• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងសុខាភិបាលស្នើឲ្យតំបន់នានា បំពេញការចាក់វ៉ាក់សាំងការពារកូវីដ ១៩ មុនថ្ងៃទី ៥ ឧសភា

បច្ចុប្បន្ន វ៉ាក់សាំងការពារកូវីដ ១៩ បានមកដល់មូលដ្ឋានហើយ ដូច្នេះក្រសួងសុខាភិបាលស្នើឲ្យគ្រប់មូលដ្ឋាន ត្រូវរៀបចំការចាក់វ៉ាក់សាំងឲ្យបានឆាប់រហ័ស ពោលគឺមុនថ្ងៃទី ៥ ឧសភា ត្រូវបញ្ចប់ការចាក់វ៉ាក់សាំងចំនួន ៨១១ ពាន់ដូសនេះ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Nguyen Thanh Long អញ្ជើញថ្លែងក្នុងសន្និសីទ


នៅក្នុងសន្និសីទអនឡាញ ស្តីពី “ពង្រឹងការងារបង្កានិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត កូវីដ ១៩” ជាមួយខេត្តនិងក្រុងចំនួន ៦៣ ទូទាំងប្រទេស ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃ ទី ១៦ ខែមេសា រដ្ឋមន្រ្តីក្រសួងសុខា ភិបាល លោក Nguyen Thanh Long បានស្នើដល់បណ្តាតំបន់នានា ឲ្យបំពេញ ការចាក់វ៉ាក់សាំង ការពារជំងឺ កូវីដ - ១៩ មុនថ្ងៃទី ៥ ឧសភាខាងមុខ។
“បច្ចុប្បន្ន វ៉ាក់សាំងការពារកូវីដ ១៩ បានមកដល់មូលដ្ឋានហើយ ដូច្នេះក្រសួងសុខាភិបាលស្នើឲ្យគ្រប់មូលដ្ឋាន ត្រូវរៀបចំការចាក់វ៉ាក់សាំងឲ្យបានឆាប់រហ័ស ពោលគឺមុនថ្ងៃទី ៥ ឧសភា ត្រូវបញ្ចប់ការចាក់វ៉ាក់សាំងចំនួន ៨១១ ពាន់ដូសនេះ។ លោកនាយករដ្ឋមន្រ្តីបានស្នើដល់គ្រប់មូល ដ្ឋាននិងក្រសួងសុខាភិបាល ហើយមិនអនុញ្ញាតឱ្យលុបចោលនូវវ៉ាក់សាំងណាមួយឡើយ ដោយ សារមូលហេតុដែលយើងមិនបានរៀបចំការចាក់វ៉ាក់សាំងទាល់តែសោះ”។ នេះបើយោងតាមប្រសាសន៍របស់លោក Nguyen Thanh Long។

លោករដ្ឋមន្រ្តី Nguyen Thanh Long ក៏បានឲ្យដឹងថា ក្រសួងបានបើកកិច្ចប្រជុំជាច្រើនជាមួយជំនាញការឈានមុខក្នុងការចាក់វ៉ាក់សាំងសុវត្ថិភាព ដោយគោលបំណងដើម្បី “ចាក់វ៉ាក់សាំងគ្រប់ទីកន្លែងដោយសុវត្ថិភាព”៕

​តាម VOV5 - វិទ្យុសម្លេងវៀតណាម


 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top