08/11/2020 23:02 GMT+7 Email Print Like 0

ក្បាច់គុនផ្លិត

ផ្លិតជាអាវុធមួយក្នុងចំណោមអាវុធទាំង១៨នៃក្បាច់គុនបុរាណវៀតណាម តែងបានស្រ្តីភេទប្រើប្រាស់សម្រាប់សម្តែង ដែលមានទស្សនីយភាពចំណាប់អារម្មណ៍ ក៏ដូចជាទុកសម្រាប់ការពារខ្លួនប្រាណ យ៉ាង​មានប្រសិទ្ធភាព។

តាមកាលពិត នាសម័យដើមរបៀបច្នៃផ្លិតសម្រាប់ប្រើក្នុងក្បាច់គុន ក៏មានភាពផ្សេងនឹងផ្លិតធម្មតាដែរ។ ផ្លិតប្រើក្នុងការប្រយុទ្ធ មានគ្រោងផ្លិតធ្វើដោយលោហធាតុ (អាលូមីញូមរឹង ដែក ជាដើម) ទម្ងន់ល្មមនឹងកាន់នៃអ្នកប្រើប្រាស់វា សាច់ផ្លិតធ្វើដោយសំពត់ ដូចនេះទើបមានឈ្មោះហៅថា ថៀតភៀន (Thiet Phien) (ផ្លិតដែក)។

ផ្លិតមានច្រើនប្រភេទសម្រាប់ប្រើក្នុងក្បាច់គុន ដូចជា៖ ផ្លិតដែក ផ្លិតសំពត់ ផ្លិតក្រដាស ផ្លិតឫស្សី ដែលសមស្រប់ទៅនឹងអ្នកប្រើប្រាស់ម្នាក់ៗ។

តាមបណ្ឌិត គ្រូគុន ហោតឿង (Ho Tuong) (បក្សគុន តឹនខាញ - បាត្រា (Tan Khanh -  Ba Tra)) តាមធម្មតាសិស្សគណនៅលំដាប់កម្រិតគ្រូបង្វឹកឡើងទៅ និងនៅកម្រិតដែលអាយុពេញវ័យ ទើបអាចរៀននិងហាត់ក្បាច់ផ្លិតនេះបាន។ ពីព្រោះនៅកម្រិតអាយុនិងការយល់ដឹងអំពីគុន ដែលពោលខាងលើ អ្នករៀនទើបអាចយល់អំពីផ្លិត ខណៈនេះផ្លិតមិនត្រឹមតែជារបស់មួយ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃទេ នៅទាំងជាអាវុធមួយប្រភេទដែលមានស្នៀតគុន មានរបៀបបញ្ចេញក្នុងការប្រយុទ្ធ ការពារខ្លួន យ៉ាងមានប្រសិទ្ធភាព ផ្តើមពីនោះបង្កើតមានភាពគោរព ផ្តោតអារម្មណ៍ហាត់នូវប្រភេទអាវុធមួយនេះ ដែលមានកំណើតចេញពីរបស់ប្រើប្រាស់ផ្ទាល់ខ្លួន។



សិស្សគណបក្សគុន តឹនខាញ – បាត្រា (Tan Khanh -  Ba Tra) (Takhado) ហាត់ក្បាច់គុនផ្លិត។


ប្រើប្រាស់ផ្លិតហាត់នឹងផ្លិត។


បើកផ្លិតវាយប្រហារចំកំពង់ករ ដៃគូ។


ប្រើផ្លិតវាយប្រហារទាបខាងក្រោមដៃគូ។


ប្រើផ្លិតតទល់នឹងកាំបិតស្នៀត។


ផ្លិតតទល់នឹងដំបងខ្លី។


ប្រើផ្លិតវាយប្រហារចំជើងដៃគូ។


បង្វែលដងផ្លិតវាយប្រហារត្រង់ឆ្អឹងចំណីដៃគូ ជាស្នៀតវាយប្រហារសហាវនិងគ្រោះថ្នាក់។


ក្បាច់គុនផ្លិតនៃបក្សគុន តឹនខាញ – បាត្រា (Tan Khanh -  Ba Tra) ជាមួយនឹងស្នៀតវាយស្អាត មានប្រសិទ្ធភាពពេលប្រយុទ្ធ។


ក្បាច់គុនផ្លិតសក្តិសមនឹងស្រ្តីភេទ ក៏ដូចជាអ្នកមានវ័យចម្រើន មានស្មារតីក្នុងការហាត់ និងប្រើប្រាស់ផ្លិតដូចជាអាវុធមួយពិតប្រាកដ។


សិស្សគណ ង្វៀន វ៉ាន់ត្រុង (Nguyen Van Trong) បក្សគុនតឹនខាញ – បាត្រា (Tan Khanh -  Ba Tra) ហាត់ក្បាច់គុនផ្លិតបក្សខ្លួន។


ផ្ទៃមុខផ្លិតពេលបើកចេញបង្កើតជារូបអឌ្ឍចន្ទ ម្លោះហើយមានលទ្ធភាពរង ផង ក្លាយជារបស់សម្រាប់វាយតបទៅលើដៃគូផងដែរ។


ឈរបង្កើតរូបជាមួយនឹងផ្លិតយ៉ាងស្អាត។


ប្រើផ្លិតវាយប្រហារដោយភាពរស់រវើក នៅចំគ្រប់ទីកន្លែងលើដងខ្លួនដៃគូ។


មានបក្សគុនជាច្រើនបានបញ្ចូនក្បាច់គុនផ្លិត នឹងបង្រៀនជូនសិស្សគណខ្លួន ក្នុងរូបថត សិស្សគណនៃបក្សគុន Wushu ហាត់គុននឹងផ្លិត។


ជាមួយនឹងរបៀបហាត់ស្រាលៗ ដ៏ចំណាប់អារម្មណ៍ដែលផ្លិតនាំមក មនុស្សដែលមានវ័យចំណាស់ ក៏បានហាត់ផ្សំជាមួយនឹងក្បាច់បំប៉ន់សុខភាព ឬហាត់ផ្សំនឹងក្បាច់គុនថៃជីផងដែរ។
 

ផ្លិតបានរាប់បញ្ចូលជាប្រភេទអាវុធខ្នាតខ្លីមួយ ដែលមានចំណុចខ្លាំងប្រាកដ ពីព្រោះគ្រោងផ្លិតធ្វើដោយដែក អាចរងទទួលនឹងការវាយប្រហារ ពេលដៃគូប្រើអាវុធខ្នាតវែងឬខ្លីណាមួយ ក៏ដូចជាការវាយតបទៅលើដៃគូយ៉ាងមានប្រសិទ្ធភាព បង្ករបួសគ្រប់ទីកន្លែងនៅលើដងខ្លួនដៃគូ ពេលផ្លិតវាយប៉ះត្រូវ។ ក្រៅពីនោះ ផ្ទៃមុខផ្លិតពេលបើកចេញបង្កើតជាវង់អឌ្ឍចន្ទ ដូច្នេះមានលទ្ធភាពរងផង ក្លាយជាផ្ទៃមុខទុកសម្រាប់វាយប្រហារលើដៃគូផងដែរ។ ភាពសម្បូរបែប ក្នុងការបញ្ចេញស្នៀតប្រើប្រាស់ ក៏ដូចជាពេលបើកផ្លិតឬខ្ទប់ផ្លិតចូល សុទ្ធតែអាចវាយ រង រាំង វាយលះចោល ការពារជុំខ្លួន ដោយភាពរស់រវើងនិងមានប្រសិទ្ធភាព។

ផ្លិតជាអាវុធ អាចហាត់ទាំងប្រុសទាំងស្រី ប៉ុន្តែស្រីប្រើអាវុធនេះ នឹងបង្ហាញបានភាពស្រទន់ ទន់ភ្លន់នៃស្រ្តីភេទជាង។ ផ្លិតជារបស់ប្រើប្រាស់ឯកជន អាចយកតាមក្បែរខ្លូន ពេលមានរឿង "អាស្រូវចៃដន្យ” អ្នកហាត់ក្បាច់គុនអាចប្រើវាធ្វើជាអាវុធ សម្រាប់ការពារខ្លួនយ៉ាងមានប្រសិទ្ធភាព។

សព្វថ្ងៃ ជាមួយនឹងការហាត់ស្រាលៗ ដ៏ចំណាប់អារម្មណ៍ ដែលផ្លិតផ្តល់ជូន អ្នកដែលមានវ័យចំណាស់ ក៏អាចហាត់ផ្សំបំប៉ន់សុខភាព ឬហាត់ជាមួយនឹងក្បាច់គុនថៃជី។ ប្រភេទអាវុធខ្នាតខ្លី ស្រាល និងតូចបែបនេះ សមនឹងក្បាច់ហាត់ដែលមានភាពស្រទន់ យូរៗ រួមចំណែកហាត់ដើម្បីលើកកម្ពស់សុខភាព សម្រាប់អ្នកមានវ័យចំណាស់។
នៅអាណត្តិមហាសន្និបាតកីឡា មហាសន្និបាតក្បាច់គុនទីក្រុងហូជីមិញ ក្បាច់គុនផ្លិតបានអ្នកវ័យចំណាស់សម្តែង បង្ករចំណាប់អារម្មណ៍ ប្រកបដោយភាពជោគជ័យ ទទួលបានការកោតសរសើរពីស្រទាប់យុវវ័យ៕

អត្ថបទ៖ សើនងៀ    រូបថត៖ ង្វៀនឡឹន


បណ្តាអត្ថបទបានផ្សាយ