06/09/2019 10:43 GMT+7 Email Print Like 0

កំណើនរបស់វៀតណាមក្នុងឆ្នាំ២០១៩នឹងកើនឡើងជិតដល់កម្រិតខ្ពស់


 ប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien Dung នៅសន្និសីទកាសែតរដ្ឋាភិបាល (រូបថត៖ Tuoitre)
 

ថ្លែង​នៅសន្និសីទការសែតរដ្ឋាភិបាលប្រចាំខែ ដែលប្រព្រឹត្តទៅនារសៀល ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ នៅ​រដ្ឋ​ធានី​ហាណូយ​ រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien Dung បាន​និយាយ​ដល់​សញ្ញា​វិជ្ជមាន​នានានៃ​វិស័យ​សេដ្ឋ​កិច្ច ក្នុងខែសីហានិងក្នុងរយៈពេល៨ខែកន្លងទៅ។
 
តាម​លោក Mai Tien Dung ថា ទោះបីជារង ផលប៉ះពាល់មិនងាយស្រួលនៃ សេដ្ឋកិច្ចសកលក្ដី ប៉ុន្តែ​អង្គការ​អន្តរ​ជាតិ​ជាច្រើននៅតែវាយតម្លៃយ៉ាង​សកម្ម ចំពោះយថាទស្សន៍សេ​ដ្ឋកិច្ច​របស់វៀតណាមក្នុង​ឆ្នាំ​២០១៩។ ព្រមគ្នា​ជាមួយ​ ទស្សនៈនេះ សមាជិករដ្ឋាភិបា​លផ្សេងៗបានឯកភាពវាយតម្លៃថា ស្ថានភាពសេ​ដ្ឋ កិច្ច​សង្គម​ក្នុង​ខែសីហា និងក្នុងរយៈពេល៨ខែចាប់ពីដើ​មឆ្នាំមករបស់វៀតណាម បន្ត​មាននិន្នាការវិជ្ជមាន។ ក្នុ​ងនោះ ​វិស័យ​សេដ្ឋកិច្ច​ទាំងអស់សុទ្ធ​តែអភិវឌ្ឍប្រកប ដោ​យចីរភាព។ បរិយាកាស​វិនិយោគ​ធ្វើអាជីវកម្ម​បន្តត្រូវ​បាន​កែ​លម្អ​ ហើយ សមត្ថភាពប្រកួតប្រជែងជាតិក៏ត្រូវបានលើកកំពស់ផងដែរ។ រដ្ឋមន្រ្តីលោក Mai Tien Dung បាន​ជម្រាប​ថា៖
 
“អាចអះអាង​យ៉ាងមុតមាំថា កំណើនរបស់វៀតណាមក្នុងឆ្នាំនេះនឹងសម្រេច បានជិតដល់​គោល​ដៅដែល​រដ្ឋសភា​ដាក់​ចេញពោលគឺកើនឡើងពី៦,៦ដល់ ៦,៨%។ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ជាមធ្យមក្នុងរយៈពេល៨ខែ​ដើម​ឆ្នាំ​២០១៩ បានកើន២,៥៧%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។ នេះជា កម្រិត​កំណើន​ជាមធ្យម​ក្នុងរយៈពេល៨ខែទាបបំផុតក្នុងរយៈ៣ឆ្នាំកន្លងមកនេះ។ ចំណូលថវិការដ្ឋ​សម្រេច​បាន​កម្រិត​ខ្ពង់​បង្គួរ​ ដែលបង្ហាញនូវកម្លាំងនៃសេដ្ឋកិច្ច វៀតណាម ជាពិសេសគឺ​ចំណូល​ថវិកា​មជ្ឈឹម​បាន​កើន​ហួស​ផែន​ការ​ក្នុង​រយៈ​ពេល​ ៣ឆ្នាំជាបន្តបន្ទាប់”។
 
ដើម្បីបន្ត​បង្កើនកម្លាំងសម្រាប់ខឿនសេដ្ឋកិច្ច បង្កើតយន្តការ ទាក់ទាញការវិនិយោគ នៅកិច្ចប្រជុំលើកទី៨រដ្ឋសភា​នីតិកាលទី១៤នាខែ តុលាខាងមុខ រដ្ឋាភិបាលនឹងដាក់ជូនគម្រោងច្បាប់វិនិយោគតាមយន្តការភាព ដៃគូ​រវាង​រដ្ឋ-ឯកជន (PPP)។ ថ្លែងនៅសន្និសីទកាសែត អនុរដ្ឋមន្រ្តីក្រសួងផែន ការនិងវិនិយោគលោក Nguyen Du​c Trung បានអោយដឹងថា៖
 
“នាពេល​កន្លងទៅ គម្រោង PPP បានរួមចំណែកបំពេញប្រព័ន្ធហេដ្ឋារចនា សម្ព័ន្ធ​ដើម្បី​បម្រើ​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជាតិ​ ក៏ដូចជាតម្រូវការរបស់ប្រជាជន ផងដែរ។ ប៉ុន្តែ គម្រោង PPP នេះមិនទាន់មាន​កម្លាំង​ទាក់​ទាញ​ដ៏គ្រប់​គ្រាន់​ដើម្បី ចលនាការចូលរួមរបស់វិនិយោគិនបរទេសនៅឡើយ​ ហេតុដូច្នេះហើយ ក្នុង គម្រោង​ច្បាប់ PPP​ នឹងមានបទបញ្ញត្តិស្ដីពីយន្តការធានាដូចជាធានាការប្ដូររូបិយ ប័ណ្ណបរទេស ឬក៏ធានា​យន្តការ​ចែក​រំលែក​ហានិភ័យ​ផង​ដែរ។ នេះជាយន្តការ ចាំបាច់ជាពិតប្រាកដដើ​ម្បីទាក់ទាញវិ​និយោគិន”​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ