ខេត្តម៉ុកចូវ (Moc Chau) ៖ ខ្ពង់រាប ផ្ការាប់ពាន់ប្រភេទ
ដោយមានផ្ទៃដីដាំដើមម៉ឹនឡើងដល់១២០០ហិកតា ប្រមូលផ្តុំតាមឃុំឡុងឡួង (Loong Luong) វឹនហូ (Van Ho) (ស្រុកវឹនហូ(Van Ho)) ទីរួមស្រុកណុងទ្រឿង (Nong Truong) តឹនឡឹប (Tan Lap) ម៉ឿងសាង (Muong Sang) (ស្រុកម៉ុកចូវ - (Moc Chau)) នៅរដូវដើមឆ្នាំ២០១៨ ផ្កាម៉ឹនគ្របដណ្តប់ទូទាំងភូមិ ជ្រលងភ្នំ ពេញទៅដោយពណ៌សសំឡី។
រង្វង់ជីវិតដើមម៉ឹនដូចជា ចេញផ្កានិងជាប់ផ្លែ បានស្រុកម៉ុកចូវ (Moc Chau) អភិវឌ្ឍន៍ក្លាយជាផលិតផលទេសចរណ៍ពិសេស ដោយមានចំណុចសំខាន់ គឺពិធីបុណ្យបេះផ្លែម៉ឹន បានរៀបចំក្នុងខែឧសភាជារៀងរាល់ឆ្នាំ នៅតាមតំបន់ណាកា (Na Ka) ភូមិប៉ាឃាងម៉ោក (Pa Khen 1) និងទីរួមស្រុកណុងទ្រឿង (Nong Truong)។
រដូវផ្កាម៉ឹនឆ្នាំនេះ ត្រូវចំនឹងឱកាសជនជាតិម៉ុង (Mong) នៅម៉ុកចូវ (Moc Chau) វឹនហូ (Van Ho) ទទួលបុណ្យចូលឆ្នាំប្រពៃណី។ នៅតាមភូមិណាកា (Na Ka) បាផាច់ (Ba Phach) ចៀងឌី (Chieng Di) ឡុងឡួង (Loong Luong)…។ល។ ផ្កាម៉ឹនដណ្តប់លើដំបូលផ្ទះជាប់ទៅដោយស្លែ ដើមម៉ឹនបញ្ចេញផ្កាអមតាមផ្លូវច្រកចូលភូមិ ដើមម៉ឹនរំលេចពណ៌ឆើតឆាយនៅលើដីស្រែជិត វាលឆ្ងាយ សម្រប់ជាមួយរ៉ុបអាវពណ៌ខៀវក្រហមដ៏ឆើតរបស់នារីម៉ុង (Mong) ដែលរៀបចំទៅលេងបុណ្យចូលឆ្នាំ បង្កើតបានជាផ្ទាំងរូបគំនូរពណ៌ស្រស់ដ៏វិចិត្រនៃតំបន់ភ្នំ។
ប្រសិនបើផ្កាម៉ឹនរំលេចសម្រស់បរិសុទ្ធ បន្ទាប់មកផ្កាសាគូរ៉ារំលឹកជូនអ្នក នៅសភាពស្រទន់ល្វត់ល្វន់ តែបង្កប់កម្លាំងតស៊ូយ៉ាងមុតមោះ។ បើប្រៀបនឹងរាល់ឆ្នាំ ឆ្នាំនេះផ្កាសាគូរ៉ាព្រៃនៅតំបន់ខ្ពង់រាបម៉ុកចូវ (Moc Chau) បានចេញផ្កាមុន ទទួលបុណ្យចូលឆ្នាំថ្មីវៀតណាម ។
បម្រុងទុក ចាប់បីថ្ងៃទី២ - ៣ខែមករា ឆ្នាំ២០១៨ ស្រុកវឹនហូ (Van Ho) នឹងរបៀបចំថ្ងៃបុណ្យផ្កាសាគូរ៉ា ដើម្បីឧទ្ទេសនាមដំណើរកកើតនិងការអភិវឌ្ឍនៃដើមសាគូរ៉ា នៅតំបន់ខ្ពស់និងលក្ខណៈវប្បធម៌ជនជាតិរបស់ស្រុក ទៅដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។
ផ្កាសាគូរ៉ាជាពូជផ្កាពិសេសដាច់ដោយឡែក និងមានចរិតពិបាកមួយបែប នៅទិសពាយព្យ ធំរីកលូតលាស់ដោយសារដីនៅខាងក្រោមថ្មបំប៉ន និងពឹងសន្សើមខ្យល់បន្តជីវិត តិចទទួលការថែទាំពី មនុស្ស។ ផ្កាសាគូរ៉ារីកពេញលើខ្នងភ្នំប្រផេះចាស់ ដុះអមទាំងសងខាងផ្លូវ ដុះចម្រុះក្នុងសួនផ្កាម៉ឹន ដុះរហូតដល់ចន្លោះផ្ទះ…។ល។ បង្កើតបរិយាកាសកក់ក្តៅនៃខ្ពង់រាប។ នៅពាក់កណ្តាលខែវិច្ឆិកា ពេលខ្យល់នៃរដូវរងាចាប់ផ្តើមបក់បោកបញ្ចូនចូលមក ក៏ជាពេលវេលាផ្កាស្ពៃចាប់ផ្តើមបញ្ចេញផ្កា បង្អួតសម្រស់នៅលើខ្ពង់រាបម៉ុកចូវ (Moc Chau)។ ថ្នាលស្ពៃបានជនជាតិម៉ុង (Mong) ជនជាតិថៃ (Thai) ដាំយកគ្រាប់ធ្វើពូជ ដល់រដូវចេញផ្កា តែងអូសបន្លាយអំឡុងពេល៣ខែ រហូតដល់ទាល់ចុងខែមករា ទើបបញ្ចប់។ មានទីកន្លែងសម្រាប់គយគន់ផ្កានៅម៉ុកចូវ (Moc Chau) ក្នុងនោះល្បីបំផុតគឺភូមិបាផាច់ (Ba Phach) ភូមិអាង (Ang) ភូមិធូងកួង (Thung Cuong) និងភូមិបួរ (Bua)។ ភាពស្អាតនៃរដូវផ្ការីក នៅទីកន្លែងនីមួយៗសុទ្ធតែមានលក្ខណៈពិសេសដាច់ដោយឡែក មិនអាចលាយឡំទៅណាបាន។ ផ្លូវនាំចូលភូមិបាផាច់ (Ba Phach) ប៉ុន្មានថ្ងៃនេះ បានលាបទៅដោយពណ៌ឆើតឆាយ នៃវាលផ្កាស្ពៃបណ្តោយតាមដងផ្លូវ។ ផ្កាស្ពៃរីកស្គុសស្គាយបញ្ចេញពណ៌គ្រប់ដណ្តប់ទូទាំងតំបន់ លាក់បំពួនខាងក្រោមមានពីរបីដងផ្លូវ និងផ្ទះប្រជាជនរត់រាយប៉ុន្មានខ្នង។ ត្រឹមត្រូវនឹងប្រសិទ្ធិនាម “ពិភពទេវផ្កាស្ពៃ” នៅម៉ុកចូវ (Moc Chau) ភូមិបាផាច់ (Ba Phach) ជាទីកន្លែងមួយក្នុងចំណោមទីកន្លែងថតរូបដ៏អស្ចារ្យ សម្រាប់នរណាចូលចិត្ត “ជីវិតនិម្មិត”។
ក្រៅពីនោះប្រភេទផ្កាព្រៃរីកបួនរដូវដូចជា ផ្កា Bidens pilosa ផ្កាMexican Sunflower ផ្កា White-dotted ផ្កាpoinsettia និងប្រភេទផ្កាអ័រគីដេ បញ្ចេញភាពល្អុកល្អើន បានភ្ញៀវទេសចរណ៍ប្រៀបខ្ពង់រាបម៉ុកចូវ (Moc Chau) ដូចជាស្រីពេញក្រមុំស្អាតផូរផងនិងសាមញ្ញម្នាក់៕
“ស្រុកនឹងបន្តកសាងនិងអភវឌ្ឍន៍ផលិតផលទេសចរណ៍ ដែលផ្សារភ្ជាប់នឹងផលិតផលកសិកម្មជាចម្បង ដូចទម្រង់រូបភាពបន្លែផ្លែគុណភាពខ្ពស់ វាលផ្កាស្ពៃ ផ្កា buckwheat សេវាកម្មបេះផ្លែ សេវាកម្មទេសចរណ៍ពិសោធន៍កសិកម្ម ងូតទឹកតែ ងូតទឹកដោះ…។ល។” លោកផាមឌឹកចិញ (Pham Duc Chinh) ប្រធានគណៈកម្មាធិការប្រជាជនស្រុកម៉ុកចូវ (Moc Chau) - តាមកាសែតសើនឡា (Son La)”។
អនុវត្ត៖ ក្លឹបរូបថតកាលៈទេសៈមាស (កាសែតរូបថតភាពវៀតណាម)
ទឹកដីតាដុង (Ta Dung)
ហូយអាន - រាត្រីពោរពេញទៅដោយក្តីនឹករលឹក
ភាពស្រស់ស្អាតនៃទឹកជ្រោះ ដាបាន (Da Ban)
មកទស្សនាទីក្រុងកាមរ៉ាញ (Cam Ranh) និងសម្រាកលំហែកាយ នៅរមណីយដ្ឋានឋានសួគ៍ Alma Resort
“អាថ៌កំបាំងសួគ៌ា” ស្ថិតនៅល្អាងភ្នំហាងតៀន (Hang Tien)
ស្ពានឆ្លងទន្លេហាន
ស្វែងរករូងភ្នំចាឡុយ (Cha Loi)
ទឹកជ្រោះត្រីអាទិទេព នៅភូមិង៉ុក (Ngoc) ប្រកបដោយភាពអាថ៌កំបាំង
“ វាលសារ៉ាយសមុទ្រ” នៅខេត្តនីញធួន (Ninh Thuan) ភូមិភាគកណ្តាលវៀតណាម
ជីវភាពរស់នៅ នៅដិមណាយ (Dam Nai )
ទេសចរណ៍បែបផ្សងព្រេងនាល្អាងភ្នំធៀនដឿង (Thien Duong) ប្រវែង៧គីឡូម៉ែត្រ
កម្សាន្តលើរទេះស៊ីកក្លូហ្វេ
ទៅកម្សាន្តខេត្តបាកលិវ (Bac Lieu) ឆ្លៀតចូលទស្សនាវត្តឃោសិតារាម
ពិសោធន៍ Meliá Ho Tram Beach Resort
ភូមិកុលាលភាជន៍ បាតត្រាង (Bat Trang)
មកទេសចរណ៍ខេត្តកាម៉ាវ (Ca Mau)
កោះថើយសើន (Thoi Son)
ភ្ញៀវទេសចរណ៍មកកម្សាន្ត នៅឆ្នេរសមុទ្រ មីខេ (My Khe) យ៉ាងច្រើនកុះករ
រូបសំណាកព្រះយេស៊ូធំបំផុតទ្វីបអាស៊ីនៅខេត្តវូងតាវ (Vung Tau)
លើដងទន្លេហូវយ៉ាង (Hau Giang)
សុខសាន្តអែវយ៉ (Eo gio)
ព្រៃស្មាច់ផ្កាពណ៌លឿងរីកដ៏ត្រចះត្រចង់
សម្រស់បណ្តាចំណោតជម្រាលភ្នំនិងខ្ពស់បំផុត ក្នុងតំបន់ពាយ័ព្យ
មកទស្សនាបាតបឹង ហ័រប៊ិញ (Hoa Binh)
អាថ៌កំបាំងបង្គោលសិលាវត្តយ៉ាម (Dam)