កុលាលភាជន៍ភូមិប៊ិញឌឹក (Binh Duc)
សិប្បកម្មប្រពៃណីពិសេសនៃជនជាតិចម្ប៉ា។ មនុស្សគ្រប់គ្នាតែងហៅកុលាលភាជន៍ នៃជនជាតិចម្ប៉ានៅភូមិប៊ិញឌឹក (Binh Duc) ជាកុលាលភាជន៍តូច (ភាសាចម្ប៉ាហៅថាហ្គក មានន័យថាឆ្នាំង - អ្នកកាសែត) នាំមកនូវភាពខុសប្លែកពិសេស រវាងផលិតផលកុលាលភាជន៍សិប្បកម្មនៅវៀតណាម។ យើងខ្ញុំឆៀងចូលផ្ទះលោក ឡឹមហុងសយ (Lam Hong Soi) (អាយុ៥៥ឆ្នាំ) នៅដើមរសៀល ឃើញលោកកំពុងធ្វើឆ្នាំងនៅទីលានមុខផ្ទះ។ លោកសយ (Soi) កំពុងពិនិត្យនិងរំលីងផ្ទៃមុខឆ្នាំងគ្រគ្រិចខាងក្រៅ។ លោកយាយ ង្វៀន ធីមិញ (Nguyen Thi Minh) (អាយុ៥៣ឆ្នាំ) ជាប្រពន្ធលោកសយ (Soi) កំពុងអង្គុយក្បែរតុបង្វិលធ្វើឆ្នាំងថ្មី រីឯកូនស្រីគាត់កំពុងច្របាប់ដីឥដ្ឋដោយប្រុងប្រយ័ត្ន ទុកសម្រាប់ធ្វើថ្ងៃស្អែក។
ជួយម្តាយច្របាច់ដីធ្វើកុលាលភាជន៍ តាំងពីតូចមកដល់សព្វថ្ងៃ លោកសយ (Soi) មានបទពិសោធន៍មុខរបរជាង៣០ឆ្នាំ។ លោកសយ (Soi) ឲ្យដឹងថា កុលាលភាជន៍នៅទីនេះផ្សេងនឹងកុលាលភាជន៍បាវត្រុក (Bau Truc) (ខេត្តនិញធ្វឹន - Ninh Thuan) ដីឥដ្ឋនៅមូលដ្ឋាននីមួយៗ។ កុលាលភាជន៍បាវត្រុក (Bau Truc) យកដីនៅជិតស្រែ ដូចនេះកុលាលភាជន៍មានពណ៌ខ្មៅច្រើនជាង រីឯភូមិប៊ិញឌឹក (Binh Duc) យកដីឥដ្ឋនៅជិតទន្លេក្នុងភូមិសាស្រ្ត ទើបមានពណ៌ក្រហមព្រឿង។ ដីនៅទីនេះ មានបីស្រទាប់៖ ស្រទាប់ដីឥដ្ឋ ស្រទាប់គ្រួស និងស្រទាប់ដីក្រមួន (ឥដ្ឋក្រហម) ហេតុនេះត្រូវធ្វើដីសោះមិនហាប់ រើសយកគ្រួសចេញ ស្រោចទឹកនិងច្របាច់ស្មើដៃ អាចលាយនឹងខ្សាច់ ដើម្បីបង្កើតកម្រិតជាប់គ្នា។ ជាមួយ៤០ឆ្នាំធ្វើកុលាលភាជន៍ លោកយាយមិញ (Minh) មិនត្រូវការពុម្ពឡើយ ប៉ុន្តែអាចធ្វើចេញផលិតផលស្មើដូចពុម្ភ។ រៀងរាល់ថ្ងៃ គ្រួសារលោកសយ (Soi) អាចធ្វើបានផលិតផលប្រើប្រាស់ជាង ១០០ ប្រភេទដូចជា៖ ពាងទឹក ចង្រ្កាន ខ្ទះលីងសណ្តែក ខ្ទះដាក់លើល្ងើកភ្លើង ខ្ទះលីងអំបិល ឆ្នាំងខ ឆ្នាំងដាំថ្នាំជាដើម។ របៀបដុតកុលាលភាជន៍ មានលក្ខណៈសហគមន៍ខ្ពស់ ចម្ងាយពីផ្ទះលោកសយ (Soi) មិនឆ្ងាយ គឺផ្ទះលោកយាយតៀនធីឡន (Tien Thi Loan) (អាយុ៥៤ឆ្នាំនៅភូមិប៊ិញឌឹក - Binh Duc) ក៏កំពុងមមាញឹកធ្វើកុលាលភាជន៍សម្រាប់ថ្ងៃត្រង់ថ្ងៃស្អែក។ លោកយាយឡន (Loan) ធ្វើចំនួនច្រើន ទើបជួលបន្ថែមកម្មការិនី៤នាក់។ កុលាលភាជន៍បន្ទាប់ពីធ្វើរួច នឹងបាននាំទៅទីលានហាលថ្ងៃ ឲ្យស្ងួតទឹកមុនពេលយកទៅដុត។ ជនជាតិចម្ប៉ានៅភូមិប៊ិញឌឹក (Binh Duc) តែងដុតកុលាលភាជន៍នៅកណ្តាលថ្ងៃត្រង់ នៅលើផ្នោរដំបូកខ្ពស់ស្រឡះ។ គ្រួសាររៀបចំដោយខ្លួនឯងតាមលំដាប់លំដោយឆ្នាំង បន្ទាប់ពីគ្រប់ចំនួន។ បើគ្រួសារធ្វើឆ្នាំងមានចំនួនតិច អាចរួមដុតតែមួយកន្លែង។ នេះជាលក្ខណៈវប្បធម៌ពិសេសមានលក្ខណៈសហគមន៍ខ្ពស់នៃជនជាតិចម្ប៉ា។
ថ្ងៃត្រង់ថ្ងៃស្អែក យើងខ្ញុំអញ្ជើញទៅដំបូកដុតកុលាលភាជន៍ នៅកណ្តាលភូមិប៊ិញឌឹក (Binh Duc) ចៃដន្យជួបលោកយាយឡន (Loan) និងគ្រួសារទាំងបីផ្សេងទៀត ក៏យកកុលាលភាជន៍មកដុតដែរ។ កុលាលភាជន៍ប្រហែល១០០០គ្រឿងបានរៀបចំទុកដាក់ហ្មត់ចត់ បានគួសបញ្ជាក់ជៀសវៀងច្រឡំគ្នា។ តាមខ្នាតផលិតផលកុលាលភាជន៍ នឹងមានពេលវេលាដុតផ្សេងគ្នា បើកុលាលភាជន៍តូចពេលវេលាដុតប្រហែល១ម៉ោង រីឯផលិតផលធំអាចដុតអូសបន្លាយឡើងដល់២ឬ៣ម៉ោង។ ពេលកុលាលភាជន៍ដុតដល់កម្រិតឆ្អិន នឹងបានអូសចេញលាបលើផ្ទៃមុខនូវប្រភេទទឹកធ្វើអំពីដើមចន្ទន៍ជាដើម ដើម្បីបង្កើតរចនាក្បូរក្បាច់លើកុលាលភាជន៍។ ផលិតផលកុលាលភាជន៍ធ្វើសម្រេច របស់ជនជាតិចម្ប៉ានៅភូមិប៊ិញឌឹក (Binh Duc) មានពណ៌ក្រហមស្រឿង រួមនឹងក្បាច់រចនាធម្មជាតិជក់ចិត្ត បានក្លាយជាប្រភេទកុលាលភាជន៍ពិសេស ខុសប្លែកពីប្រភេទកុលាលភាជន៍នៅទីទៃផ្សេង៕
អនុវត្ត៖ ថាញ់ដាត សើនងៀ
កង់ម៉ាក ថុងញ៉ឹត (Thong Nhat)
ក្រុមហ៊ុន វិញទៀន ( Vinh Tien) - ស្ករគ្រាប់មានរសជាតិដូងពិសេស នៅខេត្ត បេនត្រែ (Ben Tre)
សូកូឡាផលិត នៅខេត្តតៀនយ៉ាង (Tien Giang)
Delco Farm - ដំណោះស្រាយកសិកម្មសម័យ៤.០
ដុងឡឹក (Dong Luc) ឆ្ពោះទៅកាន់ពិភពលោក
ដំណាំផ្លែគូលែនបានដាំនៅស្រុកលុកង៉ាន (Luc Ngan) ខេត្តបាកយ៉ាង (Bac Giang)
លិងជីណុងឡឹម (Lingzhi Nong Lam) យកជំនះលើអ្នកប្រើប្រាស់វៀតណាម
គ្រាប់អង្កាំផឿកដាត (Phuoc Dat)
TTCS៖ ប្រាក់ចំណេញកើនឡើងមិនខ្វល់ថា”ព្យុះ”ស្កររត់ពន្ធ
ញ៉ាងធៀន (Nhang Thien)៖ ភ្ជាប់វិញ្ញាណតាមរយៈក្លិនក្រអូបធម្មជាតិ
គ្រឿងអលង្ការប្រណិតពាណិជ្ជសញ្ញា PNJ
តែ shan តាសួរ (Ta Xua) នៅលើភ្នំខ្ពស់
L’amant Café ៖ បង្ហាញវត្តមានចេញទៅពិភពលោកតាមរយៈ APEC ២០១៧
បន្លែជប៉ុន - វៀតណាមយកជំនះលើអ្នកប្រើប្រាស់
TCI - ចំណុចភ្លឺស្វាងនៃវិស័យឧស្សាហកម្មរណប
Ecolink - នាំយករសជាតិតែឈើចំណាស់វៀតណាមចេញទៅពិភពលោក
គ្រឿងសង្ហារឹមធ្វើអំពីឈើសែន (Oak) ឡឹមហ្វាងផាត (Lam Hoang Phat) ពាណិជ្ជសញ្ញាទំនុកចិត្ត Trustpro Brand ២០១៦
ជីរ perilla ពណ៌បៃតង - ជីរមួយប្រភេទរបស់ប្រជាជនវៀតណាមក្នុងពេលពិសារបាយរបស់ជនជាតិជប៉ុន
BigGreen និងរឿងរ៉ាវអំពីសុចរិតក្នុងអាជីវកម្ម
ទិដ្ឋភាពផ្ទាល់នៃពងមាន់ជាលើកដំបូង ចេញមកពីរោងចក្រ តម្លៃ៨០០ពាន់លានដុង (ប្រហែល៣៥លានដូល្លាអាមេរិក)
លៀនថាញ (Lien Thanh)៖ ពាណិជ្ជសញ្ញាទឹកត្រីអាយុ១១០ឆ្នាំ
តែហ្វ័នង៉ុក (Hoan Ngoc) ៖ ឱសថកម្រមានមកពីរុក្ខជាតិភូមិស្រុក
ឆ្នាំងដាំបាយអគ្គិសនីគីមកឿង (Kim Cuong) រួមជាមួយជំនោចិត្ត “បន្តភ្លើង” សម្រាប់ផលិតផលវៀតណាមសុទ្ធសាធ
ធុងបាស់ Maybelle – ការរួមផ្សំដ៏អស្ចារ្យរវាងភាជន៍ប្រពៃណី និង hi-end
Ideal Foods Vietnam - ផ្តើមអាជីវកម្មផ្សិតវៀតណាម