21/05/2021 09:45 GMT+7 Email Print Like 0

ក្នុងរយៈពេល ៤ ខែ វៀតណាមទទួលបានការនាំចេញហួសកំរិត ១,៦៣ ពាន់លានដុល្លារអាមេរិក

 ទំនិញដែលមានតម្លៃនាំចេញកើនឡើងខ្លាំងគឺ៖ គ្រឿងម៉ាស៊ីន គ្រឿងបន្លាស់ កុំព្យូទ័រ និងផលិតផលអេឡិចត្រូនិក។

តាមទិន្នន័យស្ថិតិថ្មីបំផុតរបស់អគ្គនាយកដ្ឋានគយ តម្លៃប្រាក់ទទួលពីការនាំចេញទំនិញរបស់វៀតណាមកាលពីខែមេសា បានថយចុះជាង ១០% បើប្រៀបធៀបនឹងខែមុន ប៉ុន្តែតម្លៃសរុបក្នុងរយៈពេល ៤ ខែ ដែលវៀតណាមបាននាំចេញហួសកំរិតទទួលបាន ១.៦៣ពាន់លានដុល្លារអាមេរិក។

ជាក់ស្តែងគិតត្រឹមខែមករា ដល់ខែមេសាឆ្នាំ២០២១ តម្លៃនាំចូលនិងនាំចេញទំនិញសរុបរបស់វៀតណាមឈានដល់ ២០៨,២៥ ពាន់លានដុល្លារ កើនឡើង ៣០,៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។ ក្នុងនោះ តម្លៃនាំចេញទទួលបាន ១០៤,៩៤ ពាន់លានដុល្លារ និងតម្លៃនាំចូលមានតម្លៃ ១០៣,៣១ពាន់លានដុល្លារ។

ទំនិញដែលមានតម្លៃនាំចេញកើនឡើងខ្លាំងគឺ៖ គ្រឿងម៉ាស៊ីន គ្រឿងបន្លាស់ កុំព្យូទ័រ ផលិតផលអេឡិចត្រូនិច។ ទំនិញដែលមានតម្លៃនាំចូលកើនឡើងគឺ៖ ប្រេងឆៅ និងធនធានរ៉ែ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ