​បំពេញទស្សនកិច្ចនៅខេត្ត Quang Binh ប៉ុណ្ណោះទេ ថែមទាំង​បានចូលរួម​ចំណែក​ក្នុងការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ សហគមន៍ និងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ជាតិនៅក្នុងនិន្នាការនៃការធ្វើសមា ហរណកម្មនិ​ង​ការអភិវឌ្ឍ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ