14/05/2020 13:54 GMT+7 Email Print Like 0

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិធ្វើកិច្ចសន្ទនាស្តីពីបញ្ហាអាវុធគីមីនៅស៊ីរី


 ទិដ្ឋភាពខ្ទេចខ្ទីក្រោយពីការប្រយុទ្ធគ្នានៅអ៊ីដលីបប្រទេសស៊ីរីនាថ្ងៃទី ៤ ឧសភាឆ្នាំ ២០២០ ( រូបថតៈ AFP / TTXVN)
 

នារសៀលថ្ងៃទី ១២ ខែឧសភា ឆ្នាំ​២០២០ សមាជិកក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​បើក​កិច្ច​សន្ទនា​អន្តរកម្ម​ក្រៅផ្លូ​វ​ការ​ស្តីពី​អាវុធ​គីមី​នៅស៊ីរីដោយ​មានការចូល​រួមរបស់​អគ្គលេខាធិការ​រង​និង​តំណាង​ជាន់​ខ្ពស់​របស់អង្គការសហប្រជាជាតិទទួលបន្ទុកការរំសាយសព្វាវុធ លោកស្រី Izumi Nakamitsu អគ្គនាយក​នៃអង្គការ​ហាមឃាត់​អាវុធគីមី (OPCW)លោក Fernando Arias និងអ្នកសម្របសម្រួល​ក្នុង​ក្រុម​ស៊ើបអង្កេត​និង​ផ្ទៀង​ផ្ទាត់​របស់ OPCW លោក Santiago Onate។

ថ្លែង​កិច្ចសន្ទនា​នេះ សមាជិកក្រុមប្រឹក្សាសន្តិសុខក៏បានសំដែងនូវទស្សនៈ លើរបាយការណ៍ថ្មី​ដែលបាន​​ចេញផ្សា​យកាលពី​ថ្ងៃទី ​៨ ខែមេសាឆ្នាំ ២​០២០ របស់​ក្រុម​ស៊ើប​អង្កេត​និង​ផ្ទៀង​ផ្ទាត់​ស្តីពីការ​ប្រើប្រាស់​អាវុធ​គីមី​នៅ​ប្រទេសស៊ីរី។
 
ប្រទេសមួយ​ចំនួនបាន​លើកឡើង​ពីសន្និដ្ឋាន​នៃរបាយ​ការណ៍​ស្តីពី​ការ​មាន​មូលដ្ឋាន​នានា​ប៉ុន្តែមិ​ន​អាច​ចេញ​សេចក្តី​សន្និដ្ឋានពិត​ប្រាកដណាមួយដែល ចោទថាកងទ័ពជើងអាកាសស៊ីរីបានធ្វើការវាយប្រហារគីមីចំនួន ៣ លើកនៅ​ឯទីក្រុង Ltamenah កាលពីខែមីនាឆ្នាំ ២០១៧ ។ ប្រទេសមួយ​ចំនួន​ទៀតក៏​បាន​បដិសេធ​ជាសាធារណៈ​ស្តីពីនីតិ​វិធីរបស់​ក្រុមស៊ើបអង្កេតនិងផ្ទៀងផ្ទាត់ ក៏ដូជជារបាយការណ៍របស់ក្រុមនេះផងដែរ។
 
ថ្លែងនៅ​ឯកិច្ចប្រជុំនេះ តំណាងក្រុមបេសកកម្ម   វៀតណាមប្រចាំនៅ​អង្គការសហប្រ​ជាជាតិបាន​អះអាងថា​គោល​ជំហរដោយ​ឥតងាករេរបស់វៀតណាម គឺប្រឆាំង​ជំទាស់រាល់​សកម្មភាព​នៃការប្រើ​ប្រាស់​អាវុធ​គីមី​ព្រមទាំង​គាំទ្រដល់ការអនុវត្តយ៉ាងពេញលេញនូវអនុសញ្ញាស្តីពីការហាមឃាត់អាវុធគីមី ហើយរាល់សកម្មភាព​របស់​ OPCW ដែលត្រូវបានអនុវត្តស្រ​ប​តាម​​​អនុសញ្ញាផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ