11/04/2020 15:28 GMT+7 Email Print Like 0

ក្រុមប្រឹក្សាសន្តិសុខពិភាក្សាអំពីជំងឺរាតត្បាត Covid-19 ជាលើកដំបូង

នារសៀលថ្ងៃទី ៩ ខែមេសា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បានជួបប្រជុំតាមអនឡាញ់ដើម្បីពិភាក្សាអំពីជំងឺរាតត្បាតសកល COVID-19 ជាលើកដំបូង តាមសំណើរបស់ប្រទេស វៀតណាមនិងប្រទេសជាសមាជិកមិនអចិន្ត្រៃយ៍ចំនួន ៨ ផ្សេងទៀតនៃក្រុមប្រឹក្សាសន្តិសុខផងដែរ។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ


លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសាមគ្គីភាព ការសម្របសម្រួលអន្តរជាតិនិងពហុភាគីនិយមក្នុងស្ថានភាពបច្ចុប្បន្ន ដោយអំពាវនាវដល់រដ្ឋាភិបាលនៃបណ្តាប្រទេស ប្រព័ន្ធអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិនានា ជាពិសេសអង្គការសុខភាពពិភពលោក (WHO) រួមទាំងអង្គការពាក់ព័ន្ធនានា បន្តបង្កើនការសម្របសម្រួលគ្នា ដើម្បីបម្រើដល់អាទិភាពមួយគឺជាការជួយគាំទ្រដល់ប្រទេសដែលរងផលប៉ះពាល់ដោយជំងឺឆ្លងនេះផងដែរ។លោក ឯកអគ្គរដ្ឋទូត Dang Dinh Quy បានអះអាងថាវៀតណាមគាំទ្រតួនាទីស្នូលរបស់ អ. ស.ប និងកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការ អ.ស.បនាពេលកន្លងមក ដោយចែករំលែកការអំពាវនាវរបស់អគ្គលេខាធិការ ស្តីពី បទ ឈប់បាញ់ក្នុងជម្លោះនៅលើពិភពលោក ព្រមទាំងស្នើអង្គការសហប្រជាជាតិនិងភាគីនានាផ្តោតការយកចិត្តទុកដាក់លើមុខសញ្ញាដែលងាយរងគ្រោះបំផុត ដូចជាស្ត្រី កុមារមនុស្សស់ចាស់ជរា ជនពិការ ក៏ដូចជាផ្តោតសំខាន់លើការធានាសុវត្ថិភាពបុគ្គលិករបស់អង្គការសហប្រជាជាតិក្នុងការជួយគាំទ្រដល់ប្រទេសនីមួយក្នុងការទប់ស្កាត់ជំងឺរាតត្បាត Covid-19 ផងដែរ៕


តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ