17/08/2020 09:01 GMT+7 Email Print Like 0

កោះកូនដាវ (Con Dao) ពី "ឋាននរកនៅលើផែនដី" ទៅ "ឋានសួគ៌ទេសចរណ៍"

ទស្សនាវដ្តីទេសចរណ៍ល្បីឈ្មោះចំនួនពីរគឺ Lonely Planet (អូ​ស្ត្រាលី​)​​Travel and Leisure (អាមេរិក) ត្រូវ​បាន​ជ្រើសរើកកោះ​កូនដាវ ​​(Con Dao) (ខេត្ត​បា​រៀ - វុងតាវ) (Ba Ria- Vung Tau) ថា​ជាកោះ«អាថ៌កំបាំងបំផុតនិង​ទាក់ទាញចំណាប់អារម្មណ៍បំ​ផុ​ត​»នៅលើភពផែនដី។ អ្នកនិពន្ធនៃ​ទស្សនាវដ្តី​ទាំង​ពីរ​នេះបា​នរ​ក​​ឃើ​ញថា​កោះកូនដាវ (Con Dao) មានដំណើរនៃចលនានិងការផ្លាស់ប្តូរ​យ៉ាងខ្លាំងក្លា​ក្រោយ​រយៈពេល​តែ ៥០ ឆ្នាំពី“ឋានរកនៅលើផែនដី” មុនឆ្នាំ ១៩៧៥ ទៅជា “ឋានសួគ៌” នៃ​ការ​អភិរក្ស​អេកូឡូស៊ីសមុទ្រនិ​ង​ជា​ក​ន្លែ​ងដែ​ល​មាន​សចរណ៍សមុទ្រច្រើនប្រភេទនាពេលបច្ចុប្បន្ននេះ។

ការងារអភិរក្សអេកូឡូស៊ីសមុទ្រ
 

នៅខែមិថុនានៅពេលដែលជំងឺរាតត្បាត Covid – 19 រីករាលដាលពាសពេញពិភពលោកនោះ វៀតណាមជាដំបូងបានគ្រប់គ្រងវាដោយជោគជ័យហើយ។ នៅលើបណ្តាញសង្គមជាច្រើនបានផ្សព្វផ្សាយរឿងរ៉ាវមួយពីការដែលប្រជាជនវៀតណាមធ្វើដំណើរទេសចរក្នុងស្រុកឯង ហើយកោះ“កូនដាវ (Con Dao) ជាឋានសួគ៌នៅសមុទ្រខាងកើត” បានទាក់ទាញមនុស្សជាច្រើនមកទស្សនា។ 

តំបន់សមុទ្រនៅជុំវិញកោះបាវកាញ ( Bay Canh) ត្រូវបានការពារយ៉ាងតឹងរឹង ដើម្បីបម្រើដល់ការស្រាវជ្រាវលើការអភិរក្សនិងការអភិវឌ្ឍជីវចម្រុះសមុទ្រដូចជា៖ ថ្មប៉ប្រះទឹក ផ្កាថ្មដែលមានសមាសភាពប្រភេទសត្វចម្រុះ ដូចជា សត្វគ្រុំចំពុះទា ខ្យងត្រសក់សមុទ្រ និងត្រីដែលរស់ នៅក្នុងថ្មប៉ប្រះទឹកផ្កាថ្ម រួមទាំងអណ្តើកសមុទ្រស្មៅសមុទ្រ និងសារាយសមុទ្រជាដើម។

នៅលើទូកកាណូធ្វើដំណើរទៅកាន់កោះ បាវកាញ (Bay Canh )យើងក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសម្រស់នៃប្រព័ន្ធអេកូឡូស៊ីសមុទ្រ នៅទីនេះ។ ទោះបីជាតំបន់នេះមិនមានទំហំធំ (ប្រហែល ៥.១ ហិកតា) ក៏ដោយក៏ប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងបានចូលរួមចំណែកក្នុងការភ្ជាប់ទំនាក់ទំនងរវាងប្រព័ន្ធអេកូឡូស៊ីនានាដូចជា៖ ប្រព័ន្ធអេកូឡូស៊ីនៃព្រៃត្រូពិចនៅលើភ្នំខ្ពស់ប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងនិងប្រព័ន្ធអេកូឡូស៊ីនៃផ្កាថ្មនៅឧទ្យានជាតិកូនដាវ(Con Dao) ។

នាពេលរសៀល យើងខ្ញុំបានមកដល់ស្ថានីយ៍រុក្ខាភិបាលលើកោះបាវកាញ (Bay Canh)  យើងបានមើលឃើញជាផ្ទាល់ទិដ្ឋភាពនូវមន្ត្រីរុក្ខាភិបាលប្រញាប់ប្រញាល់បំពេញការងាររបស់ខ្លួន អ្នកដាំបាយ អ្នករៀបចំឥវ៉ាន់បញ្ជូនទៅកាន់កោះធំ។ ពួកគេត្រូវជាស្រេចការងារ មុនពេលយប់ ពីព្រោះនាពេលយប់ កោះមិនបើកភ្លើងនិងរក្សាភាពស្ងៀមស្ងាត់  ដើម្បីអណ្តើកធ្វើសំបុកនិងពង។

លោក ថាយ ខាកទិញ (Thai Khac Tinh ) បាននិយាយឲ្យដឹងថា ចាប់ពីឆ្នាំ ១៩៩៤ គណៈកម្មាការគ្រប់គ្រងឧទ្យានជាតិកោះកូនដាវ (Con Dao) បានអនុវត្តការងារអភិរក្សអណ្តើកសមុទ្រ។ គណៈកម្មការនេះរួមមាន ស្ថានីយ៍រុក្ខភិបាលចំនួន ៥ ដែលស្រាវជ្រាវលក្ខណៈអេកូឡូស៊ីរបស់អណ្តើកសមុទ្រ តាមរយៈពាក់ស្លាកពាក់ឧបករណ៍រុករកផ្កាយរណប ការពារទីជម្រកសំបុកនិងផ្លាស់សំបុកទៅកាន់ទីកន្លែងសុវត្ថិភាព។

យើងបានបញ្ចប់ការបរិភោគបាយយ៉ាងប្រញាប់ នៅពេលមេឃងងឹតរួចទៅហើយ ហើយនេះក៏ជាពេលវេលាដែលការងារការពារការបង្កាត់ពូជសត្វអណ្តើកបានចាប់ផ្តើមដែរ។ លោក លេទ្រុងហៀវ(Le Trung Hieu) ណែនាំយើងទៅល្បាតអណ្តើក។ លោក ហៀវ(Hieu )បាននិយាយថា សត្វអណ្តើកពងនៅពេលយប់ ប៉ុន្តែវាជាការងាររបស់មន្ត្រីរុក្ខភិបាលដែលត្រូវមានវត្តមាននៅពេលយប់ ដើម្បីគ្រប់គ្រងករណីអាក្រក់ដែលប៉ះពាល់ដល់សត្វអណ្តើក។



ឧទ្យានជាតិកោះកូនដាវ(Con Dao)គឺជាកន្លែងដំបូងគេនៅប្រទេសវៀតណាមដែលអនុវត្តកម្មវិធីអភិរក្សនិងជួយសង្គ្រោះសត្វអណ្តើកសមុទ្រប្រកបដោយជោគជ័យនិងប្រសិទ្ធភាព។ រូបថត៖តឹតសើន
បន្ទាប់ពីរយៈពេលប្រហែល ៦០ ថ្ងៃនៃការភ្ញាស់កូនអណ្តើកនឹងញាស់ហើយរួមគ្នាកាយខ្សាច់ចេញពីសំបុក។ រូបថត៖តឹតសើន


ជារៀងរាល់ឆ្នាំឧទ្យានជាតិកូនដាវ (Con Dao)បានព្រលែងកូនអណ្តើកចំនួន ១៥០,០០០ ក្បាលទៅសមុទ្រវិញ។ រូបថត៖តឹតសើន


ពិនិត្យទំហំនិងសុខភាពរបស់អណ្តើកមេរាល់ពេលដែលឡើងគោកពង។  រូបថត៖តឹតសើន


កម្មាភិបាលរុក្ខភិបាលព្រៃឈើនៃស្ថានីយ៍រក្ខាភិបាលពារព្រៃឈើកោះបាវកាញ (Bay Canh)បានដើរល្បាតនៅតំបន់ព្រៃកោងកាង។ រូបថត៖ថុងហាយ




ឧទ្យានជាតិកោះកូនដាវ (Con Dao) មានប្រព័ន្ធអេកូឡូស៊ីព្រៃឈើនិងសមុទ្រសម្បូរបែបដោយមានសត្វកម្រជាច្រើន។ រូបថត៖ ឯកសារ





កោះកូនដាវ(Con Dao)មានភាពល្បីល្បាញដោយសារផ្កាថ្មនិងប្រព័ន្ធអេកូឡូស៊ីសមុទ្រដ៏ស្រស់ស្អាតបំផុតនៅវៀតណាម។ រូបថត៖ ឯកសារ
 

បន្ទាប់ពីពីរបីម៉ោងអង្គុយនៅលើឆ្នេររង់ចាំអណ្តើកពង យើងបានពេញចិត្ត។ អណ្តើកមេដែលមានទំងន់រាប់សិបគីឡូបានមកពីសមុទ្រឡើងដល់ឆ្នេរខ្សាច់ ដើម្បីធ្វើសំបុកនិងពង។ នេះក៏ជាពេលវេលាដែលមន្ត្រីរុក្ខភិបាលមកពីស្ថានីយ៍ទៅឆ្នេរខ្សាច់ និងបំបែកគ្នា ដើម្បីឃ្លាំមើលសំបុកអណ្តើកនីមួយៗ ហើយចៀសវាងបាត់ពងណាទេ។ អណ្តើកមេនៅលើកោះនេះត្រូវបានគេដាក់ស្លាកស្ទើរតែទាំងអស់ និងតាមដានទំហំសុខភាពនិងចំនួនពងដើម្បីរាយការណ៍ទៅគណៈកម្មការគ្រប់គ្រងត្រួតពិនិត្យ។ យោងទៅតាមការកត់ត្រារបស់មន្ត្រី​រក្ខភិបាល​នៅយប់នោះមានសំបុកចំនួន ១៧ ហើយមានពងអណ្តើកជិត ២០០០ ក្បាល។

ក្នុងឆ្នាំ ២០១៤ គណៈកម្មាធិការលេខាធិការនៃសន្ធិសញ្ញាពិភពលោក Ramsar បានទទួលស្គាល់ឧទ្យានជាតិកោះកូនដាវ (Con Dao) ជាតំបន់ព្រៃកោងកាងដ៏សំខាន់មួយក្នុងចំណោមតំបន់ព្រៃកោងកាងចំនួន ២២០៣ នៅលើពិភពលោក។ កោះកូនដាវ (Con Dao) ជាតំបន់ Ramsar ទី ៦ និងជាតំបន់ Ramsar សមុទ្រដំបូងគេនៅប្រទេសវៀតណាម។ 


បន្ទាប់ពីផ្លាស់ពងទៅកន្លែងសុវត្ថិភាពនាពេលព្រឹកព្រលឹមបងប្អូន រុក្ខភិបាលបានបន្តប្រមូលអណ្តើកនៅក្នុងកន្លែងញាស់ ដើម្បីព្រលែងទៅសមុទ្រវិញ។ កូន អណ្តើកបាននាំគ្នានិងហែលតាមរលកសមុទ្រ។ ប៉ុន្តែពួកវាបានក្រឡេកមើលទៅឆ្នេរ​សមុទ្រដែលពួកគេបានកើត ដើម្បីនាពេលក្រោយពួកគេធំឡើងនឹងរកផ្លូវត្រឡប់​​ទៅកន្លែងចាស់វិញ។

ជារៀងរាល់ឆ្នាំចាប់ពីខែមិថុនាដល់ខែតុលាសត្វអណ្តើកជាង ៤០០ ក្បាលបានឡើងឆ្នេរខ្សាច់នៃឧទ្យានជាតិកូនដាវ (Con Dao) ដើម្បីធ្វើសំបុកនិងពង។ កូនអណ្តើកជាង ១៥០,០០០ ក្បាលត្រូវបានជួយសង្គ្រោះនិងព្រលែងទៅសមុទ្រវិញ។
ក្រោយរយៈពេលជាង ២៦ឆ្នាំដែលអនុវត្តការអភិរក្សសត្វអណ្តើកសមុទ្រឧទ្យានជាតិកូនដាវ (Con Dao) គឺជាកន្លែងដំបូងគេនៅប្រទេសវៀតណាមដែលអនុវត្តកម្មវិធីអភិរក្សនិងជួយសង្គ្រោះអណ្តើកសមុទ្រដោយជោគជ័យនិងមានប្រសិទ្ធិភាពរួមចំណែកយ៉ាងសំខាន់ដល់យុទ្ធសាស្ត្រប្រតិបត្តិកាសកម្មភាពជីវៈចម្រុះថ្នាក់ជាតិនិងថ្នាក់តំបន់។

“ក្រៅពីការអភិរក្សសត្វអណ្តើកការការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រក៏មានសារៈសំខាន់ផងដែរ។ វាដើរតួនាទីយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍នៅកូនដាវ។ ជារៀងរាល់ឆ្នាំ កូនដាវទទួលស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិរាប់លាននាក់មកទស្សនាដោយសារតែសម្រស់ព្រៃធម្មជាតិនិងប្រព័ន្ធអេកូឡូស៊ីសមុទ្រដ៏សំបូរបែបនិងប្លែកពីគេ” ។ នេះបើយោងតាមការចែករំលែករបស់ លោកង្វៀនឌិញលី - (Nguyen Dinh Ly) ប្រធានស្ថានីយ៍រុក្ខភិបាលរព្រៃឈើនៃកោះ បាវកាញ (Bay Canh )។

 

ការទាក់ទាញភ្ញៀវទេសចរនៅកូនដាវ (Con Dao) 
 

ភ្ញៀវទេសចរអាចមកទីក្រុង កូនដាវ(Con Dao) តាមផ្លួវសមុទ្រពីកំពង់ផែ កាតលើ - វុងតាវ (Cat Lo - Vung Tau )ដោយចំណាយពេលធ្វើដំណើរចំនួន ០៤ ម៉ោងឬធ្វើដំណើរតាមផ្លូវអាកាសពីអាកាសយានដ្ឋាន តឹនសើនញ៉ឹត ( Tan Son Nhat) - ទីក្រុងហូជីមិញ (Ho Chi Minh) ដោយចំណាយពេលតែ ៤៥ នាទី ប៉ុណ្ណោះ។ 

មិនត្រឹមតែមានទេសភាពស្អាតនិងទាក់ទាញនោះទេ កោះកូនដាវ (Con Dao) ក៏មានសក្តានុពលយ៉ាងខ្លាំងក្នុងការអភិវឌ្ឍទំរង់វប្បធម៌ - ប្រវត្តិសាស្ត្រ - ទេសចរណ៍ខាងព្រលឹងវិញ្ញាណដែរ ពីព្រោះនៅទីនេះមានកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេសកូនដាវ (Con Dao)។ មកដល់កោះ កូនដាវ (Con Dao) ដែលត្រូវបានគេចាត់ទុកថាជាឋាននរកនៅលើផែនដីក្នុងសម័យអាណានិគមបារាំងនិងក្រោមរបបសាធារណរដ្ឋវៀតណាម ភ្ញៀវនឹងត្រូវបានស្វែងយល់អំពីដំណាក់កាលប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃបដិវត្តវៀតណាម។ 

នៅទីនេះគឺក្នុងរយៈពេលជាង ១០០ ឆ្នាំ (ពីឆ្នាំ ១៨៦២ ដល់ឆ្នាំ ១៩៧៥) តាមរយៈ​សង្គ្រាមតស៊ូទាំងពីរ៖ ការប្រឆាំងនឹងបារាំងនិងអាមេរិក ដើម្បីជួយសង្គ្រោះប្រទេស​ជាតិ ប្រជាជនវៀតណាមប្រមាណ ២ ម៉ឺននាក់ជាច្រើនជំនាន់ត្រូវបានគេចាប់ដាក់គុកហើយបានស្លាប់នៅក្នុង“ឋាននរកនៅលើផែនដី”កោះ កូនដាវ (Con Dao)  ដែលជាកន្លែងបានធ្វើឱ្យពិភពលោកទាំងមូល​មានការភ្ញាក់ផ្អើលនៅពេលដែលការពិតត្រូវបាន លាតត្រដាង។

សម្រាប់អ្នកដែលចូលចិត្តស្វែងយល់ពីសម្រស់ធម្មជាតិស្វែងយល់ពីប្រវត្តិសាស្រ្តនិងចង់ស្វែងយល់នូវពេលវេលាដែលមិនអាចបំភ្លេចបានជាមួយទឹកសមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់សក្បុសកូនដាវគឺជាជម្រើសចំបងសម្រាប់អ្នក។ 
 


ផ្លូវរត់យន្តហោះនៅអាកាសយានដ្ឋានកូនដាវគឺជាផ្លូវមួយដែលគួរឱ្យចាប់អារម្មណ៍បំផុតនៅលើពិភពលោកដែលមានចុងផ្លូវពីរជាប់នឹងសមុទ្រ។ រូបថត៖ បាវអៀន 
 

កំពង់ផែទូកកាណូនាំអ្នកទេសចរទៅស្វែងរកកោះតូចៗនៅកូនដាវ។ រូបថត៖ បាវអៀន


វីឡាដែលទល់មុខនឹងសមុទ្រដែលមានរចនាបថជិតនឹងធម្មជាតិនៃរមណីយដ្ឋានប្រណីត Six Senses កោះ កូនដាវ (Con Dao)  ។ រូបថត៖ ឡេមិញ


ភ្ញៀវទេសចររីករាយនឹងការដែលបានព្រលែងកូនអណ្តើកទៅសមុទ្រនៅកោះ បាវកាញ (Bay Canh) ។ រូបថត៖ ឯកសារ


ភ្ញៀវទេសចរស្វែងយល់ពីប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងនៅកោះ កូនដាវ (Con Dao)  ។ រូបថត៖ តឹតសើន


ផ្លូវថ្នល់ដ៏ស្រស់ស្អាតតាមឆ្នេរសមុទ្រនៅកោះ កូនដាវ (Con Dao)  ។ រូបថត៖បាវអៀន


ពន្ធនាគារ ភូហាយ (Phu Hai) ដែលជាពន្ធនាគារចំណាស់ជាងគេបំផុតនៅកោះ កូនដាវ (Con Dao)   ដែលត្រូវបានសាងសង់ដោយអាណានិយមបារាំងនៅឆ្នាំ ១៨៦២ មានផ្ទៃដីប្រមាណ១២.០០០ ម៉ែតការ៉េ ដោយមានបន្ទប់ធំចំនួន ១០ និងបន្ទប់តូចចំនួន ២០ បានក្លាយជាគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រគួរអោយចាប់អារម្មណ៍សំរាប់ភ្ញៀវទេសចរ។ រូបថត៖ ថាញ់ហ័រ


ភ្ញៀវទេសចរទស្សនាសារមន្ទីរ កោះ កូនដាវ (Con Dao)  ដើម្បីស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រនៅទីនេះ។ រូបថត៖ ថុងហាយ


ភ្ញៀវទេសចរទៅមើលទ្រុងខ្លានៅពន្ធនាគារកូនដាវ (Con Dao) ។ រូបថត៖ តាតសើន


រៀបចំឡើងវិញទិដ្ឋភាពធ្វើទារុណកម្មអ្នកទោសដែលត្រូវឃុំឃាំងតែម្នាក់ឯងនៅក្នុងទ្រុងខ្លានៃពន្ធនាគារ ភូប៊ិញ  (Phu Binh)។ រូបថត៖ តឹតសើនឮ
 

នៅពេលយប់ ភ្ញៀទេសចរតែងតែទៅទីបញ្ចុះសពយុទ្ធជនពលីដើម្បីអុជធូប គោរពវិញ្ញាណក្ខន្ធដល់យុទ្ធជនពលី។ រូបថត៖បាវអៀន


ប្រជាជននិងភ្ញៀវទេសចរមកទស្សនា អុជធូប និងគោរពវិញ្ញាណក្ខន្ធនៅផ្នូរវីរនារី វ៉ ធីសាវ ( Vo Thi Sau)  និងយុទ្ធជនពលី។ រូបថត៖បាវអៀន



ទីបញ្ចុះសពយុទ្ធជនពលី ហាងយឿង (Hang Duong) ដែលជាទីកន្លែងបញ្ចុះសពយុទ្ធជនបដិវត្តបានឃុំឃាំងក្នុងពន្ធនាគារ  កូនដាវ (Con Dao) ។ រូបថត៖ ថាញ់ហ័រ

ជាពិសេស ចាប់តាំងពីឆ្នាំ ២០០៨ គណៈកម្មការគ្រប់គ្រងឧទ្យានជាតិកូនដាវ (Con Dao) បានរៀចចំដំណើរទេសចរណ៍ជាច្រើន ដើម្បីជួយភ្ញៀវទេសចរឱ្យយល់ពីតួនាទីនៃប្រព័ន្ធអេកូឡូស៊ីសមុទ្រនៅកោះកូនដាវកូនដាវ (Con Dao) ដូចជាការមើលអណ្តើកពង មុជទឹកសមុទ្រ មើលផ្កាថ្មនិងដើរលេងក្នុងព្រៃ មើលសត្វព្រៃប្លែកៗនៅតំបន់…
 

សម្រាប់ប្រជាជនវៀតណាម កោះកូនដាវកូនដាវ (Con Dao) គឺជាគោលដៅទេសចរណ៍ខាងព្រលឹង​វិញ្ញាណដ៏ពិសិដ្ឋបំផុតនៅក្នុងប្រទេស​វៀតណាម។

ជារៀងរាល់ឆ្នាំ កោះកូនដាវ (Con Dao)  បានស្វាគមន៍ភ្ញៀវទេសចររាប់រយ រាប់ពាន់នាក់ឱ្យមកលេងកំសាន្ត បន្ធូរអារម្មណ៍ជាមួយឆ្នេរខ្សាច់ដ៏វែងៗ។ គណៈ​កម្មាធិការ​ប្រជាជនស្រុកកោះកូនដាវ កូនដាវ (Con Dao) តែងតែតម្រង់ទិសដៅលើវិស័យទេសចរណ៍គឺមិនឱ្យសាងសង់ច្រើនទេ ប៉ុន្តែត្រូវមានផែនការលម្អិតដើម្បីកុំឱ្យរំខានដល់ទេសភាពនិងប៉ះពាល់ដល់តម្លៃជីវចម្រុះ ។

ជាមួយនឹងទេសភាពធម្មជាតិស្រស់បំព្រងរួមជាមួយតម្លៃវប្បធម៌និងប្រវត្តិសាស្ត្រពិសេសពី“ឋាននរកនៅលើផែនដី” កូនដាវកំពុងប្រែក្លាយទៅជាកោះដែលទាក់ទាញបំផុតនៅលើភពផែនដីជាកន្លែងដ៏កម្រមួយនៅក្នុងពិភពលោកដែលធ្វើឱ្យអ្នកទេសចរដែលមកហើយ តែងតែចង់ចង់ថ្ងៃណាមួយបានវិលត្រឡប់មកវិញ។

អត្ថបទ៖​សើនហាយ រូបថត៖​ បាវអៀន តឹតសើន ឡេមិញ ថុងហាយ និង​ឯកសារ

 
បណ្តាអត្ថបទបានផ្សាយ