• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងការបរទេសវៀតណាម​ប្រកាស​អំពី​ការកែសម្រួល​បទបញ្ញត្តិធ្វើដំណើរចូលប្រទេស

ពលរដ្ឋបេឡារុស្ស រុស្ស៊ី និងជប៉ុន ដែលកាន់លិខិតឆ្លងដែនធម្មតានៅតែអាចចូលប្រទេសវៀតណាមបានប្រសិនបើពួកគេមានទិដ្ឋាការ សមស្រប។

COVID-19៖ ក្រសួងការបរទេសវៀតណាម​ប្រកាស​អំពី​ការកែសម្រួល​បទបញ្ញត្តិធ្វើដំណើរចូលប្រទេស - ảnh 1
(រូបថត៖ TTXVN)


សំដៅពង្រឹងបន្ថែមទៀតនូវការងារបង្ការនិងទប់ស្កាត់ COVID-19 ឆ្លងទៅក្នុងសហគមន៍នោះ រដ្ឋាភិបាល វៀតណាមបានសម្រេចចិត្ត៖

-ផ្អាកជាបណ្តោះអាសន្ន នូវការអនុ វត្តគោលនយោ បាយលើកលែងទិដ្ឋាការឯកតោភាគីសម្រាប់ពលរដ្ឋបេឡារុស្ស រុស្ស៊ី និង ជប៉ុន និងផ្អាកសុពលភាពនៃ ឯកសារលើកលែងទិដ្ឋាការដែលបានផ្តល់ជូនពលរដ្ឋបេឡារុស្ស រុស្ស៊ី និងជប៉ុន មានដើមកំណើតវៀតណាម និង សាច់ញាតិរបស់ពួកគេចាប់ពីម៉ោង ១២ យប់ ថ្ងៃទី ២១ ខែមីនាឆ្នាំ ២០២០ ។

-ពលរដ្ឋបេឡារុស្ស រុស្ស៊ី និងជប៉ុន ដែលកាន់លិខិតឆ្លងដែនធម្មតា នៅតែ អាចចូលប្រទេសវៀតណាមបាន ប្រសិនបើពួកគេមានទិដ្ឋាការសមស្រប។

-ការសម្រេចចិត្តខាងលើមិនអនុវត្តចំពោះអ្នកកាន់លិខិតឆ្លងដែនការទូតឬលិខិតឆ្លងដែនផ្លូវការដែលត្រូវបានអនុញ្ញាតឱ្យចូលប្រទេសវៀតណាមដោយមិនបាច់មានទិដ្ឋាការតាមកិច្ចព្រមព្រៀងនានា ដែលមានស្រាប់រវាងរដ្ឋាភិបាលវៀតណាមនិងរដ្ឋាភិបាលបេឡារុស្ស រុស្ស៊ី និងជប៉ុន។

-ពលរដ្ឋបេឡារុស្ស រុស្ស៊ី និងជប៉ុនចូលមកប្រទេសវៀតណាមត្រូវឆ្លើយតបនឹងតម្រូវការអំពីសុខភាពរបស់វៀតណាម តាមបទបញ្ញត្តិ។

ក្រសួងការបរទេសវៀតណាម នាថ្ងៃទី ១៩ ខែមីនាបានប្រកាសសេចក្តីសំរេចចិត្តនេះទៅកាន់ប្រទេសដូចពោលខាងលើ ឲ្យបានដឹង និបន្តសហការ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top