• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងពិភាក្សាអំពីបញ្ហាទទួលបវ៉ាក់សាំងជាសកល

ការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ -១៩ នៅ Pomona រដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក។ (រូបថត៖ AFP / VNA)
 

តាមគំនិតផ្តួចផ្តើមរបស់ចក្រភពអង់គ្លេស ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងពិភាក្សាគ្នាអំពីការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅថ្ងៃទី ១៧ ខែកុម្ភៈខាងមុខនេះ។

កិច្ចពិភាក្សានេះ ត្រូវបានគេរំពឹងថានឹងទាក់ទងទៅនឹងការខ្វែងគំនិតគ្នាជាច្រើន ក្នុងចំណោមប្រទេស ជាសមាជិកផងដែរ។

ក្នុងចំណោមបញ្ហាដែលត្រូវលើក យកមកពិភាក្សា គឺវិធីចែក ចាយវ៉ាក់សាំងយ៉ាងដូចម្តេចប្រកបដោយសមភាពេ ពីព្រោះប្រទេសអ្នកមាននៅតំបន់អឌ្ឍគោលខាងជើងកំពុងទទួលការចាក់វ៉ាក់សាំងជាមុន ខណៈពេលដែលបណ្តាប្រទេសនៅតំបន់អឌ្ឍគោលខាងត្បូង កំពុងស្ថិតនៅស្ថានភាពគ្មានវ៉ាក់សាំងនៅឡើយ។

បញ្ហាមួយទៀតគឺថា តើកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសចំនួន ១៥ រួមជាមួយបុគ្គលិកអង្គការសហប្រជាជាតិផ្សេងទៀតដែលត្រូវបានដាក់ពង្រាយនៅជុំវិញពិភពលោក គួរតែដាក់លបញ្ចូលក្នុងបញ្ជីកម្មករទទួលបានអាទិភាពចាក់វ៉ាក់សាំងដែរឬទេ សូម្បីតែនៅក្នុងប្រទេសដែលគ្មានវ៉ាក់សាំងក៏ដោយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top