12/10/2021 14:20 GMT+7 Email Print Like 0

ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក វៀតណាមបានរកឃើញករណីឆ្លងកូវីដ ១៩ ចំនួន ៣.៦១៧ ករណី

ទីក្រុងហូជីមិញនៅតែមានករណីឆ្លងជំងឺកូវីដ ១៩ ច្រើនជាងគេ ដោយមានចំនួន ១.៥២៧ ករណី។

យោងតាមព្រឹត្តិបត្រនៃជំងឺកូវីដ ១៩ នៅថ្ងៃទី ១១ ខែតុលារបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ចាប់ពីម៉ោង ១៧ ថ្ងៃទី ១០ ខែតុលា ដល់ម៉ោង ១៧ ថ្ងៃទី ១១ ខែតុលា នៅលើប្រព័ន្ធជាតិ គ្រប់គ្រងករណីឆ្លងកូវីដ-១៩ បានកត់ត្រាការឆ្លងថ្មីចំនួន ៣.៦១៩ ក្នុងនោះករណីនាំចូល ២ ករណី ហើយត្រូវធ្វើចត្តាឡីស័កភ្លាម និង ៣.៦១៧ ករណីត្រូវបានកត់ត្រាឆ្លងក្នុងប្រទេស នៅក្នុងខេត្តនិងក្រុងចំនួន ៤៤។ ទីក្រុងហូជីមិញនៅតែមានករណីឆ្លងជំងឺកូវីដ ១៩ ច្រើនជាងគេ ដោយមានចំនួន ១.៥២៧ ករណី។

នៅថ្ងៃទី ១១ ខែតុលា មានអ្នកជាសះស្បើយចំនួន ២.៥៤៩ នាក់ និងស្លាប់ ១១៥ នាក់។ ដូច្នេះ ចាប់តាំងពី ចាប់ផ្តើមផ្ទុះឡើងនៃជំងឺកូវីដ ១៩ វៀតណាមមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៨៤៣.២៨១ នាក់។ រហូតមកដល់ពេលនេះ ចំនួនករណីបានព្យាបាលជាសះស្បើយសរុបមានចំនួន ៧៨៤,៧៤៨ នាក់។ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នៅវៀតណាមមានចំនួន ២០.៦៧០ នាក់ស្មើ នឹង ២.៤% នៃចំនួនអ្នកឆ្លងសរុប។

បច្ចុប្បន្ន ខេត្ត ក្រុងចំនួន ៧/៦៣ មិនបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងប្រទេសក្នុងរយៈពេល ១៤ ថ្ងៃ រួមមាន៖ ខេត្ត Bac Kan, Tuyen Quang, Hoa Binh, Thai Nguyen, Dien Bien, Hai Phong, Thai Binh។ ចំនួនសរុបនៃវ៉ាក់សាំងបង្ការកូវីដ ១៩ ដែលត្រូវបានចាក់គឺ ៥៤.២៧៩.៥៦៤ ដូស ដែលចាក់ដូសទី ២ គឺចំនួន ១៥.៥៨១.៤២៨ ដូស៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ