18/02/2019 09:03 GMT+7 Email Print Like 0

ខេត្ត Lai Chau រៀបចំពិធីជួបជុំជាមួយសាក្សីប្រវត្តិសាស្ត្រក្នុងការប្រយុទ្ធការពារ ព្រំដែនឆ្នាំ១៩៧៩


 បណ្ដាអតីតយុទ្ធជនរំលឹកឡើងវិញនូវការប្រយុទ្ធការពារព្រំដែននាឆ្នាំ១៩៧៩ (រូបថត៖ VOV)
 

 នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅទីក្រុង Lai Chau គណៈ កម្មការទំនាក់ទំនង អតីត​យុទ្ធជន​ការ​ពារ​ព្រំដែន​ទីក្រុង​ Lai Chau បានរៀបចំពិធីជួបជុំជា​មួយសា​ក្សី ប្រវត្តិសាស្ត្រ​ក៏ដូច​ជាមនុស្ស​ដែល​បាន​ចូល​រួម​ដោយ​ផ្ទាល់​ក្នុងការប្រយុទ្ធ​ការពារ មាតុភូមិនៅតាមខ្សែព្រំ​ដែន​ Phong Tho ខេ​ត្ត​ Lai Chau កាល​ពី​ឆ្នាំ១៩៧៩។
 
នៅក្នុង​ជំនួបនេះ បណ្ដាសាក្សីបានរំលឹកឡើងវិញនូវប្រពៃណីប្រវត្តិសាស្ត្រដ៏ អង់អាចក្លា​ហាន​របស់​កង​ទ័ព​និង​ប្រជាជន​ Lai Chau ក្នុងរយៈពេលមួយ​ខែវាយ បណ្ដេញខ្មាំងសត្រូវឈ្លានពាន ​កាលពីថ្ងៃទី ១៧ ខែ​កុម្ភៈ ​ឆ្នាំ១៩៧៩​។ អ​តីតយុទ្ធ​​ជនកា​រពារព្រំដែនទាំងអស់បា​នអះអាងថា ការប្រយុទ្ធ​ការពារព្រំដែន​ភាគខាង ជើង​នៅ​ខេត្ត​ Lai Chau គឺជាការប្រយុទ្ធស្វ័យការពា​រយុត្តិធម៌។ លោក N​guyen Than​h Luan ប្រធាន​គណៈកម្មការ​ទំនាក់​ទំនង​អតីតយុទ្ធជន​ការពារព្រំដែនទីក្រុង Lai C​hau បានអោយដឹងថា​៖​

​“អតីតយុទ្ធជនការពារព្រំដែនភាគច្រើនកាលពីមុននេះ បា​នចូលនិវត្តន៍ហើយ។ ដោយ​ពង្រីក​នូវប្រពៃណី​នៃកង​ទ័ព​លោកអ៊ុំហូ សមមិត្តជាច្រើនបានចូល​រួម បំពេញការងារនៅតំបន់​ក្រោយពីចាក​ចេញពីកង​ទ័ព។ ថ្ងៃនេះ​បាន​ជួបជុំគ្នាគឺ បងប្អូនសប្បាយរីករាយនិងមានមោទនៈ​ភាពយ៉ាងខ្លាំងណាស់”។
​ 
ឆ្លងកាត់​ពុះពារលើការប្រយុទ្ធចំនួន១៧លើ​ក កងទ័ពនិងប្រជាជន Lai C​hau បានកំទេច​ខ្មាំងសត្រូវ​ឈ្លានពាន​រាប់ពាន់​នាក់ ដែលចាប់បង្ខំអោយពួកវាត្រូវដកចេញពីតំបន់​ព្រំដែននៅខេត្ត L​ai Chau នាថ្ងៃទី១១ ​ខែមីនា​ ឆ្នាំ​១៩៧៩៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ