12/06/2019 10:58 GMT+7 Email Print Like 0

កូរ៉េខាងជើងដាស់តឿនឱ្យសហរដ្ឋអាមេរិកផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន


ប្រធានាធិបតីអាមេរិកលោក Donald Trump និងថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un 
 

ទីភ្នាក់ងារព័ត៌មាន KCNA របស់កូរ៉េខាងជើងកាលពីថ្ងៃទី ១១ ខែមិថុនាបាន​ចេញសេចក្តីប្រកាស​មួយដែល​អំពាវនាវ​ឱ្យសហរដ្ឋ​អាមេរិកដក "គោលនយោបាយអមិត្ត" ​សម្រាប់ទីក្រុងព្យុងយ៉ាងបើមិនដូច្នេះទេ កិច្ចព្រ​មព្រៀង​ទាំង​អស់ដែលសម្រេចបាននៅឯកិច្ចប្រ​ជុំកំពូលអាមេរិក - កូរ៉េខាងជើងនៅប្រទេ​ស    សឹង្ហបូរី​កាល​ពីមួយ​ឆ្នាំមុ​ននឹងក្លាយទៅជា "ក្រដាសស" ដ​ដែល។​

សេចក្តី​ប្រកាសនេះក៏បានលើកច្បាស់ថាគោលនយោបាយឯកតោភាគីរបស់    អាមេរិក​នឹង​គ្មាន​ប្រសិទ្ធភាព​សំរាប់​កូរ៉េខា​ង​ជើងនោះឡើយ។ លើសពីនេះទៅទៀត KCNA បានសង្កត់ធ្ងន់​លើសេចក្តី​ថ្លែងការណ៍​រួម​ដែល​មាន ​៤ ចំណុច ដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិ​បតីអាមេរិកលោក Do​nald Trump និងថ្នាក់ដឹក​នាំកូរ៉េ​ខាង​ជើង លោក Kim Jong-un ចុះហត្ថលេខានាថ្ងៃទី ១២ ខែមិ​ថុនាឆ្នាំ២០១៨ នៅប្រទេសសិ​ង្ហបុរី​ ដោយប្តេជ្ញាស​ហការជាមួយគ្នាដើម្បីឆ្ពោះទៅរកទំនាក់ទំន​ងថ្មីនោះ ទំនងអាចនឹង​មានហានិភ័យ"​ក្លាយទៅជា​ក្រដាស​សវិ​ញ" ដោយសារទីក្រុងវ៉ាស៊ីនតោន "មិនអើពើ"លើការអនុ​វត្តប្រការទាំងនោះទេ។​ យោងតាម KCNA បានឱ្យដឹងថាប​ច្ចុប្ប​ន្ននេះ គឺជាពេលវេលាសម្រាប់​អាមេរិកក្នុង​ការដកយក «គោលនយោបាយ​អមិត្ត​របស់​ខ្លួន​»ជាមួយ​កូរ៉េខាងជើងផ​ងដែរ៕​​ 

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ