• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Binh Phuoc បន្តពង្រីកតួនាទីជាមជ្ឈមណ្ឌលថាមពលដ៏ធំធេងរបស់វៀតណាម

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញដឹកនាំជំនួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលៗនៃខេត្ត Binh Phuoc 
 

នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅទីស្នាក់ការរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញដឹកនាំជំនួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលៗនៃខេត្ត Binh Phuoc ដើម្បីពិភាក្សាលើស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមក្នុងឆ្នាំកន្លងទៅ ក៏ដូចជាអនុវត្តន៍ផែនការឆ្នាំនេះរបស់ខេត្តផងដែរ។

ធ្វើការសន្និដ្ឋានក្រោយជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលដ៏សំខាន់ៗដែលខេត្ត Binh Phuoc សម្រេចបាន ដោយមានរបៀបធ្វើថ្មីជាច្រើន ក្នុងការអនុវត្តន៍បណ្ដាសេចក្ដីសម្រេចចិត្តរបស់បក្ស។ ជាពិសេស បានចូលរួមចំណែកជាមួយប្រទេសជាតិទាំងមូលក្នុងការអនុវត្តប្រកប​ដោយជោគជ័យនូវសន្ទស្សន៍អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២០ ដ៏លំបាកកន្លងទៅ។ លោកនាយករដ្ឋមន្រ្តីបានលើកសំណើរថា នាពេលខាងមុខ ខេត្តចាំបាច់ត្រូវផ្ដោតសំខាន់លើការកសាងខឿនកសិកម្មសរីរាង្គ ធានាដំណើរការផលិកម្ម និងបង្កើតតម្លៃបន្ថែមខ្ពស់ បន្តពង្រីកតួនាទីជាមជ្ឈមណ្ឌលថាមពលដ៏ធំធេងរបស់ប្រទេសជាតិ បង្កើតជំហានលោតផ្លោះក្នុងការតភ្ជាប់តំបន់ ដើម្បីរក្សាតួនាទីដ៏សំខាន់ថែមទៀតក្នុងច្រករបៀងសេដ្ឋកិច្ចថ្មី។ ទន្ទឹមនឹងនេះ ខេត្តចាំបាច់ត្រូវខិតខំប្រឹងប្រែងកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម ដោះស្រាយបញ្ហាពលករ ដែលមានគុណភាពខ្ពស់ ដើម្បីប្រជាជននៅក្នុងខេត្តទទួលបានអត្តប្រយោជន៍ពីសមិទ្ធិផលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សហរដ្ឋអាមេរិក៖ ជម្លោះអាចនឹងបញ្ចប់ប្រសិនបើអ៊ីរ៉ង់ព្រម​ទទួលយកកិច្ចព្រមព្រៀង

សហរដ្ឋអាមេរិក៖ ជម្លោះអាចនឹងបញ្ចប់ប្រសិនបើអ៊ីរ៉ង់ព្រម​ទទួលយកកិច្ចព្រមព្រៀង

នៅថ្ងៃទី ៦ ខែឧសភា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ប្រសិនបើទីក្រុងតេអេរ៉ង់ទទួលយកលក្ខខណ្ឌដែលទីក្រុងវ៉ាស៊ីនតោនបាន​ដាក់​ចេញ ក្នុង​បរិបទដែលប្រភព​​ព័ត៌មានជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ ភាគីទាំងពីរជិតឈានដល់កិច្ចព្រមព្រៀងបឋមដើម្បីបញ្ឈប់ជម្លោះ។

Top