• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងនិងស្ថាប័ននានាសន្យាមិនពន្យារពេលដាក់ជូនគម្រោងច្បាប់


 ទិដ្ឋភាពនៃកិច្ចប្រជុំ
 

 នាព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយគណៈ កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​និង​រដ្ឋាភិបាល​វៀត​ណាម​ បានរៀបចំកិច្ចប្រជុំស្ដីពីការអនុវត្តកម្មវិធី​កសាង ច្បាប់ និងបទបញ្ញត្តិ ក្នុងបណ្តាខែចុងខែ ២០​១៩ និង​២០២០ ។
 
យោង​តាមសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នៅសម័យប្រជុំលើកទី ៨ (ខែតុលា​ឆ្នាំ២០១៩) គ្រោងនឹងពិចារណានិងអនុម័តលើគម្រោងច្បាប់ចំនួន ១០ និងផ្តល់​យោបល់​ដល់​គម្រោង​ច្បាប់​ចំនួន៨ ។ នៅសម័យប្រជុំលើកទី ៩ (ខែឧសភាឆ្នាំ២០២០) រដ្ឋសភាវៀតណាម​គ្រោងនឹង​ពិចារណា​និង​អនុម័ត​លើគម្រោ​ងច្បាប់ចំនួន ៨ សេចក្តីសម្រេចចិត្ត​ចំនួន ១ និង   ផ្តល់យោបល់​ដល់គម្រោង​ច្បាប់ផ្សេ​ង​ទៀត​ចំនួន ៧ ។ រីឯនៅសម័យប្រជុំលើកទី ១០ (ខែតុលា ឆ្នាំ២០២០) រដ្ឋសភាវៀត​ណាម​គ្រោង​នឹង​ពិចារណា​និង​អនុម័ត​លើគម្រោងច្បាប់ចំនួន៧ និងផ្តល់យោបល់លើគម្រោងច្បាប់ចំនួន ២ ផងដែរ ។
 
រដ្ឋមន្រ្តីក្រសួង​ការងារ យុទ្ធជនពិការនិងសង្គមកិច្ចវវៀតណាម លោក Dao Ngoc Dung បានមានប្រសាសន៍ថា៖
«ស្មារតីរបស់យើង​ខ្ញុំគឺប្តេជ្ញា​ចិត្តយ៉ាងខ្ពស់បំផុតមិនពន្យាពេលថែមទៀត។​ ចាប់​តាំងពីកិច្ច​ប្រជុំរដ្ឋសភា​នាខែកក្កដា​កន្ល​ងទៅ សម្បីតែក្នុងថ្ងៃឈប់សំរាក់ក្តី យើងខ្ញុំក៏ធានាស្រូបយកក្នុងស្មារតីខ្ពស់បំផុតផងដែរ។ ហេតុដូច្នេះហើយ ​ស្នើឱ្យគណៈ   កម្មាធិការអចិន្ត្រៃយ៍ផ្តល់យោបល់លើបញ្ហាសំខាន់ៗចំនួន៤ រួមមានម៉ោងធ្វើ​ការអាយុ​ចូល​និវត្តន៍ អង្គការតំណាង បញ្ហាទាក់ទិននិងបទកំណត់ក្នុងការធ្វើកិច្ចសន្យា បញ្ហាកូដកម្មជាដើម។ ទាំងនេះគឺជា​បញ្ហាដ៏សំខាន់ រីឯខ្លឹមសារនៃបទសន្និដ្ឋានដែលគណៈកម្មាធិការអចិន្ត្រៃយ៍បានដឹងច្បាស់ហើយ យើងខ្ញុំនឹងស្រូប​យកនៅក្នុងសេចក្តីព្រាងច្បាប់ផងដែរ។»
 
ក្នុងកិច្ចប្រជុំនេះរាល់​យោបល់របស់​តំណាងបាន​ស្នើឲ្យស្ថាប័ន​ទទួលបន្ទុក​ការរៀបរៀង​សេចក្តី​ព្រាង​គម្រោង​ថ្មីដែល​ដាក់​បញ្ចូលក្នុងកម្មវិធីរបៀបវារៈឆ្នាំ ២០១៩ ហើយនៅឆ្នាំ ២០២០ ខាងមុខនេះ គប្បីកសាងផែន​ការអនុវត្ត​ជាក់ស្តែង​ឲ្យបាន ឆាប់ៗផងដែរ៕​​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top