• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងសុខាភិបាលវៀតណាមទទួលវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ៥ ម៉ឺនដុសពីជំនួយរបស់រដ្ឋាភិបាលអូទ្រីស

លោក Hans-Peter Glanzer ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋអូទ្រីសប្រចាំនៅវៀតណាម បានវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមទទួលបានជំហានអភិវឌ្ឍន៍ដ៏ធំធេងក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ។

ក្រសួងសុខាភិបាលវៀតណាមទទួលវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ៥ ម៉ឺនដុសពីជំនួយរបស់រដ្ឋាភិបាលអូទ្រីស (រូបថត៖ VNA)

នារសៀលថ្ងៃទី ១៦ ខែវិច្ឆិកា នៅទីក្រុងហាណុយអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក Do Xuan Tuyen តំណាងក្រសួងសុខាភិបាលបានទទួលវ៉ាក់សាំងបង្ការកូវីដ ១៩  AstraZeneca ចំនួន ៥ ម៉ឺនដុសដែលជាជំនួយរបស់អូទ្រីស ។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Hans-Peter Glanzer ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋអូទ្រីសប្រចាំនៅវៀតណាម បានវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមទទួលបានជំហានអភិវឌ្ឍន៍ដ៏ធំធេងក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ។

ជាការឆ្លើយតប អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក Do Xuan Tuyen បានសង្កត់ធ្ងន់ថា ជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអូទ្រីស គឺជាកាយវិការដ៏មានអត្ថន័យ ហើយជាប្រភពលើកទឹកចិត្តខាងស្មារតី និងសម្ភារៈដ៏ធំធេងសម្រាប់រដ្ឋាភិបាល និងប្រជាជនវៀតណាមក្នុងគ្រាដ៏លំបាកនេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រកាសគេហទំព័រព័ត៌មានអេឡិចត្រូនិកស្តីពីការបោះឆ្នោត

ប្រកាសគេហទំព័រព័ត៌មានអេឡិចត្រូនិកស្តីពីការបោះឆ្នោត

នេះគឺជាបណ្តាញព័ត៌មានផ្លូវការរបស់ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ដែលមានអាសយដ្ឋានចូលមើល៖ http://hoidongbaucu.quochoi.vn/ ហើយត្រូវបានភ្ជាប់តាមរយៈឡូហ្គោនៅលើវិបផតថលព័ត៌មានអេឡិចត្រូនិករបស់រដ្ឋសភានៅអាស័យដ្ឋាន http://quochoi.vn/។

Top