17/12/2021 21:51 GMT+7 Email Print Like 0

ក្រុមប្រឹក្សាសន្តិសុខវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់វៀតណាមក្នុងនាមជា ប្រធានគណៈកម្មាធិការទទួលបន្ទុកស្ថានការណ៍ស៊ូដង់ខាងត្បូង

ក្នុងនាមជាប្រធានគណៈកម្មាធិការ វៀតណាម រួមជាមួយប្រទេស ផ្សេងៗបានរៀបចំសម័យប្រជុំចំនួន៥ ហើយរៀបចំដំណើរទស្សនកិច្ចជាក់ស្ដែងទៅ កាន់ស៊ូដង់ខាងត្បូងដើម្បីស្វែងយល់ពីការដាក់ពង្រាយកិច្ចព្រមព្រៀងសន្តិភាព និងបទដ្ឋានត្រួតពិនិត្យយន្តការហ៊ុំព័ទ្ធអាវុធ យោងតាមសេចក្ដីសម្រេចចិត្តលេខ ២៥៧៧របស់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ក្រុមប្រឹក្សាសន្តិសុខ ពិនិត្យមើលយន្តការនេះក្នុងឆ្នាំបន្ទាប់។

លោកឯកអគ្គរដ្ឋទូត Pham Hai Anh ភារៈធារីវៀតណាមប្រចាំ អ.ស.ប។ (រូបថត៖ VOV)

នៅថ្ងៃទី១៥ ខែធ្នូ (តាមម៉ោងទីក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិ (អ.ស.ប) បានបើកកិច្ចប្រជុំអំពីស្ថានការណ៍ស៊ូដង់ខាងត្បូង និងប្រតិបត្តិការ នៃបេសកកម្មរក្សាសន្តិភាពអ.ស.បប្រចាំប្រទេសនេះ (UNMISS)។

នៅកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Pham Hai Anh ភារៈធារីវៀតណាមប្រចាំ អ.ស.បបានថ្លែងអំណរគុណដល់ការជួយគាំទ្រនិងចូលរួមយ៉ាងសកម្មរបស់ប្រទេស សមាជិកគណៈកម្មាធិការ ប្រទេសស៊ូដង់ខាងត្បូង ប្រទេសពាក់ព័ន្ធនិងលេខា ធិការដ្ឋានអ.ស.បក្នុងអាណត្តិប្រធានរបស់វៀតណាម។

ទន្ទឹមនឹងនោះ លោកឯកអគ្គរដ្ឋទូត Pham Hai Anh បានវាយតម្លៃខ្ពស់ចំពោះ វឌ្ឍនភាពវិជ្ជមានក្នុងដំណើរការអន្តរកាលនៅស៊ូដង់ខាងត្បូងក្នុងឆ្នាំនេះ ក្នុងកាលៈ ទេសៈដែលប្រទេសនេះប្រារព្ធ ខួបរយៈពេល១០ឆ្នាំទិវាដណ្ដើមបានឯករាជ្យ និង៣ឆ្នាំទិវា បង្កើតកិច្ចព្រមព្រៀងសន្តិភាព។ លោកឯកអគ្គរដ្ឋទូត អំពាវនាវឲ្យភាគីពាក់ព័ន្ធនានា បន្តចូលរួមអនុវត្តន៍យ៉ាងពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពសំដៅឆ្ពោះទៅកាន់ការ បោះឆ្នោតនៅឆ្នាំ២០២៣។

ក្នុងឱកាសនេះដែរ បណ្ដាប្រទេសបានកោតសរសើរហើយថ្លែងអំណរគុណដល់ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy និងប្រទេសវៀតណាម ដោយមានការរួមវិភាគ ទានសំខាន់ៗក្នុងនាមជាប្រធានគណៈកម្មាធិការលេខ២២០៦ក្នុងរយៈពេល២ឆ្នាំកន្លងមក។
គួរជម្រាបថា ក្នុងនាមជាប្រធានគណៈកម្មាធិការ វៀតណាម រួមជាមួយប្រទេស ផ្សេងៗបានរៀបចំសម័យប្រជុំចំនួន៥ ហើយរៀបចំដំណើរទស្សនកិច្ចជាក់ស្ដែងទៅ កាន់ស៊ូដង់ខាងត្បូងដើម្បីស្វែងយល់ពីការដាក់ពង្រាយកិច្ចព្រមព្រៀងសន្តិភាព និងបទដ្ឋានត្រួតពិនិត្យយន្តការហ៊ុំព័ទ្ធអាវុធ យោងតាមសេចក្ដីសម្រេចចិត្តលេខ ២៥៧៧ របស់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ក្រុមប្រឹក្សាសន្តិសុខ ពិនិត្យមើលយន្តការនេះក្នុងឆ្នាំបន្ទាប់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ