• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមប្រឹក្សាសន្តិសុខគាំទ្រអធិបតេយ្យភាព ឯករាជ្យភាពនិងបូរណភាពទឹកដីរបស់យេម៉ែន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី ២៨ ខែកក្កដា បានបើកកិច្ចពិភាក្សាប្រចាំខែស្តីពីស្ថានភាពនៅយេម៉ែន។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ VOV)


សមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានស្នើឱ្យភាគីទាំងអស់បន្តកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តបទឈប់បាញ់  ហើយសម្តែងការព្រួយបារម្ភចំពោះរាល់ការវាយប្រហារដែលសំដៅទៅលើជនស៊ីវិលរួមទាំងសម្តែងការគាំទ្រចំពោះអធិបតេយ្យភាព ឯករាជ្យភាពនិងបូរណភាពទឹកដីរបស់យេម៉ែន។

ក្នុងបទថ្លែងមតិនៅកិច្ចប្រជុំ ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Dang Dinh Quy បានសម្តែងការព្រួយបារម្ភ ចំពោះការប្រយុទ្ធគ្នានៅយេម៉ែននាពេលថ្មីៗនេះ និងគាំទ្រផែនការសន្តិភាព ៣ ចំណុចរបស់បេសកជនពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកយេម៉ែន។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឲ្យភាគីទាំងក្នុងនិងក្រៅប្រទេសយេម៉ែន ចាត់វិធានការចាំបាច់ ដើម្បីសម្រេចបានបទឈប់បាញ់នៅទូទាំងប្រទេសយេម៉ែន ព្រមទាំង សង្កត់ធ្ងន់លើកាតព្វកិច្ចការពារជនស៊ីវិល ជាពិសេសស្ត្រីនិងកុមារ។ លោកឯកអគ្គរដ្ឋទូតក៏បានអំពាវនាវដល់ភាគីនានាឱ្យអនុវត្តយ៉ាងតឹងរឹងនូវកិច្ចព្រមព្រៀង Stockholm  និងកិច្ចព្រមព្រៀង Ryadh បន្តការសន្ទនាគ្នានិងស្វែងរកដំណោះស្រាយនយោបាយគ្រប់ជ្រុងជ្រោយមួយ ក្នុងនាមជាអ្នកសម្រុះសម្រួលអង្គការសហប្រជាជាតិ។

នៅថ្ងៃដដែល ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តជាឯកច្ឆ័ន្ទនូវសេចក្តីសម្រេចចិត្តចំនួន ២ ដោយពន្យាពេល យន្តការដាក់ទណ្ឌកម្មសម្រាប់សាធារណរដ្ឋអាហ្វ្រិកកណ្តាលនិងពន្យាពេលធ្វើសកម្មភាពរបស់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋស៊ីពរៀ ( UNFICYP) ផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top