• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមអមដំណើរ លោកប្រធាន Kim Jong-un បានអញ្ជើញមកដល់សណ្ឋាគារ Melia

 ព្រឹកថ្ងៃទី​២៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ យន្ត​ហោះ​ពាក់​ផ្លាក​លេខ​ P-914 នៃ​ក្រុមហ៊ុនអាកាសយាន​​​កូរេខាង​ជើង​ Air Koryo បានហោះ​​ចុះ​ចត់​នៅ​ព្រលាន​យន្ត​ហោះ​ណូយ​បាយ​ (Noi Bai) ​នាំ​យក​ក្រុម​អម​ដំណើរ​ និង សម្ភារ​បម្រើ​នៃ​គណៈ​ប្រតិភូ​កូរេខាង​ជើង​ ក្នុង​ដំណើរ​បំ​ពេញ​​ទស្សនកិច្ច​មិត្ត​ភាព​ជាផ្លូវ​ការ នៅ​វៀតណាម​ និង ចូល​រួម​កិច្ច​ប្រជុំកំពូល​អាមេរិក - កូរេ​ខា​ងជើង​លើកទី​ពីរ របស់​​លោក​ប្រធាន​ Kim Jong-un។

បន្ទាប់ពី​ចេញពី​ព្រលាន​យន្ត​ ​​គណៈ​ប្រតិភូ​​កូរេ​ខាង​ជើង បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សណ្ឋាគារ​ Melia ក្រោម​ការ​ការពារ​សុវត្ថិភាព​ នៃ​កងកម្លាំង​​​សន្តិសុខ​វៀតណាម។​



ក្រុម​ឡាន​នៃ​គណៈប្រតិភូ​​កូរេខាង​ជើង លើ​ដង​ផ្លូវ​ទៅ​កាន់​សណ្ឋាគារ​ Melia។ រូបថត៖ កុង​ដាត

គណៈ​ប្រតិភូ​កូរេ​ខាង​ជើង ជ្រើស​សណ្ឋាគា​រ​ Melia ធ្វើជា​ “ជំរុំ” ក្នុង​ដំណើរ​បំពេញទស្សនកិច្ច​មិត្តភាព​ជាផ្លូវការ​នៅ​វៀតណាម​ និង ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាមេរិក និង កូរេខាង​ជើង​ របស់​លោក​ប្រធាន​ Kim Jong-un។ រូបថត៖ កុង​ដាត​/កាសែត​រូបភាព​វៀតណាម​ 
 
 
 បុគ្គលិក​ការបរទេស​ ចូលរួម​អម​ដំណើរ​គណៈ​ប្រតិភូ​កូរេខាង​ជើង លើ​ដងផ្លូវ​ចូល​មកកាន់​សណ្ឋាគារ​ Melia។ រូបថត៖​ កុង​ដាត

អ្នក​យក​ព័ត៌មាន​វៀតណាម​​ និង អន្តរជាតិថតរូប​ភាព​គណៈ​ប្រតិភូ​កូរេខាង​ជើង​ អញ្ជើញ​មក​ដល់​រដ្ឋធានី​ហាណូយ​។​ រូបថត៖​ កុង​ដាត/ កាសែត​រូបភាព​វៀតណាម
 

តាម​ការ​សង្កេត​របស់​អ្នក​យក​ព័ត៌មាន​ ក្រុម​ឡាន​៨​គ្រឿង​ រួម​មាន​ឡាន​៧​កៅ​អី​​ ២គ្រៀងគ្មាន​​បិទ​​ផ្លាកលេខ​ ឡាន​១៧កៅ​អី​​១គ្រឿង​ ឡាន​២៩​កៅ​អី​៣គ្រឿង និង ឡាន​ដឹក​ជញ្ជូន​២​គ្រឿង​​៕
 

 អនុវត្ត​៖​ កុង​ដាត/​កាសែតរូបភាព​វៀតណាម
 

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top