• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមនិងខុទ្ទកាល័យរដ្ឋាភិបាលឡាវបង្កើនកិច្ចសហប្រតិបត្តិការ


ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមនិងខុទ្ទកាល័យរដ្ឋាភិបាលឡាវបង្កើនកិច្ចសហប្រតិបត្តិការ (រូបថតៈnhandan.com.vn)

ក្នុងក្រប​ខ័ណ្ឌដំណើរ​ទស្សនកិច្ចការងារនៅឡាវ តាមសេចក្តីអញ្ជើញ​ពីរដ្ឋមន្ត្រី ប្រធានខុទ្ទកាល័យឡាវ និងជា​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល ឡាវ លោក Pheth Phomphiphak នោះ  នាថ្ងៃទី២៧ មីនា​នៅទីក្រុង Luang Prabang ភាគ ខាង​ជើង ប្រទេសឡាវ រដ្ឋមន្ត្រីនិង​ជាប្រធាន​ខុទ្ទកាល័យ​រដ្ឋាភិបាល​វៀត​ណាម លោក Mai Tien Dung និង​លោក Pheth Phomphiphak បានអញ្ជើញ​ជាអធិបតី​សិក្ខា​សា​លា​ លើក​ទី៥ ស្តីពី “ការងារ​សេនាធិការ​បម្រើ​រដ្ឋាភិបាល និង​នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​”។ នៅ​ក្នុងជំនួបនេះ ភាគីទាំងពីរបានប្រមូលផ្តុំ ពិភាក្សានិង​ផ្លាស់ប្តូរ​នូវបទ​ពិសោធន៍ ស្តីពី​ការងារ​សេនាធិការជូនរដ្ឋាភិបាល ជូន​នាយក​រដ្ឋមន្ត្រី​រ​ដ្ឋាភិបាល។ ក្រៅពីនេះ សិក្ខា​សាលា​បាន​ធ្វើការ​ពិភាក្សា​លើយន្តការ​ធ្វើការជាក់​ស្តែង និងវិធីសាស្ត្រ ដោះស្រាយ​រាល់បញ្ហាទាក់​ទិនដល់​ការរៀបចំ​អនុវត្តការងារ របស់ខុទ្ទកាល័យរដ្ឋាភិបាលផងដែរ។
 
មុននោះ នាព្រឹកថ្ងៃដដែល លោក Mai Tien Dung បាន​អញ្ជើញ​ជួបធ្វើការ​ជាមួយ​រដ្ឋមន្ត្រី​និងជា​ប្រធាន​ខុទ្ទកាល័យ​ នាយ្រដ្ឋមន្ត្រីឡាវផងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលប្រជុំពិភាក្សាលើ​គម្រោងផ្លូវដែកសំខាន់ៗ

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលប្រជុំពិភាក្សាលើ​គម្រោងផ្លូវដែកសំខាន់ៗ

នៅរសៀលថ្ងៃទី ២៣ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលជាមួយក្រសួង ស្ថាប័ន ទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដើម្បីពិភាក្សា និងផ្តល់មតិកែលម្អលើគម្រោងផ្លូវដែក រួមមាន៖ គម្រោងផ្លូវដែកល្បឿនលឿនលើអ័ក្សខាងជើង-ខាងត្បូង; ខ្សែរថភ្លើងឡាវកាយ-ហាណូយ-ហៃផុង និងបណ្តាខ្សែរថភ្លើងក្រុង។

Top