• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមបេសកកម្មវៀតណាមប្រចាំទីក្រុងហ្សឺណែវជួបមុខក្នុងឱកាសដើមឆ្នាំថ្មីប្រពៃណី២០១៨


 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំស្វីសលោក Pham Hai Bang (រូបថត៖ TTXVN)

នាថ្ងៃទី២៥ ខែកុម្ភៈ​ ឆ្នាំ​២០១៨ ក្រុមបេសកក​ម្មវៀតណាមអមអ​ង្គការសហប្រជាជាតិ​ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO) និងអង្គការអន្តរជាតិផ្សេ​ងៗទៀត នៅទីក្រុងហ្សឺណែវ​ ប្រទេសស្វី​ស បានរៀប​ចំ​ការជួប​មុខ​​ក្នុង​ឱកាសដើម​ឆ្នាំថ្មី ប្រពៃណី ឆ្នាំច សំរឹទ្ធ​ស័ក្រ ២០១៨។ ឯកអគ្គ​រដ្ឋទូតវៀត​ណាម​ប្រចាំស្វីស​លោក Pham Hai Bang និង​សមាជិកក្រុមប្រឹក្សារដ្ឋហ្សឺណែវ​ទទួលបន្ទុកបញ្ហាការងារធ្វើ​ សង្គម​កិច្ចនិងសុខាភិបាលលោក ​Mauro​ Poggia បានចូលរួមព្រឹត្តិកា​រណ៍​​ខាង​លើ។​
 
ថ្លែងមតិក្នុងជំនួបនេះ ប្រធា​នក្រុមបេសកកម្មវៀតណាមប្រចាំទីក្រុង ហ្សឺ​ណែវ ឯកអគ្គរដ្ឋទូត Duo​ng Chi Dung បានធ្វើការបូកសរុបឡើងវិ​ញនូវសមិទ្ធិផល លេចធ្លោរបស់​វៀតណាមក្នុងឆ្នាំ២០១៧ដូចជា ​កំណើន ​GDP ទទួលបាន ​៦,៨១% ទីផ្សាររូបិយវ​ត្ថុមាន​ស្ថិរភាព ការផ្ទុកបម្រុងរូបីយប័ណ្ណបរទេ​ស ទទួលបានជិត៦០ពា​ន់លាន​ដុល្លាអាមេរិក​។ ឋានៈនិងតួនាទីអន្តរ ​ជាតិរបស់វៀតណាមបន្តត្រូវបានលើក​កំពស់ ពិសេសគឺជោគជ័យនៃឆ្នាំ A​PEC ​២០១៧។ ឯកអគ្គរដ្ឋទូត Du​ong Chi Dung ក៏បានពិនិត្យឡើងវិញ​នូវ​សកម្មភាព មានអត្ថន័យ​ក្នុងឆ្នាំ​កន្លង​ទៅ ដែ​លអាណិកជន វៀតណាមនៅស្វី​សបាន​រួម ជាមួយ​ក្រុម​បេសក​កម្ម​វៀត​ណាម​និ​ងស្ថាន​ទូត​វៀតណាម​រៀបចំប្រកប​ដោយ ជោគជ័យ តាមនោះរួមចំណែ​កកសាងទំនាក់ទំនងដ៏ល្អប្រសើររវា​ងវៀត​ណាម ជាមួយ​អ.ស.ប និងប្រទេសដទៃនិយាយរួមនិងរ​វាងវៀតណាមជាមួយស្វីស ​និយាយ​ដោយ​ឡែក​ផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

ការកែច្នៃផលិតផលកសិកម្មនៅរដ្ឋធានីហាណូយ - សក្តានុពលដ៏ធំមួយសម្រាប់ការបង្កើនតម្លៃ

ការកែច្នៃផលិតផលកសិកម្មនៅរដ្ឋធានីហាណូយ - សក្តានុពលដ៏ធំមួយសម្រាប់ការបង្កើនតម្លៃ

នៅក្នុងបរិបទដែលអ្នកប្រើប្រាស់មានការយកចិត្តទុកដាក់កាន់តែខ្លាំងលើភាពងាយស្រួល សុវត្ថិភាព និងគុណភាព ឧស្សាហកម្មកែច្នៃកសិកម្ម រុក្ខផល និងជលផល កំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងខ្សែសង្វាក់តម្លៃកសិកម្មរបស់រដ្ឋធានី ហាណូយ។ ទោះជាយ៉ាងណាក៏ដោយ វិស័យនេះមិនទាន់ប្រើប្រាស់អស់សក្តានុពលរបស់ខ្លួននៅឡើយទេ ដោយសារតែការផលិតតាមខ្នាតតូច បច្ចេកវិទ្យាហួសសម័យ សមត្ថភាពទាប និងកង្វះសហគ្រាសធំៗ ដែលមានសមត្ថភាពនាំមុខទីផ្សារ។

Top